កីឡាជនពិការកម្ពុជាដណ្តើមបានលេខ២នារី និងលេខ៣បុរស ក្នុងព្រឹត្តិការណ៍ Bali Cup នៅឥណ្ឌូណេស៊ី

AKP ភ្នំពេញ ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៩ — ក្រុមកីឡាករកីឡាការិនីពិការកម្ពុជាផ្នែកបាល់បោះជិះរទេះ កម្ពុជាដណ្តើមឈ្នះមេដាយ ប្រាក់ ផ្នែកនារី និងមេដាយសំរឹទ្ធិផ្នែកបុរសនៃព្រឹត្តិការណ៍ Bali Cup ឆ្នាំ២០១៩ នៅប្រទេ សឥណ្ឌូណេស៊ី ដែលបានបិទជា ផ្លូវការ កាលពីល្ងាចថ្ងៃអាទិត្យ ទី១៤ ខែកក្កដា ឆ្នាំ២០១៩។

លោក ម៉ៅ សុខជា គ្រូបង្វឹកកីឡាជនពិការជម្រើសជាតិកម្ពុជាបានរាយការណ៍​ពីកន្លែង​ប្រកួតមកថា ក្រុមកីឡាករបាល់បោះជនពិការជិះរទេះកម្ពុជាទទួលបានត្រឹមមេដាយសំរឹទ្ធិ បន្ទាប់ពីចាញ់ក្រុមសិង្ហបុរី ក្នុងពិន្ទុ ២៥ទល់៣០ និងក្រុមនារី បានឈ្នះមេដាយប្រាក់ បន្ទាប់ ពីប្រកួតចាញ់ក្រុមបារាំង ក្នុងពិន្ទុ ៨ទល់៩ នៅវគ្គផ្តាច់ ព្រ័ត្រ។ គ្រូបង្វឹករូបនេះបញ្ជាក់ថា ក្រុម បាល់បោះជិះរទេះបុរសនារីបានទៅចូលរួមកម្មវិធីអាហារពេលល្ងាច ហើយគណ:កម្មការរៀប ចំការប្រកួតបានប្រគល់ពានរង្វាន់ជ័យលាភីលេខ២សម្រាប់ក្រុមនារី និងពានលេខបី សម្រាប់ ក្រុមបុរសតំណាងឱ្យមេដាយប្រាក់ និងសំរឹទ្ធិ។ ក្រៅពីនេះ កីឡាការិនី សាន រដ្ឋា ទទួលបាន​មេដាយ១គ្រឿង ដែលជាអ្នកលេងល្អជាងគេ ក្នុងចំណោមកីឡាការិនីពិការប្រភេទខ្សោយ ខណៈកីឡាករ សែម គឹមសួរ ទទួលបានមេដាយ១គ្រឿងកីឡាករលេងល្អជាងគេ ក្នុង​ចំណោម​កីឡាករប្រភេទខ្ពស់ និងកីឡាការិនី អាន ស៊ី ណែត ទទួលបានពានតូច១ផ្សេងទៀត ដែលជាអ្នកលេងល្អជាងគេបំផុត។

ឯកឧត្តម លោក យី វាសនា អគ្គលេខាធិការ គណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា​បានឱ្យដឹងដែរថា នេះគឺជាលទ្ធផលល្អប្រសើរ ដែលអត្តពលិកពិការកម្ពុជាបានខិតខំអស់​ពី​សមត្ថភាព និងដណ្តើមបានជ័យលាភី ជូនជាតិមាតុភូមិរបស់ខ្លួនពីលើឆាកអន្តរជាតិ៕

ដោយ ហេង ណាលីន