សង្គមស៊ីវិលដែលធ្វើការងារលើវិស័យជលផលក្នុងប្រទេសកម្ពុជា បានជួបពិភាក្សាផ្លាស់ប្តូរ យោបល់ជាមួយមន្រ្តីរាជរដ្ឋាភិបាល ដើម្បីដោះស្រាយអំពីបញ្ហាប្រឈមធនធានជលផល

AKP សៀមរាប ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៩ — លោក ឱម សាវ៉ាត នាយកប្រតិបត្តិ នៃអង្គការសម្ព័ន្ធភាពដើម្បីអភិរក្សធនធានជលផល (FACT)បានថ្លែង​នៅ​ក្នុងកិច្ចប្រជុំប្រចាំឆមាសទី១ ឆ្នាំ២០១៩ របស់បណ្តាញជលផលកម្ពុជា ស្តីពីការពង្រឹងនូវកិច្ចសហប្រតិបត្តិការនៅក្នុងការគ្រប់គ្រងរួមគ្នា នូវធនធានជលផលប្រកប ដោយនិរន្តភាព នៅខេត្តសៀមរាប​នៅព្រឹក ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៩ នេះថា បច្ចុប្បន្នធន ធានជលផលកំពុងទទួលរងនូវការគំរាមកំហែងពីសកម្មភាពរបស់មនុស្ស និងការគំរាម កំហែងដោយឥទ្ធិពលនៃការប្រែប្រួលអាកាសធាតុ កំពុងបង្កផលវិបាកធ្ងន់ធ្ងរពិសេស នៅរដូវប្រាំង ព្រោះទឹកបឹងទន្លេសាបអាចនឹងរីងរាក់ខុសប្រក្រតី ធ្វើឱ្យទឹកបឹងកើនរឡើងកំដៅ និងធ្វើឱ្យបាត់ពូជត្រីសំខាន់ៗជាបន្តបន្ទាប់។

ប្រសិនបើ បឹងទន្លេសាបទទួលរងឥទ្ធិពលគ្រោះទឹកជំនន់ខ្លាំងបណ្តាលមកពីការ ប្រែប្រួលអាកាសធាតុ នោះវានឹងបង្កឱ្យកើតមានការហូរចុះខ្លាំង ជាមូលហេតុធ្វើឱ្យបឹងទន្លេ សាបកាន់តែឆាប់គោករាក់ ប៉ះពាល់ដល់ការរីកលូតលាស់របស់មច្ឆជាតិ និងជីវៈចម្រុះ ច្រើនប្រភេទទៀត ជាពិសេសប្រព័ន្ធអេកូឡូស៊ីនៅបឹងទន្លេសាប។ បញ្ហាទាំងនេះ និងធ្វើឱ្យ ប៉ះពាល់ទៅដល់ប្រជានេសាទភាគច្រើន ដូចជាការរកប្រាក់ចំណូលបានតិច ចំណាកស្រុក ទៅធ្វើកម្មករ មានទំនាស់ដណ្ដើមធនធានធម្មជាតិនៅក្នុងសហគមន៍ជាដើម។ ដូច្នេះដើម្បី ឆ្លើយតបបញ្ហាទាំងនេះ ចាំបាច់សង្គមស៊ីវិលទាំងអស់ត្រូវចូលរួមគ្នាជាមួយរដ្ឋាភិបាល ក្នុងកិច្ចការភិរក្សធនធានធម្មជាតិជាពិសេសធនធានជលផល។

ចំណែករាជរដ្ឋាភិបាលក៏មានយុទ្ធសាស្ត្រ ឆ្លើយតបទៅនឹងបញ្ហាប្រែប្រួលអាកាសធាតុ ដូចជាបង្កើតគណៈកម្មការគ្រប់គ្រងគ្រោះមហន្តរាយការផ្តល់ជំនួយសង្រ្គោះបន្ទាន់ តាមរយៈ កាកបាទក្រហម សប្បុរជននានា និងអនុវត្តន៍កម្មវិធីសកម្មភាពជាតិ នឹងការប្រែប្រួលអាកាស ធាតុជួយថែរក្សាបរិមាណ ព្រៃឈើព្រៃលិចទឹកដែលនៅសេសសល់តាមរយៈការ ស្តារព្រៃឈើ ឡើងវិញ ដើម្បីការពារទីជម្រាលហូរច្រោះ និងកាសឹករេចរឹលដីដោយបាតុភូតផ្សេងៗ។

ឯកឧត្តម អេង ជាសាន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាប្រធានរដ្ឋបាលជល ផលបានមានប្រសាសន៍ថា ជាការពិតណាស់កម្ពុជា និងបាត់បង់ត្រីបើសិនជាគ្មាន​ការអភិរក្ស ឱ្យបាន​ល្អទេនោះ។ បច្ចុប្បន្ននេះមានប្រជាជនប្រមាណជា ១,៥ សែននាក់ ដែលរស់នៅជុំវិញ បឹងទន្លេសាប បានកំពុងទាញយកផលពីធនធានជលផលទាំងនោះសម្រាប់បម្រើសេចក្តី ត្រូវការរួមទាំងការផ្គត់ផ្គង់ជីវភាពគ្រួសារ និងបានលើកស្ទួយសេដ្ឋកិច្ចជាតិផងដែរ។

ឯកឧត្តមបានថ្លែងអំណរគុណដល់សង្គមស៊ីវិលដែលបាន​ចូលរួមជាមួយរដ្ឋាភិបាលក្នុង ការងារអភិរក្សធនធានជលផល ព្រោះថា បើគ្មាន​ការចូលរួមពីរាជដ្ឋាភិបាល សង្គមស៊ីវិល សហគមន៍ និងប្រជាពលរដ្ឋនៅមូលដ្ឋានផ្ទាល់សម្រាប់ការងារអភិរក្សទេនោះ ធនធានជល ផលនៅកម្ពុជានឹងបាត់បង៕

ដោយ ឃុត សៅ