ឯកឧត្ដម ឃួង ស្រេង ប្រគល់រថយន្ត៣២កៅអី មួយគ្រឿង ជូនដល់សមាគមសំនៀងជនពិការ 

AKP ភ្នំពេញ ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៩ — ឯកឧត្ដម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ និងជាប្រធាន គណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជារាជធានីភ្នំពេញ បាននាំយករថយន្តប្រភេទ ៣២កៅអីមួយគ្រឿង ដែលជាអំណោយរបស់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ប្រគល់ជូនសមាគមសំនៀងជនពិការ កាលពីល្ងាច ថ្ងៃព្រហស្បតិ៍ ៩រោច ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៩ នៅសាលារាជធានីភ្នំពេញ ដើម្បីផ្ដល់ភាពងាយស្រួលក្នុងការធ្វើ ដំណើររបស់ប្អូនៗជនពិការក្នុងសមាគម។ 

ឯកឧត្ដម ឃួង ស្រេង ថ្លែងថា រថយន្តដែលត្រូវបានយកមកប្រគល់ជូននាពេលនេះ គឺជាប្រភេទរថយន្តក្រុងដឹកអ្នកដំណើរ ហើយឯកឧត្ដម ក៏បានស្នើឱ្យប្រធានសមាគមសំនៀង ជនពិការជួយថែរក្សារថយន្តនេះឱ្យបានល្អ ដើម្បីទុកប្រើប្រាស់ក្នុងសកម្មភាពរបស់សមាគម ឱ្យបានយូរអង្វែង។

ក្នុងនាមសមាគមសំនៀងជនពិការ ឯកឧត្ដម ឃួង ស្រេង បានថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅដល់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលបានផ្តល់អំណោយ រថយន្តមួយគ្រឿងនេះដល់សមាគមសំនៀងជនពិការ ដែលបង្ហាញឱ្យឃើញពីការយក ចិត្តទុកដាក់របស់សម្តេច ចំពោះសុខទុក្ខកូនចៅជាជនពិការដែលជួបការលំបាកដោយជន ពីការតែងបានចាត់ទុកសម្តេចទាំងទ្វេគឺជាឪពុកម្តាយទី២របស់ខ្លួន ដែលតែងតាមជួយបីបាច់ ថែរក្សាគ្រប់ពេលវេលា៕

ដោយ សួស សំរិត