សម្ដេចតេជោ ហ៊ុន សែន កោតសរសើរចំពោះវឌ្ឍនភាព នៃបណ្ឌិត្យសភានគរបាលកម្ពុជា

AKP ក​ណ្ដា​​ល ថ្ងៃទី០៥ ខែសីហា ឆ្នាំ២០១៩ — ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានសម្ដែង​នូវ​​ការកោតសរសើរចំពោះវឌ្ឍនភាពនៃបណ្ឌិត្យសភានគរបាលកម្ពុជា ដែលបានខិតខំប្រឹង​ប្រែ​​​​ងក្នុងការបណ្ដុះបណ្ដាលធនធានមនុស្ស និងកោតសរសើរ ចំពោះការខិតខំប្រឹងប្រែងរប​ស់​​​មន្ត្រី និងថ្នាក់ដឹនាំ នៃបណ្ឌិត្យសភានគរបាលម្ពុជា ដែលធ្វើឱ្យមានវឌ្ឍនភាពនៃកិច្ចការ​ទាំ​ង​នេះ ដើម្បីបង្កើនសមត្ថភាពរបស់មន្ត្រី និងការកោតសរសើរចំពោះវីរភា​ពរបស់កម្លាំងន​គរ​​បា​ល​​ទាំងអស់ដែលបានប្រឹងប្រែងជម្នះនូវការលំបាកគ្រប់យ៉ាង ដើម្បីការពារសេចក្ដីសុខសា​ន្តរប​ស់​​ប្រជាជន។

ក្នុងពីធី​ប្រគ​ល់ស​ញ្ញាបត្រ​វិទ្យា​សាស្រ្ដនគ​របាល ថ្នាក់បរិញ្ញាប​ត្រ​ជាន់ខ្ព​ស់ ថ្នាក់បរិ​ញ្ញាប​ត្រ និងវិញ្ញា​បន​បត្រ ជូនដល់និស្សិតនាយនគរបា​ល​បន្តវេ​ន និងសិក្ខាកាមជ័​យ​លាភី ១៤៦៥​នា​​​ក់ នៃបណ្ឌិត្យស​ភាន​គ​របាល​កម្ពុ​ជា ដែលមានទីតាំងស្ថិតនៅក្នុងស្រុកកៀនស្វាយ ខេត្តក​ណ្ដា​​ល នាព្រឹកថ្ងៃទី០៥ ខែសីហា ឆ្នាំ២០១៩ សម្ដេចតេជោនាយករដ្ឋមន្ត្រីមានប្រសាសន៍ ជំរុ​ញ​ឱ្យ​ក្រសួងមហាផ្ទៃ ជាពិសេសប​ណ្ឌិ​ត្យស​ភានគរ​បាលកម្ពុជា ត្រូវ​បន្ត​ខិ​តខំប្រឹ​ងប្រែង​ជាប​ន្ត​ទៀ​ត​ ក្នុងកា​រប​ណ្តុះ​បណ្តា​លម​ន្ត្រីន​គរ​បាល លើជំ​នាញ​ផ្សេងៗ​ជាច្រើ​នទៀត ដែល​មិន​ធ្លាប់ប​ណ្តុះ​ប​ណ្តាលពីមុនមកនោះ ​ដើ​ម្បីពង្រឹ​ងសម​ត្ថភាពពួកគេឱ្យកាន់តែខ្លាំងក្លាបន្ថែមទៀត។

សម្ដេច​តេ​​​ជោ ក៏បានអបអរសា​ទរដល់និ​ស្សិត និងសិក្ខាកាមជ័យលា​ភី​នគ​របា​លទាំង​អស់ ដែល​បា​ន​ខិ​ត​ខំប្រឹ​ងប្រែ​ងរៀ​នសូ​ត្រ និងហ្វឹ​កហា​ត់ រហូតទទួលបានជោ​គជ័​យនា​ពេល​នេះ និងបាន​ផ្ដាំ​ផ្ញើ​ឱ្យ​និស្សិ​ត និ​ងសិ​ក្ខាកាមមន្ត្រីនគរបាលដែល​ទ​ទួល​ជ័យ​លាភី​នាពេលនេះ ត្រូវ​យ​កចំ​ណេះ​វិ​ជ្ជា​ទាំ​​ងអស់​ទៅអនុវត្តន៍ឱ្យបាន​ខ្ជាប់ខ្ជួ​ន និង​ល្អ​ប្រសើរ​ដើម្បី​បម្រើសេច​ក្តី​សុខ​របស់​ប្រ​ជា​​​ពលរ​ដ្ឋ និង​ប្រទេស​ជាតិ​យើង​។

គួរ​បញ្ជា​ក់ថា បណ្ឌិត្យសភានរគបាលកម្ពុជា គឺជាស្ថាប័នចំណុះឱ្យក្រសួងមហាផ្ទៃដែល​បា​នធ្វើ​សកម្ម​ភាពយ៉ាងសកម្មក្នុងការបណ្តុះបណ្តាលមន្ត្រីនគរបាល និងមន្ត្រីពន្ធនាគារ ដើម្បី​លើ​​ក​កម្ព​ស់គុណភាព និងសមត្ថភាពវិជ្ជាជីវៈមន្ត្រីនគរបាលជាតិ និងមន្ត្រីពន្ធនាគារ​ទូទាំង​ប្រ​ទេ​ស ស្រប​តាមតម្រូវការរបស់សង្គមជាតិ និងស្តង់ដារគុណភាពដែលបានកំណត់។​ គិត​ចាប់​ពី​ឆ្នាំ​២០​០៧​ ដល់ឆមាសទី១ ឆ្នាំ២០១៩នេះ និស្សិតនាយនគរបាលបន្តវេន សិក្ខាកាម និងសិ​ស្ស​នគរ​បា​ល បានបញ្ចប់ការសិក្សានៅបណ្ឌិត្យសភានគរបាលកម្ពុជាមានចំនួនសរុប៤៤. ៩២​០​​នាក់ ក្នុងនោះនារី ២.៤៤១នាក់។ របាយការណ៍ក៏បានបង្ហាញទៀតថា ជាមធ្យម​បណ្ឌិត្យ​ស​ភា​​នគរបាល​កម្ពុ​ជា​បានបណ្ដុះបណ្ដាលកងកម្លាំងនគរបាលជាតិ និងមន្ត្រីពន្ធនាគារ ទាំងវគ្គ វែង និងវគ្គខ្លីជិត៤.០០០នាក់ក្នុងមួយឆ្នាំៗ។ ចំពោះសិស្សនគរបាលវគ្គបឋមវិជ្ជាជីវៈ នគរបាល ក្រ​បខ័ណ្ឌថ្មី និ​ង​​មន្ត្រី​នគរបាលប៉ុស្តិ៍នានា បានបញ្ចប់ការសិក្សានៅតាមសាលានគរបាលជាតិ​ភូមិ​ភាគ​ទាំង​៦​ គិតចាប់ពីឆ្នាំ២០០៧ ដល់ឆមាសទី១ ឆ្នាំ២០១៩ មានចំនួនសរុប១៤.៤៩១នាក់ ក្នុង​នោះនារី ១.៧៧៨នាក់ផងដែរ៕

ដោយ ជឹម ណារី