ឯកឧត្តម ផៃ ស៊ីផាន និងនាយឧត្តមសេនីយ៍ ឈុំ សុជាតិ ដឹកនាំអ្នកសារព័ត៌មានជាតិ និងអន្តរជាតិ ចុះពិនិត្យមូលដ្ឋាន កងទ័ពជើងទឹក សមុទ្ររាម

AKP ព្រះសីហនុ ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៩ —

ឯកឧត្តម ផៃ ស៊ីផាន រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជាអ្នកនាំពាក្យរាជរដ្ឋាភិបាល និងឯកឧត្តមនាយឧត្តមសេនីយ៍ ឈុំ សុជាតិ អនុរដ្ឋលេខាធិការក្រសួងការពារជាតិ ដឹកនាំអ្នកសារព័ត៌មានជាតិ និងអន្តរជាតិ ចំនួន៧៣រូប អញ្ជើញចុះពិនិត្យមូលដ្ឋានកងទ័ពជើង ទឹកសមុទ្ររាម នាព្រឹកថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៩ ដើម្បីបញ្ជាក់ពីការផ្សាយមួលបង្កាច់ ឬបង្ខូចកិត្តិយស ពីសំណាក់ សារព័ត៌មានបរទេស ដែលថាកម្ពុជា ផ្តល់ទីតាំងមូលដ្ឋានឲ្យកងទ័ពចិន នៅឈូងសមុទ្រកម្ពុជា ។

រូបថត៖ សំ សាម៉ន