សម្ដេចតេជោ ហ៊ុន សែន ចាត់ទុកដំណើរទស្សនកិច្ចរបស់ឯកឧត្តមប្រធានាធិបតីស្រីលង្កា នៅកម្ពុជា គឺជាការពង្រឹងទំនាក់ទំនងរវាងប្រទេសទាំងពីរឱ្យកាន់តែប្រសើរឡើង

AKP ភ្នំពេញ ថ្ងៃទី០៧ ខែសីហា ឆ្នាំ២០១៩​ — ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានចាត់ទុក​ដំណើរ​ទស្សនកិច្ចរបស់ ឯកឧត្តមប្រធានាធិបតី នៃសាធារណរដ្ឋសង្គមនិយម​ប្រជាធិបតេយ្យ​ស្រី​​លង្កានៅកម្ពុជា គឺបានបង្ហាញពីការពង្រឹងទំនាក់ទំនងរវាងប្រទេសទាំងពីរឱ្យកាន់តែប្រ​សើ​រ​​​ឡើងជាពិសេសក្នុងវិស័យការទូតពាណិជ្ជកម្ម និងទេសចរណ៍ ហើយដែលជាសក្ខីភាពតាម    ​រ​យៈ​​ដំ​ណើ​រទស្សនកិច្ចនេះ នឹងមានការចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា ស្តី​​ពី​កិច្ចពិគ្រោះយោបល់នយោបាយរវាងក្រសួងការបរទេសនៃប្រទេសទាំងពីរផងដែរ។

ក្នុងវេទិកាធុរកិច្ចកម្ពុជា-ស្រីលង្កា នារសៀលថ្ងៃទី០៧ ខែសីហា ឆ្នាំ២០១៩ នៅសណ្ឋា​គារ​​សូហ្វីតែលភ្នំពេញ ភូគីត្រាភ្នំពេញ ដោយមានការចូលរួមរបស់ ឯកឧត្តម ម៉ៃទ្រីប៉ាឡា ស៊ីរី​សេ​នា ប្រធានាធិបតីនៃសាធារណរដ្ឋសង្គមនិយមប្រជាធិបតេយ្យស្រីលង្កា ព្រមទាំងវិនិ​យោ ​គិ​ន​ និងពាណិជ្ជករនៃប្រទេសទាំងពីរជាច្រើនរូបនោះ សម្ដេចតេជោនាយករដ្ឋមន្ត្រីថ្លែងថា វេទិ​កា​​នេះផ្ដល់ឱកាសចែករំលែកព័ត៌មានអំពីការវិវត្តសំខាន់ៗ​នៅកម្ពុជា ពាក់ព័ន្ធនិងកាលានុវត្ត​ភា​ពនិង​សក្ដានុពលធុរកិច្ច និងវិនិយោគក៏ដូចជាការដាក់ចេញនូវវិធានការថ្មីៗ ​របស់រាជរដ្ឋាភិ​បា​​​លកម្ពុជា​នាពេលបច្ចុប្បន្នសំដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវបរិយាកាសធុរកិច្ច ​និងវិនិ​យោគ​​​នៅ​កម្ពុជា។ សម្ដេចតេជោថ្លែងប្រាប់អ្នកធុរកិច្ចថា ក្នុងរយៈពេលជាងពីរទសវត្សរ៍ចុង​ក្រោយ​នេះ​​កម្ពុជាសម្រេចបាននូវកំណើនសេដ្ឋកិច្ចប្រចាំឆ្នាំជាមធ្យមក្នុងរង្វង់៧.៧ ភាគរយ​ ហើយ​បា​ន​​​ចាកចេញពីឋានៈជាប្រទេសមានចំណូលទាប ​ទៅជាប្រទេសមានចំណូលមធ្យម​កម្រិតទាប​ក្នុងឆ្នាំ២០១៥។ ជាងនេះទៅទៀតនៅក្នុងឆ្នាំ២០១៨ សេដ្ឋកិច្ចកម្ពុជាមាន​កំណើន​ក្នុងអត្រា៧​.២ភាគរយ ដែលអត្រាកំណើននេះជាមូលដ្ឋាននៃការបន្តភាពរឹង​មាំនៅក្នុងឆ្នាំ​២០១៩។ សុច្ចនាករ​នេះ​បង្ហាញថាកម្ពុជាកំពុងស្ថិតនៅលើគន្លងនៃការឈានទៅសម្រេចបាន ឋានៈជាប្រទេសមានចំ​ណូ​លមធ្យមកម្រិតខ្ពស់ត្រឹមឆ្នាំ ២០៣០ តាមការកំណត់ក្នុងរបៀបវារៈ​នៃគោលនយោ​បាយ​ជា​តិ​​។ សម្ដេចតេជោបានឱ្យដឹងទៀតថា ក្នុងក្របខ័ណ្ឌនៃការវិនិយោគ កម្ពុជា​នៅតែជាប្រទេស​គោ​ល​ដៅ​​ដែលមានសក្ដានុពលសម្រាប់អ្នកវិនិយោគទាំងក្នុងស្រុក និងទាំងបរទេស។ ជាក់ស្ដែង​ផ្អែក​តា​មការកត់ត្រារបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍​កម្ពុជាសម្រាប់​រយៈពេល៥ ឆ្នាំកន្លងទៅ (២០១៤ -២​០​​១៨)ស្ថានភាពវិនិយោគរបស់កម្ពុជាមានលក្ខណៈល្អ​ប្រសើរ ដោយកម្ពុជាបាន​អនុម័តគ​ម្រោ​ង​​វិនិយោគចំនួន៩៥៩ គម្រោងក្នុងទុនវិនិយោគ​សរុប​ចំនួនប្រមាណ២៣ប៊ីលានដុល្លារអាម៉េ​រិក​ដែលអាចបង្កើតការងារចំនួន១លានកន្លែង។ ដោយឡែកតួលេខវិនិយោគក្នុងឆមាសទី១ ឆ្នាំ​ ២០១៩បង្ហាញពីភាពវិជ្ជមានជាច្រើន ដែល​គម្រោងវិនិយោគត្រូវបានអនុម័តមានចំនួន១៥​៣​ គម្រោង ក្នុងទុនវិនិយោគប្រមាណ ៥.២ ពាន់លានដុល្លារអាម៉េរិក បើប្រៀបធៀបនឹង​រយៈ​ពេ​ល​​ដូចគ្នាក្នុងឆមាសទី ១ ឆ្នាំ ២០១៨ ដោយ​ចំនួនគម្រោងមានការកើនឡើង ៤៨ គម្រោង ​ខ​ណៈ​​​​ដែលទុនវិនិយោគមានការកើន​ឡើងប្រមាណ២ពាន់លានដុល្លារអាម៉រិក។ ​ចំណែក​ក្នុងវិ​ស័​​​យទេ​សចរណ៍​ ចំនួនភ្ញៀវទេសចរ​ដែលបានមកកាន់កម្ពុជាបន្តកើន​ឡើង​ជា​លំ​ដា​ប់ក្នុងរយៈ​ពេ​ល​៥ ខែដើមឆ្នាំ ២០១៩ នេះកម្ពុជា​ស្វាគមន៍ភ្ញៀវទេសចរបរទេសសរុបប្រមាណជា ២.៨០៨ លា​ននាក់មានការកើនឡើង ១១.៤ ភាគរយបើប្រៀបធៀបរយៈពេលដូចគ្នាក្នុងឆ្នាំ ២០១៨។ ជា​មួយគ្នានេះដែលក្នុងរយៈពេលដូច​គ្នានេះ ចំនួនភ្ញៀវទេសចរស្រីលង្កាបានកើនឡើង ២២ ភា​​​គ​រយ។ ​

គួរកត់សម្គាល់ផងដែរថា ក្នុងឆ្នាំ២០១៨  កម្ពុ​ជា​បានស្វាគមន៍ភ្ញៀវទេសចរ​ចំនួន​ប្រមាណ៦.២លាននាក់ ​ហើយកម្ពុជារំពឹងថានឹងចំនួន​ភ្ញៀវទេសចរ​នឹងកើនឡើងបន្ថែមទៀត​ក្នុងឆ្នាំបន្តបន្ទាប់ប្រមាណ ៧ លាននាក់នៅឆ្នាំ ២០​២​០ និង ១១ លាននាក់នៅឆ្នាំ ២០២៥ ដែលនេះ​ ជាឱកាសដ៏ល្អសម្រាប់អ្នកវិនិយោគ​និង​ធុរកិច្ច​ក្នុង​ការបណ្ដាក់ទុនក្នុងវិស័យនេះ។

គួរបញ្ជាក់ដែរថា កម្ពុជា និងសាធារណរដ្ឋសង្គមនិយម​ប្រជាធិបតេយ្យស្រីលង្កា បាន​ចា​ប់ផ្ដើមមានទំនាក់ទំនងការទូតជាមួយគ្នាតាំងពីជាង៦ទសវត្សរ៍មុនមកម្ល៉េះ ពោលគឺចាប់​ពី​ឆ្នាំ​ ១៩៥២ ប៉ុន្តែបំចំណងការទូតនេះ ត្រូវបានផ្អាកមួយរយៈ ​ដោយសារសង្គ្រាមស៊ីវិល​នៅ​កម្ពុ​ជា​ ​​​ចាប់ពីឆ្នាំ១៩៧៥។ បន្ទាប់មកប្រទេសទាំងពីរ បានបង្កើតទំនាក់ទំនងការទូតជាផ្លូវការឡើ​ង​វិ​ញ​​នៅថ្ងៃទី ០៦ ខែសីហាឆ្នាំ ១៩៩៦ ហើយទំនាក់ទំនងរវាងប្រទេស​ទាំងពីរមានលក្ខណៈ​ជាមិ​ត្ត​ភា​​ព​កាន់តែស្និទ្ធស្នាល ​តាមរយៈការផ្លាស់ប្ដូរទស្សនកិច្ចរបស់ថ្នាក់ដឹកនាំនៃប្រទេស​ទាំងពីរ៕

ដោយ ជឹម ណារី