សហព័ន្ធកីឡាវាយកូនហ្គោលកម្ពុជា បើកការប្រកួតវាយកូនហ្គោល ពានរង្វាន់សម្ពេចពិជ័យសេនា ឆ្នាំ២០១៩

AKP ភ្នំពេញ ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៩ —

សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ និងជាប្រធានសហព័ន្ធកីឡាវាយកូនហ្គោលកម្ពុជា អញ្ជើញបើក​ការប្រកួតកីឡាវាយកូនហ្គោល ពានរង្វាន់សម្តេចពិជ័យសេនា ទៀ បាញ់ ឆ្នាំ២០១៩ នាព្រឹកថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៩ នៅក្លឹបវាយកូនហ្គោល Grand Phnom Penh ក្នុងសង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ដោយមានការអញ្ជើញ​ចូលរួម​ពីសំណាក់ថ្នាក់ដឹកនាំកំពូលៗ រួមមាន សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ព្រមទាំងសម្តេច ទ្រង់ ឯកឧត្តម ជាថ្នាក់ដឹកនាំ អ្នកឧកញ៉ា និងឧកញ៉ា ជាច្រើនរូបទៀត ។

រូបថត៖ ខឹម សុវណ្ណារ៉ា