យេនឌ័រ មិនចាំបាច់តែប្រុសៗនោះទេ នារីក៏អាចបើកបរ រថយន្តក្រុងបានដែរ

AKPភ្នំពេញថ្ងៃទី២០ខែកក្កដាឆ្នាំ២០១៩ —  ជាទូទៅរថយន្តធំគេធ្លាប់តែឃើញអ្នកបើកបរសុទ្ធ តែបុរសៗ ប៉ុន្តែពេលនេះអ្នកបើករថយន្ត ក្រុង ធំៗ នារីក៏អាចបើកបរបានដែរ ។ ជាក់ស្តែង ការបើកបររថយន្តក្រុងនៅពេលនេះ មាននារីចំនួន ២នាក់ហើយ ដែលបានមករៀនបើក បរហើយក៏អាចបើកបរដឹកជញ្ជូន អ្នកដំណើរ នៅក្នុងក្រុងដូចបុរសបានដែរ ។

លោក អៀង សុឃីម ប្រធានរដ្ឋាករស្វយ័តដឹកជញ្ជួនសាធារណៈ រថ​យន្ត ក្រុង City Busបានឱ្យដឹងនៅថ្ងៃសៅរ៏​៤រោច ខែអាសាឍ ឆ្នាំកុរ​ឯកស័កព.ស២៥៦៣ ត្រូវនិងថ្ងៃទី២០ កក្កដា ឆ្នាំ២០១៩នេះថា ដោយមានការសហការជាមួយក្រុមជំនាញការ JICA​យើង​បាន​ផ្ដ​ល់​វគ្គបណ្តុះបណ្តាលអ្នកបើកបរជានារីបានចំនួនពីរនាក់ហើយ បច្ចុប្បន្នពួកគេ កំពុង បើក​ប​រ​​រថ​យន្តក្រុង ដោយអនុវត្ដជាក់ស្ដែងនៅលើកដងផ្លូវតែម្ដង។

ពេលនេះ អង្គភាព រដ្ឋា​ក​រ​ស្វ​យ័តដឹកជញ្ជួនសាធារណៈ រថយន្តក្រុង City Bus បាន​ស្វាគ​មន៍​លើកទឹកចិត្ត និង ផ្តល់អាទិភាពជូនបងប្អូននារីទាំងឡាយ ដែលមា​ន​បំ​ណ​ង​ច​ង់​ធ្វើ​ជា​អ្ន​ក​បើ​ក​បររថយន្តក្រុង នាពេលបច្ចុប្បន្នផងដែរ ៕

ដោយ៖ សំរិត