រូបថតប្រចាំសប្តាហ៍៖ ការសម្តែងរបស់សត្វដំរី ក្នុងខេត្តរតនគិរី

AKP រតនគិរី ថ្ងៃទី០២ ខែសីហា ឆ្នាំ២០១៩ —

នេះជាការសម្តែងរបស់សត្វដំរី ក្នុងជំរំអភិរក្សដំរី នៃសមាគមអៃរាវាតា (Airavata) ស្ថិតនៅភូមិកាទៀង ឃុំល្បាំងពីរ ស្រុកលំផាត់ ខេត្តរតនគិរី។

ប្រទេសកម្ពុជា ត្រូវបានចាត់ទុកជាទីលំនៅដ៏សំខាន់ដែលទ្រទ្រង់ដល់ការបន្តរស់រានមានជីវិត របស់ដំរីនៅក្នុងតំបន់ឥណ្ឌូចិន (កម្ពុជា ឡាវ និងវៀតណាម) ខណៈដែលដំរីត្រូវបានចាត់បញ្ចូលជាប្រភេទសត្វជិតផុតពូជ នៅក្នុងបញ្ជីក្រហមរបស់អង្គការសហភាពអន្តរជាតិសម្រាប់អភិរក្សធម្មជាតិ (IUCN)។

បើតាមអង្គការ Fauna & Flora International នៅកម្ពុជា មានដំរីប្រមាណពី៤០០ ទៅ៦០០ក្បាល ដែលភាគច្រើននៅភូមិភាគឦសាន និងនិរតីនៃប្រទេស។ បច្ចុប្បន្ន ថនិកសត្វលើគោកដែលធំជាងគេនេះ ត្រូវបានថែរក្សា គាំពារ និងអភិរក្ស នៅតាមតំបន់អភិរក្ស និងដែនជម្រកសត្វព្រៃនានា និងក្រោមគម្រោងមួយចំនួន ដូចជាគម្រោងមណ្ឌលគីរី គម្រោង EVP (Elephant Valley Project) គម្រោងអៃរាវតាកម្ពុជា ។ល។

រូបថត៖ ខឹម សុវណ្ណារ៉ា