សម្ដេចតេជោ ហ៊ុន សែន ថ្លែងថា សុខភាពរបស់សម្ដេច គឺរឹងមាំធម្មតាទេ

AKP ភ្នំពេញ ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៩ — ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានមានប្រ​សា​សន៍ថា សុខភាពរបស់សម្ដេច គឺរឹងមាំធម្មតាទេ ហើយនៅថ្ងៃស្អែកសម្ដច​នឹងជួបភ្ញៀវមក​ពី​មូ​លនិធិអន្តជាតិសម្រាប់អភិវឌ្ឍន៍កសិកម្ម។

នៅលើបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុក នៅថ្ងៃព្រហស្បតិ៍ ៩រោច ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៩នេះ សម្ដេច​តេ​ជោ​នាយក រដ្ឋមន្ត្រី បានសរសេរថា សុខភាពខ្ញុំ គឺរឹងមាំធម្មតាទេ។ ថ្ងៃស្អែកនេះ ខ្ញុំនឹងជួបភ្ញៀវមកពី​មូ​ល​​និធិអន្តជាតិសម្រាប់អភិវឌ្ឍន៍កសិកម្មនៅទីស្តីការគណៈរដ្ឋមន្ត្រី។ អរគុណបងប្អូនដែលបាន ជូនពរខ្ញុំ។ អ្វី​ដែ​លសំខាន់បំផុតចំពោះខ្ញុំ គឺបងប្អូនជនរួមជាតិមានការងារ មុខរបររស់នៅសុខ សប្បាយ និង​កូន​ចៅមានឱកាសទៅសាលារៀននៅគ្រប់ទីកន្លែង។ ខ្ញុំសូមជូនពរ និងអរគុណ បងប្អូនដែល​បា​នចូលរួមថែរក្សាសន្តិភាព និងចូលរួមអភិវឌ្ឍន៍ប្រទេសជាតិយើងឱ្យ​កាន់តែ រីកចម្រើន​ទៅមុខ​៕​

ដោយ ជឹម ណារី