គម្រោងបែងចែកដីដើម្បីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ច​ បានលើកទឹកចិត្ត ដល់ប្រជាពលរដ្ឋឱ្យដាំ​ដំណាំ​សម្រាប់​លើក​ស្ទួ​យ​​​​ជីវភាព

AKP ក្រចេះ ថ្ងៃទី០២ ខែសីហា ឆ្នាំ២០១៩ — មន្ត្រីពាក់ព័ន្ធក្នុងគម្រោងបែងចែកដីដើម្បីសង្គមកិច្ច និង​ការ​អភិ​វឌ្ឍសេដ្ឋកិច្ចជំហាន២ (LASED II) បានលើកទឹកចិត្តប្រជាពលរដ្ឋដែលទទួលបានដីទៅរ​ស់នៅ​លើ​ក​​ដំ​​បូង គប្បីបង្ក បង្កើនផលដាំដំណាំសរីរាង្គសម្រាប់លើកស្ទួយជីវភាពឱ្យបានល្អប្រសើរ។

ឯកឧត្តម  សរ សុវណ្ណ  រដ្ឋលេខាធិការក្រសួងរៀបចំដែនដីនគរូបនីយកម្ម និង សំណង់  នៅ​ក្នុង​ពិធី​ចែក​វិញ្ញា​បនបត្រសម្គាល់ម្ចាស់អចលនវត្ថុជូនដល់សម្បទានិក ចំនួន ១៧៦គ្រួសារ ស្មើនឹង២៥៨ប័ណ្ណ នៅឃុំ​ដារ  ស្រុកចិត្របុរី ខេត្តក្រចេះ កាលពីថ្ងៃទី ៣០ ខែកក្កដា ឆ្នាំ២០១៩ នៅក្នុងបរិវេណអាគារសហ​គ​ម​​ន៍ អូរគគីសែនជ័យបានដាស់តឿនដល់ បងប្អូនប្រជាពលរដ្ឋឱ្យខិតខំបន្តកាប់គាស់ព្យាយាមដាំដុះដំណាំ រួមផ្សំគ្រប់ប្រភេទតាមរដូវ កាលព្រមទាំងចិញ្ចឹមសត្វពាហនៈផ្សេងៗដើម្បីដោះស្រាយជីវភាពប្រចាំថ្ងៃ និងលក់ដូររកចំ ណូលដោះស្រាយបញ្ហាប្រឈមក្នុងរយៈពេលខ្លីនឹងអាចសម្រាលការលំបាកក្នុងគ្រួសារបាន។ ​ប្រជាពលរដ្ឋដែលទទួលបានដីពីគម្រោងបែងចែកដីដើម្បីសង្គមកិច្ច និង​ការ​អភិ​វឌ្ឍសេដ្ឋកិច្ច ជំហាន២ (LASED II) បានឱ្យដឹងថា ពួកគាត់បានដាំដំណាំចម្រុះ និងបន្លែជាច្រើនប្រភេ​ទនៅ ជុំវិញ​ដីលំ​នៅ​ឋា​ន​សម្រាប់​ធ្វើម្ហូប​អា​ហា​រ​​ប្រចាំថ្ងៃ។

ដោយឡែកដីកសិកម្មដែលពលរដ្ឋទទួលបាន១ហិកតា ក្នុងមួយគ្រួសារពួកគាត់ បានដាំស្វាយចន្ទី និងដំឡូ​ង​មី​ស​រីរាង្គសម្រាប់លក់ផ្គត់ផ្គង់ជីវភាព។ អ្នកស្រី ឌឹម ចន្ទូ បាន និយាយថា លោកស្រីបានដាំដំឡូ​ង​មី និង​ស្វា​យ​​ចន្ទី​​ស​រី​រា​ង្គ​​​តាំងពីមករស់នៅដំបូងមកម៉្លេះ  ហើយដំណាំទាំងនេះបានផ្តល់ផលជាបន្តបន្ទាប់ទៅ​តា​ម​ប្រ​ភេ​​ទរុក្ខជាតិនីមួយៗ។

លោក ញាណ ភក្តី មកពីខេត្តឆ្ងាយមានភរិយានៅ​ខេ​ត្តក្រ​ចេះបា​ន​ទទួ​លដីសង្គមនៅ ឃុំដារ​ដែរ​នោះ​ បានដាំដំឡូងមី និងស្វាយចន្ទីសរីរាង្គនេះទៅតាមការណែនាំ របស់មន្ត្រីជំនាញមន្ទីរកសិកម្មខេ​ត្ត​ក្រ​​​ចេះ បានផ្តល់ផ្លែផ្កាអាចលក់ដោះស្រាយតម្រូវការសេដ្ឋ កិច្ចគ្រួសារបាន។ បច្ចុប្ប​ន្នគ្រួសារលោក ភក្តី មា​ន​ល​ទ្ធភាពបន្ថែមមុខរបរលក់ចាប់ហួយ និង ដឹកត្រីលក់តាមភូមិនានា ដែលអាចរកចំណូល​ផ្គ​ត់​ផ្គ​ង់​គ្រួ​សា​រ​បា​​​នកា​ន់​តែ​ធូ​រ​ធា​រ​ថែ​មទៀត។

គ្រួសារអ្នកលក់ចាប់ហួយម្នាក់ទៀត គឺអ្នកស្រី ហ៊ីន រ៉ាត់ ក៏បានពង្រីកសេដ្ឋកិច្ច គ្រួសារផ្តើម ចេញពីការ​ដាំ​ដុះដំឡូងមី និងស្វាយចន្ទីរសរីរាង្គនេះដែរ។ អ្នកស្រីបានបើកលក់ដូរនៅក្នុង ផ្ទះកាន់តែធំដុំ និងដាំដំឡូងមី​ និ​ង​​ស្វាយ​ចន្ទីរសរីរាង្គកាន់តែច្រើន ដោយសង្ឃឹមថា ដំឡូងមីសរីរាង្គមានទីផ្សារខ្ពស់​ជាង​ដំឡូ​ងដាំ​ដុះដោ​យ​ប្រើថ្នាំគីមី។

ទាក់ទងនឹងការដាំដុះនេះ កន្លែងខ្លះក៏មិនអាចដាំដំឡូងមី ឬស្វាយចន្ទីបានដែរ ឯកឧត្តម  សរ សុវណ្ណ រដ្ឋ​លេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និង លោកស្រី ចំរើន មុទិតា ​ប្រ​ធា​ន​ក្រុ​ម​កា​រងារ​ធនាគារពីភពលោកប្រចាំកម្ពុជា ដែលម្ចាស់ជំនួយ សម្រាប់ គម្រោងបែងចែកដីដើម្បីសង្គមកិច្ច និង​ការ​អ​ភិ​វឌ្ឍសេដ្ឋកិច្ចជំហាន២ (LASED II) បានស្នើឱ្យប្រជាព​លរ​ដ្ឋ​ដាំ​ដំ​ណាំណា​ដែល​ត្រូវ​តាម​ប្រភេ​ទ​ដី ដោយ​សួ​​រនាំមន្ត្រីមន្ទីរកសិកម្ម​ខេត្តក្រចេះដែលចុះជួយបង្ហាត់បង្រៀនការដាំដុះ​នៅក្នុងស​ហគម​ន៍​ផ្ទា​ល់​។

សូមជម្រាបថា គម្រោងបែងចែកដីដើម្បីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ច ជំហាន២ (LASED II) ត្រូវបានរៀបចំ​ឡើ​ង​​ដោយ​យោង​តាម​បទពិសោធន៍អនុវត្តន៍សាកល្បងរបស់គ ម្រោង LASED ក្នុងកា​រផ្តល់​ដីដ​ល់គ្រួ​សារ​ក្រី​ក្រ និង​កសាង​ហេដ្ឋា​រចនា​សម្ព័ន្ធ​ដល់​សហគមន៍ថ្មី ទាំងនោះ។ ទោះជាយ៉ាងណាក្តី នៅ​មា​ន​ការ​ងារ​សេ​ស​​សល់ជាច្រើន​ទៀត​​ដែលត្រូវធ្វើដើម្បី ជួយ​គ្រួសារ​អ្នកទទួល​ផល ដើម្បីអភិវឌ្ឍជីវភាព​ដោយ​ផ្អែ​ក​លើក​សិ​ក​ម្ម​ប្រកប​ដោយ​​​និរន្តរភាព ដែលជា​ហេតុផល និងគោល​បំណងរបស់គម្រោង LASED II។

ក្រោម​កិ​ច្ច​​ព្រម​ព្រៀង​រវាងរាជ​រដ្ឋា​ភិបាល​កម្ពុជា ជាមួយ​នឹង​ភ្នាក់ងារ​អភិវឌ្ឍអន្តរ​​​ជាតិ (IDA-WB) បាន​​គាំ​ទ្រ​គ​ម្រោ​ង LASED II ជំហាន២​ ​ដែល​ត្រូវ​អនុវត្តរយៈ​ពេល០៥ឆ្នាំ​ ចាប់ពី​ខែសីហា ឆ្នាំ២០១៦ ដល់​ខែ​ធ្នូ ឆ្នាំ២០២១ ក្រោម​ថវិកា​សរុប ​២៦,៨៦លាន​ដុល្លារ​​សហរដ្ឋអាមេរិក ក្នុងនោះ​​ថវិកាបដិភាគ​របស់​រាជ​រដ្ឋា​​ភិបាលកម្ពុជា ​ចំនួន​១.៨០​លាន​ដុល្លារ​សហរដ្ឋ​អាមេរិក ​​​​ក្នុង​ខេត្ត​ចំនួន០៥ រួម​មាន​ខេត្ត កំពង់ស្ពឺ  កំព​ង់​ឆ្នាំ​ង កំពង់ធំ ត្បូងឃ្មុំ និង​​ខេត្តក្រចេះ ដែលមាន​ស្រុក​គោល​ដៅ​​​សរុប​ចំនួន​០៧ ឃុំ​គោល​ដៅ​សរុប​ចំនួន​១២ និងមាន​ទីតាំងដី​សម្បទាន​​សរុប​១៤​កន្លែង គ្រោងលើផ្ទៃដី​សរុប​ចំនួន១៧.០៤២,៨០​ហិកតា និង​អ្នក​ទទួល​ផល​​សរុប៤.៤៤១គ្រួសារ។

ឆ្នាំ២០១៩ គម្រោងបែងចែកដីដើម្បីសង្គមកិច្ច និងការអភិវឌ្ឍ​​សេដ្ឋកិច្ច ជំហាន២ (LASED II) ដែល​អនុវត្ត​ន៍ដោ​យ​រដ្ឋ​បាលខេត្តក្រចេះបានបន្តសកម្មភាពរបស់ ខ្លួនលើឃុំគោល ដៅទាំង៥ ដោយ​ទទួ​ល​ស​ម្ប​ទានិកឱ្យ​ចូល​ទៅ​រស់​នៅ​​អចិ​ន្ត្រៃយ៍ និងប្រកបរបរកសិកម្មចំនួន ២.១១៩គ្រួសារ ដោយមាន​សម្បទា​និ​ក​​​​រស់​​នៅ​អចិន្ត្រៃយ៍ និង​ប្រ​ក​​បរប​រក​​​សិ​កម្ម​ចំនួន ៧៥៧គ្រួសារ  រស់នៅមិនអចិន្ត្រៃយ៍ចំនួន ៩៧២​គ្រួ​​សា​រ និង​​មិន​ទាន់ចូល​មក​រស់​​នៅចំនួន ៣​៩​០​គ្រួ​សា​​រ៕

ដោយ គង់ សិរីរ័ត្ន