ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ស្នើឱ្យកម្លាំងសមត្ថកិច្ចត្រូវធ្វើយ៉ាងណាកុំឱ្យកម្ពុជា ក្លាយជាជម្រកនៃពួកភេរវកម្ម ការជួញដូរគ្រឿងញៀន និងការលាងសម្អាតប្រាក់

AKP ក​ណ្ដា​ល ថ្ងៃទី០៥ ខែសីហា ឆ្នាំ២០១៩​ — សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានស្នើឱ្យកម្លាំងមានសមត្ថកិច្ច សហការជាមួយដៃគូទាំងអស់ដែលពាក់ព័ន្ធ ត្រូវធ្វើយ៉ាង​ណា​ទប់ស្កាត់និងបង្ក្រាប ដើម្បីកុំឱ្យកម្ពុជាក្លាយជាជម្រកនៃពួកភេរវកម្ម ការឆ្លងកាត់​របស់ពួក​ភេរវ​កម្ម​  ការជួញដូរគ្រឿងញៀន ការជួញដូរអាវុធ និងការលាងសម្អាតប្រាក់ជាដើមនោះ។

ក្នុងពីធី​ប្រគ​ល់ស​ញ្ញាបត្រ​វិទ្យា​សាស្រ្ដនគ​របាល ថ្នាក់បរិញ្ញាប​ត្រ​ជាន់ខ្ព​ស់ ថ្នាក់បរិ​ញ្ញាប​ត្រ និងវិញ្ញា​បន​បត្រ ជូនដល់និស្សិតនាយនគរបា​ល​បន្តវេ​ន និងសិក្ខាកាមជ័​យ​លាភី ១.៤៦៥​នា​ក់ នៃបណ្ឌិត្យស​ភាន​គ​របាល​កម្ពុ​ជា ដែលមានទីតាំងស្ថិតនៅក្នុងស្រុកកៀនស្វាយ ខេត្តក​ណ្ដា​ល នាព្រឹកថ្ងៃទី០៥ ខែសីហា ឆ្នាំ២០១៩ សម្ដេចតេជោនាយករដ្ឋមន្ត្រីមានប្រសាសន៍ថា  ឆ្នាំ​​២០២០ខាងមុខនេះ កម្ពុជា នឹងត្រូវធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំអាស៊ី អឺរ៉ុប ដែលនេះក៏ជាបន្ទុក​រប​ស់​​មន្ត្រីនគរបាលជាតិ ដោយធានារ៉ាប់រងក្នុងការរក្សាសណ្ដាប់ធ្នាប់ ដើម្បីឱ្យការប្រជុំនេះ​ប្រ​ព្រឹ​ត្ត​​ទៅបានល្អ ហើយជាបន្ត កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលអាស៊ាន នៅ ឆ្នាំ២០២២ និ​ង​ទៅដល់ការធ្វើជាម្ចាស់ផ្ទះនៃការរៀបចំកីឡាស៊ីហ្គេម នៅឆ្នាំ២០២៣ផងដែរ។

សម្ដេចតេជោ​ថ្លែងថា កិច្ចការសន្តិសុខជាតិរបស់យើងមិនសាមញ្ញ ហើយមិនធម្មតា ក្នុងបរិការដែលពិភព​លោ​ក​​កំពុងមានការប្រែប្រួលស្មុគ្រស្មាញ ហើយភេរវកម្ម និងឧក្រិដ្ឋកម្ម ផ្សេងៗ ទាំងសន្តិសុខ​ប្រពៃ​ណី​ និងសន្តិសុខមិនប្រពៃណីកំពុងរាតត្បាត។ សម្ដេចលើកឡើង ថា នៅប្រទេសយើងធ្លាប់​បា​ន​​​ចាប់របស់ដែល​មក​ពី​ចម្ងាយ ដែលមានតាំងពីគ្រឿងញៀន ខ្លះមកតាំងពីអាម៉េរិកខាងជើង មិ​ន​​ដឹងជាឆ្លងកាត់ប៉ុន្មានព្រលានយន្តហោះនោះទេ ប៉ុន្តែ មកចាប់បាននៅស្រុកខ្មែរ ដែល​នេះ​បា​ន​​បង្ហាញ​ពីសមត្ថភាពនៃមន្ត្រីនគរបាលរបស់យើង ដែលទទួលបាននៅការហ្វឹកហាត់ ហើយ​មា​​ន​ការលះបង់ខ្ពស់ ដែលយើងត្រូវបន្តកិច្ចការ នេះតទៅទៀត។

សម្ដេចតេជោថ្លែងថា  គ្មាន​អ​ស្ថិរភាពណាមួយ ដែលអាចកសាងប្រទេសទៅរួចនោះ ទេ សូម្បីតែទេសចរណ៍ក៏មានការភ័យ​ខ្លា​ច​ដែរ។ សម្ដេចលើឡើងទៀតថា នៅទីក្រុងបាងកក ប្រទេសថៃ ពួកឧក្រិដ្ឋជន ដើម្បីបំផ្លាញ​រដ្ឋ​រដ្ឋា​ភិបាល ប្រា​យុទ្ធ ចាន់អូចា គេក៏ខំប្រឹងវ៉ៃឱ្យ មានសំឡេងផ្ទុះ ក្នុងពេលប្រជុំវេទិកាតំបន់​អា​ស៊ា​ន ក្នុងខណៈដែលមានតួអង្គពាក់ព័ន្ធច្រើន ប្រទេសចូលរួមប្រជុំនៅទីនោះ គឺវ៉ៃនៅទីក្រុង​បា​ង​​កក​តែម្ដង។

សម្ដេចតេជោគូសបញ្ជាក់ថា  ក៏ប៉ុន្តែនៅកម្ពុជា ក៏ត្រូវតែប្រយ័ត្ន ព្រោះពួកអាយ​ស៊ី​​ស បានចូលមកក្នុងតំបន់នេះរួចស្រេចទៅហើយ តាមរយៈនៃកម្លាំងនៅប្រទេសហ្វ៊ីលីពីន ដែ​លកាន់កាប់ទីក្រុងមួយអស់រយៈពេលប៉ុន្មានខែឯណ្ណោះ។ ពួកអាយស៊ីស វាមិនអាចនៅ​តែមួយ​ក​ន្លែ​ង​នោះទេ វាអាចនៅកន្លែងនេះ ឬកន្លែងនោះ។ ដូច្នេះធ្វើយ៉ាងម៉េចកុំឱ្យប្រទេស​របស់យើង​ក្លា​យ​ទៅជាជម្រកនៃការលាក់ខ្លួនរបស់ពួកភេរវកម្ម ទោះជាប្រទេស​យើងមិនមែនជា​គោល​ដៅ​​នៃការវាយប្រហារភេរវកម្ម  ឬការឆ្លងកាត់របស់ពួកភេរវកម្ម។ ជាងនេះទៀត កុំឱ្យប្រទេស​របស់​យើង​ក្លា​យ​ទៅជាកន្លែងសម្អាតប្រាក់ ព្រោះសំណុំបញ្ហា ការជួញដូរគ្រឿងញៀន ការជួញ​ដូរ​​អាវុធ ការលាងលុយកខ្វក់ គឺសំណុំរឿងទៅតែមួយ។ យើងត្រូវខិតខំប្រយុទ្ធប្រឆាំងទៅនឹង​បញ្ហា​ទាំងអស់នេះ ដែលទាក់ទងជាមួយនឹងសន្តិសុខ ហើយមិនគ្រាន់តែសម្រាប់កម្ពុជាទេ យើង​ត្រូវសហការជាមួយដៃគូទាំងអស់ដែលមានការពាក់ព័ន្ធជាមួយយើង។

សម្តេចតេជោ បា​ន​​ថ្លែងបន្ថែមថា កម្ពុជាពេលនេះ ជាប្រទេសកំពុងអភិវឌ្ឍន៍ ហើយ ការអភិវឌ្ឍតែងតែ​ជួប​ប​ញ្ហា​​នេះ​​ឬ​បញ្ហា​នោះរឿងធម្មតា ប៉ុន្តែកម្ពុជាត្រូវខិតខំដោះស្រាយ ឱ្យបានដោយខ្លួនឯង៕

ដោយ ជឹម ណារី