រូបថតប្រចាំសប្តាហ៍៖ វត្តព្រះវិហារសួគ៌ ជាកន្លែងសក្ការបូជាដ៏ពូកែស័ក្តិសិទ្ធិ ដែលមានអាយុកាលជាង១០០ឆ្នាំមកហើយ

AKP កណ្តាល ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៩ —

វត្តព្រះវិហារសួគ៌ ដែលមានអាយុកាលជាង១០០ឆ្នាំមកហើយនោះ ត្រូវបានគេជឿថា ជាទីសក្ការបូជាដ៏ពូកែស័ក្តិសិទ្ធិ ។ ស្ថិតក្នុងភូមិវិហារសួគ៌ ឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល វត្តព្រះវិហារសួគ៌ មានប្រវតិ្តរឿងរ៉ាវទាក់ទងនឹងរឿងរបស់មេទ័ពខ្មែរនាសម័យបុរាណ គឺ “តេជោមាស” និងរឿងព្រេងនិទានអំពី តាគហេ និងយាយលក្ខណ៍ ក្នុងរជ្ជកាលព្រះបាទបក្សីចាំក្រុង បម្រុងរាស្ត្រ ទៀតផង។

រូបថត៖ ផែន រតនៈ