សំណង់ខឿនច្រាំងទន្លេជារបាំងការពារទឹកជំនន់លិចលង់ក្រុងកំពង់ចាម សម្រេចបាន៧០ភាគរយហើយ

AKP កំពង់ចាម ថ្ងៃទី០៧ ខែសីហា ឆ្នាំ២០១៩ — សំណង់នៃខឿនច្រាំងទន្លេជារបាំងការពារកុំឱ្យទឹកជំនន់ជន់លិចក្រុងកំពង់ចាម ដែល រងការខូចខាតដោយទឹកជំនន់នាឆ្នាំកន្លងមក ត្រូវបានរាជរដ្ឋាភិបាលសម្រេចផ្ដល់ប្រាក់ ប្រមាណ១,៦លានដុល្លារក្នុងការស្ថាបនាសាងសង់ឡើងវិញ ហើយមកដល់ពេលនេះ សម្រេច បាន៧០ភាគរយនៃគម្រោងស្ថាបនា ដែលមានប្រវែ ង១៧០ម៉ែត្រ និងជម្រៅ២១ម៉ែត្រនោះ។លោក អ៊ុំ វិបុល ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ចាម បានប្រាប់ទីភ្នា ក់ងារសារព័ត៌មានកម្ពុជា “AKP”​ ឱ្យដឹងនៅព្រឹកថ្ងៃពុធ ៧កើត ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី០៧ ខែសីហា ឆ្នាំ២០១៩នេះថា សំណង់ខឿនដែលជារបាំង ទន្លេមេគង្គក្នុងក្រុងកំពង់ចាមត្រង់ចំនុចមុខសណ្ឋាគារអិលប៊ីអែន និងសណ្ឋាគារមេគង្គដែ លរងការខូចខាតដោយទឹកជំនន់កន្លងមក ត្រូវបានស្ថាបនាឡើងវិញដោយក្រុមបច្ចេកទេស នៃក្រសួងធនធានទឹក និងឧតុនិយម ដែលមានទឹកប្រាក់ប្រមាណ១, ៦លានដុល្លាររបស់ រាជរដ្ឋាភិបាល គិតមកដល់ពេលនេះគឺសម្រេចបានប្រមាណ៧០ភាគរយហើយ ពោលគឺគ្រឹះ និងជើងទេរផ្នែកខាងក្រោម និងថាសបាតនៃជើងទេរទាំងពីរ គឺសម្រេចបាន១០០ភាគរយ ហើយនៅតែផ្នែកខ្លះនៃ ជើងទេរផ្នែកខាងលើនិងខឿនតែប៉ុណ្ណោះ ។

លោកប្រធានមន្ទីរធនធានទឹក និងឧតុនិយមបានឱ្យដឹងដែរថា ការសាងសង់ខឿ នរបាំងទឹកជំនន់នេះហាក់មានភាពយឺតយ៉ាវបន្តិច ដោយសារតែអាកាសធាតុមានភ្លៀង ធ្លាក់ញឹកញាប់ និងបញ្ហាគ្រឿងចក្រលាយល្បាយបេតុងស៊ីម៉ង់ត៍រាំង ស្ទះពេលខ្លះធ្វើឱ្យការស្ថាបនារបស់យើងមានការជួបបញ្ហាអូសបន្លាយ តែយើងនឹងជំរុញការ ស្ថាបនានេះ ឱ្យបានលឿននិងឆាប់ដើម្បីធានាដល់ ការឡើងនៃរបបទឹកទន្លេមេគង្គ។

លោក អ៊ុំ វិបុល បានបញ្ជាក់ថា ក្នុងកម្រិតសម្រេ ចបាន៧០ភាគរយនេះយើងអាច ធានានៃការឡើងរបបទឹករបស់ទន្លេមេគង្គឡើងក្នុងកម្រិ តកម្ពស់ជាង១០ម៉ែត្រ ហើយនៅ ដំណាច់ខែសីហានេះការស្ថាបនាសំណង់ខឿនការពារទឹកជំនន់នឹងសម្រេច បាន ១០០ភាគរយដែលអាចធានាកា រពារបានរបបទឹកជំនន់ទន្លេឡើងក្នុ ងកម្រិតប្រកាសអាសន្ន នៃការជន់លិចក្រុងកំពង់ចាម ហើយអ្វីដែលនៅសេសសល់គឺការរៀបចំកែលម្អ សួនច្បារដោយការរៀបក្រាលការ៉ូនិងធ្វើសួនច្បារឡើងវិញតែប៉ុណ្ណោះ។

លោក​ អ៊ុំ វិបុល បាន​ឱ្យ​ដឹង​ទៀតថា រាជរដ្ឋាភិបាលសម្រេចផ្តល់នូវទឹក ប្រាក់ប្រមាណ១,៦លានដុល្លារតាមរយៈក្រសួងធនធានទឹកនិងឧតុនិយម ហើយការសាងសង់ មានប្រវែង១៧០ម៉ែត្រជម្រៅ២១ម៉ែត្រ សាងសង់ដោយក្រុមបច្ចេកទេសក្រសួង ធនធានទឹក និងឧតុនិយមហើយមកដល់ពេលនេះសម្រេចបានប្រហែលជាង៧០ភាគរយ អាច​ធានាបាន​ក្នុង​រង្វង់​កម្ពស់​ទឹកជំនន់​ទន្លេមេគង្គ​ប្រមាណ​ជាង១០ម៉ែត្រ​ ដោយ​ផ្អែកលើ​ប្រវែង​កម្ពស់​ជើងទេរ​ចំនួន​ពីរ​កង់​ខាងក្រោម នៅតែខឿនបង្កាន់ដៃការពារទឹកឡើងហួសពីចំនុចប្រកាសអាសន្ន​៕

ដោយ  ឆាយ ម៉ុត