ជប៉ុនផ្តល់ថវិកាជាង៣១ម៉ឺនដុល្លារអាមេរិក សម្រាប់គម្រោងលើកកម្ពស់ការអប់រំក្នុងខេត្តកណ្តាល

AKP ភ្នំពេញ ថ្ងៃទី0៣ ខែសីហា ឆ្នាំ២០១៩ — រដ្ឋាភិបាលជប៉ុនបានឯកភាពផ្តល់ថវិកាសរុបចំនួន ៣១០,៧៧ ៧ ដុល្លារអាមេរិកដល់អង្គការសមាគមន៍សម្រាប់ជំនួយនិងសង្គ្រោះនៃប្រទេសជប៉ុន (AAR Japan) ក្រោមគ្រោងការណ៍ជំនួយឧបត្ថម្ភឥតសំណងសម្រាប់គម្រោងរបស់អង្គការក្រៅរដ្ឋាភិបាលជប៉ុន។

កិច្ចសន្យាផ្តល់ជំនួយត្រូវបានចុះហត្ថលេខានៅថ្ងៃនេះ ដោយ  ឯកឧត្តម ហូរីណូអ៊ុជិ ហ៊ីដេហ៊ីសា ឯកអគ្គ រាជទូតវិសាមញ្ញនិងពេញសមត្ថភាពរបស់ប្រទេសជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជានិងលោកស្រី MUKA Satomi នាយិកាស្តីទីប្រចាំប្រទេសនៃអង្គការ AAR Japan សម្រាប់គម្រោងលើក កម្ពស់ ការអប់រំបរិយាប័ន្នសម្រាប់កុមារពិការតាមរយៈពង្រឹងការអនុវត្តក្នុងតំបន់គំរូ និងការអភិវឌ្ឍប្រព័ន្ធវាយ តម្លៃការអប់រំបរិយាប័ន្ន។

ឯកឧត្តម ហូរីណូអ៊ុជិ ហ៊ីដេហ៊ីសា បានមានប្រសាសន៍ថា នៅក្នុងគម្រោង នេះ AAR Japan នឹងបង្កើ តនូវប្រព័ន្ធវាយតម្លៃលើការអនុវត្តការអប់រំបរិយាប័ន្ន និងអនុវត្តសកម្មភាពដើម្បីគាំទ្រដល់ការបង្កើន សម ត្ថភាពរបស់គណៈកម្មការគាំទ្រជនពិការថ្នាក់រដ្ឋបាលឃុំ។ តាមរយៈគម្រោងនេះបរិយាកាសសិក្សានិង គុ ណភាពនៃការអប់រំ សម្រាប់កុមារ ដែលមានពិការភាព និងត្រូវបានកែលម្អៗ។

គួរបញ្ជាក់ផងដែរថា កម្មវិធីជំនួយឥតសំណងសម្រាប់ គម្រោងអង្គការក្រៅរដ្ឋាភិបាលជប៉ុនបាន ចាប់ផ្តើម នៅប្រទេសកម្ពុជាតាំងពីឆ្នាំ២០០២ ដើម្បីគាំទ្រដល់សកម្មភាព អង្គការក្រៅរដ្ឋាភិបាលជប៉ុន ក្នុងកិច្ចខិត ខំប្រឹងប្រែងដើម្បីជួយដល់ការអភិវឌ្ឍនិងស្ថាបនាប្រទេសកម្ពុជាឡើងវិញនៅតាមកម្រិតមូលដ្ឋាន។

ចាប់តាំងពីឆ្នាំ២០០២មក រដ្ឋាភិបាលជប៉ុន បានផ្តល់ថវិកាជាង៣៦លានលាអាមេរិក ជល់គម្រោងចំនួន ១១៨ ដែលផ្តោតសំខាន់ទៅលើវិស័យអប់រំ នៅកម្រិត មូលដ្ឋាន វិស័យសុខាភិបាល វិស័យកសិកម្ម និង សកម្មភាពបោសសម្អាតមីន ក្នុងប្រទេសកម្ពុជា៕

ដោយ សុងយោ