អភិបាលរងខេត្តបាត់ដំបង នាំយកម៉ាស៊ីន និងប្រេងជួយសង្គ្រោះស្រូវរបស់ប្រជាកសិករ

AKP បាត់ដំបង ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៩ -នៅថ្ងៃពុធ ៨រោច ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូនឹង ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៩ លោក អ៊ុយ សុធាវី អភិបាលរងខេត្តបាត់ដំបង និងលោក ម៉ិល សុផល អភិបាលស្រុកឯកភ្នំ បានអញ្ជើញចុះពិនិត្យផល់ប៉ះពាល់ដំណាំស្រូវដោយសារគ្រោះរាំងស្ងួត និង ការបូមទឹកដើម្បីជួយសង្គ្រោះស្រូវរបស់ប្រជាកសិករ ដែលជួបបញ្ហាខ្វះខាតទឹកស្ថិតក្នុងភូមិ សាស្រ្ត ឃុំព្រែកនរិន្ទ ស្រុកឯកភ្នំ ខេត្តបាត់ដំបង ។

ក្នុងការចុះពិនិត្យ នោះផងដែរលោកអភិបាលរងខេត្ត អ៊ុយ សុធាវី បាននាំយកប្រេងម៉ាស៊ូត ចំនួន ៣.៥០០លីត្រ ដែលក្នុងនោះ ២.០០០លីត្រជាអំណោយរបស់ ឯកឧត្តម សេង យូអ៊ាន់ ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយស្រុកឯកភ្នំ និងប្រេងប្រេងម៉ាស៊ូតចំនួន១.០០០លីត្រ របស់ឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបង និង ក្រសួងធនធានទឹកបានជួយប្រេងម៉ាស៊ូតបន្ថែមចំនួន ៥០០លីត្រ ព្រមទាំងបានជួយអន្តរាគមន៍ម៉ាស៊ីនបូមទឹកខ្នាតធំចំនួន ៤គ្រឿង ក្នុងការបូបទឹកជួយសង្គ្រោះស្រូវរបស់ប្រជាកសិករ ក្នុងភូមិសាស្ត្រស្រុកឯកភ្នំ ។

សូមជម្រាបថា កន្លងអាជ្ញាធរខេត្ត ស្រុកឯកភ្នំ និងឃុំព្រែកនរិន្ទ បានចុះជួយអន្តរាគមន៍ ជួយរកប្រភពទឹក បូមទឹក ដើម្បីជួយសង្គ្រោះស្រូវរបស់ប្រជាកសិករដែលជួបបញ្ហាខ្វះខាតទឹក ដោយសារមិនមានភ្លៀងធ្លាក់គ្រប់គ្រាន់។ បច្ចុប្បន្នអាជ្ញាធរបានជួយសង្រ្គោះស្រូវបានប្រមាណជាង ៥០០ហិកតា និង កំពុងបន្តជួយអន្តរាគមន៍បូបទឹកពីស្ទឹងសង្កែ ដើម្បីទម្លាក់ទៅប្រឡាយមេបន្តទៀត ៕

ដោយ ណយ នឿន (ប្រភព រដ្ឋបាលខេត្តបាត់ដំបង)