តំណាងអង្គការ UNESCO ប្រចាំកម្ពុជាសរសើរក្រសួងព័ត៌មានរៀបចំ​សន្និសីទកំពូលប្រព័ន្ធ​ផ្សព្វ​ផ្សាយ​អាស៊ីបានយ៉ាងល្អ 

AKP ភ្នំពេញថ្ងៃទី១៧ខែកក្កដាឆ្នាំ២០១៩—តំណាង​អង្គការ UNESCO ប្រចាំកម្ពុជាបានថ្លែង កោតសរសើរក្រសួងព័ត៌មានដែលបានដឹកនាំរៀបចំសន្និសិទ្ធកំពូលប្រពន្ធ័ផ្សព្វផ្សាយអាស៊ី AMS នៅ​ខេត្ត​សៀម​រាប ក្នុង រយះពេលកន្លងមកនេះបានយ៉ាងល្អ និងជោគជ័យ ។

ក្នុងជំនួបពិភាក្សាការងារ​ជាមួយ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មា​ននៅព្រឹ​ក​ថ្ងៃ​ទី ១៧ ខែ កក្កដាឆ្នាំ២០១៩នេះលោក Sardar Umar Alam តំណាងអង្គការ UNESCO ប្រចាំ​កម្ពុ​ជាបានស្នើបន្ថែមទៀតដ​ល់ក្រសួងព័ត៌មានកម្ពុ​ជាក្នុងការរៀបចំ​ជាកិច្ច​ប្រ​ជុំ​​រួមមួយជាមួយ បណ្តា អង្គការ សង្គមស៊ីវិល ជាតិអន្តរជាតិ និងបណ្តាអ្នកសារព័ត៌មាន ដើម្បីធ្វើការ បកស្រា​យ​​ពន្យ​ល់កុំអោយមានការភាន់ច្រឡំចំពោះ​ព័ត៌មានទាំងឡាយ​ដែលមា​នកា​រ​ប៉ះពាល់ដល់ ការ​រំលោភ សិទ្ធមនុស្ស សិទ្ធិបញ្ចេញមត្តិ ប្រជាធិបតេយ្យ នៅក្នុ​ង​ប្រ​ទេ​ស​កម្ពុជា។

នៅក្នុងការពិភាក្សាការងារនេះដែរ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មា​ន​បាន​លើក​ឡើងពីដំណើរការនៃការរៀបចំ សិទ្ធិទ​ទួល​ព័ត៌​មាន នៅក្នុងប្រទេសកម្ពុជា ដែល​សិទ្ធិ​នេះមានអ្នកខ្លះថា ក្រសួងព័ត៌មាន រៀប​ចំតា​ក់​តែ​ង​ឡើ​ងសម្រាប់តែអ្នកកាសែត ប៉ុន្តែជាទិ​ដ្ឋភា​ពរួម ច្បាប់ស្តីពីសិទ្ធិទទួលព័ត៌មាន គឺសម្រាប់ប្រជាជនទាំងអស់គ្នា រួមទាំងអ្នកវិយោគ ទុន និងអ្នករកស៊ី បរទេស មកកម្ពុជា គេមានសិទ្ធិស្នើសុំព័ត៌មាន ផ្សេងៗទាក់ទង និងមុ​ខជំនួ​ញរ​​បស់គេបាន ដែលក្នុងច្បាប់បានកំណត់។

នៅក្នុកិច្ចពិភាក្សាការងារនេះដែរ ក៏បានលើក ការដាក់ឱ្យប្រើប្រាស់សៀវភៅ របស់អង្គការ យូណេស្កូ ដែលមានចំណងជើងថា “សារព័ត៌មាន ការផ្សាយ ពាណិជ្ជកម្មក្លែងក្លាយនិ​ងព័​ត៌​មា​ន​មិនពិត” ដែលគ្រោងធ្វើក្នុងខែកញ្ញាឆ្នាំ២០១៩៕

ដោយ គង់ សិរីរ័ត្ន