ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន និងរដ្ឋមន្រ្តីការបរទេសអាស៊ាន អញ្ជើញចូលជួបសម្តែងការគួរសម ជាមួយនាយករដ្ឋមន្រ្តីថៃ នៅទីក្រុងបាងកក

AKP ភ្នំពេញ ថ្ងៃទី០១ ខែសីហា ឆ្នាំ២០១៩ —

ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋមន្រ្តី ការបរទេសអាស៊ាន អញ្ជើញចូលជួបសម្តែងការគួរសមជាមួយ ឯកឧត្តម ប្រាយុទ្ធ ច័ន្ធអូចា នាយករដ្ឋមន្រ្តី​ នៃព្រះរាជាណាចក្រថៃ នាថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៩ ខណៈរដ្ឋមន្រ្តីការបរទេសអាស៊ាន អញ្ជើញចូលរួមកិច្ចប្រជុំលើកទី៥២ ចាប់ពីថ្ងៃទី៣០ ខែកក្កដា ដល់ថ្ងៃទី០៣ ខែសីហា ឆ្នាំ២០១៩ នៅទីក្រុងបាងកក ប្រទេសថៃ។

រូបថត៖ ក្រសួងការបរទេស