ឯកឧត្តម ជុច ភឿន អញ្ជើញចូលរួមក្នុងពិធីប្រារព្ធខួបលើកទី១១  នៃការដាក់បញ្ចូលប្រាសាទព្រះវិហារជាសម្បត្តិបេតិកភណ្ឌពិភពលោក

AKP ​ព្រះវិហារ ថ្ងៃទី​០៨​ ខែកក្កដា​ ឆ្នាំ​២០១៩  — រដ្ឋបាល​ខេត្ត​ព្រះវិហារ សហការជាមួយអាជ្ញាធរព្រះវិហារ រៀបចំពិធីអបអ​សាទរខួប លើកទី១១​ឆ្នាំ​ នៃការដាក់បញ្ចូលប្រាសាទព្រះវិហារជាសម្បត្តិបេតិកភណ្ឌពិភពលោកក្រោម អធិបតីភាព​ឯកឧត្តម ជុច ភឿន រដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ លោកស្រី ​ ចឹក ហេង អភិបាលរងខេត្ត  និងឯកឧត្តម គឹម សេតារា ប្រធានអាជ្ញាធរជាតិ ព្រះវិហារនៅវត្ត មរកត​តេជោ​បុរីស្វរៈ ក្នុងភូមិធម្ម​ជាតិ​សម្តេច​តេ​ជោ​ ឃុំស្រអែម​ ស្រុកជាំ​ក្សាន្ត​ ខេត្ត​ព្រះវិហារ កាលពីថ្ងៃអាទិត្យ ៦កើត ខែអាសាឍ​ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី​០៧​ ខែកក្កដា ​ឆ្នាំ​២០១៩ ដោយមានកាអញ្ជើញចូលរួមពីសំណាក់ លោក លោកស្រីដែលបានអញ្ជើញ មកពីបណ្តាប្រធានអនុប្រធានអង្គភាពនានាជុំវិញខេត្ត នឹងថ្នាក់ដឹកនាំកងកម្លាំងប្រដាប់អាវុធ ចំណុះឱ្យខេត្តព្រះវិហារលោកគ្រូ អ្នកគ្រូ សិស្សានុសិស្សនឹងប្រជាពលរដ្ឋយ៉ាងច្រើនកុះករ​។ ​

ឯកឧត្តម ជុច ភឿន បានមានប្រសាសន៍ ថ្លែងអំណរគុណចំពោះរាជរដ្ឋាភិបាលកម្ពុជា ក្រោមកាដឹកនាំដ៏ឈ្លាសវ៉ៃរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋា ភិបាលកម្ពុជា សម្តេចលោកខិតខំលើកស្ទួយជ្រោមជ្រែងវប្បធម៌ជាតិតាមរយៈការជំរុញ ការ អភិរក្សក៏ដូចជាការអភិវឌ្ឍប្រាសាទព្រះវិហារ ក៏ដូចជាប្រសាទបុរាណផ្សេងៗទៀតនូវទូទាំង ប្រទេសកម្ពុជាដែរ។

ឯកឧត្តមបន្តថា ដោយសារតែប្រាសាទព្រះវិហារមានលក្ខណៈខុសពីប្រសាទបុរាណ ផ្សេងៗនោះពីព្រោះប្រាសាទនេះស្ថិតនៅជាប់ព្រំដែន ដែលនឹងបង្កការលំបាកក្នុងការ អភិរក្សដោយមានការប្រទាញប្រទង់គ្នាអស់ជាច្រើនទស្សវត្សរ៍ជាមួយប្រទេសជិតខាង ទើប តែនៅពេល ដែលប្រាសាទព្រះវិហារត្រូវបានដាក់បញ្ចូលក្នុងបញ្ជីបេតិកភណ្ឌពិភពលោក នាអំឡុងឆ្នាំ២០០៨នេះទេ បានធ្វើឱ្យប្រាសាទព្រះវិហារមានភាពល្បីរន្ទឺរហូត គណៈកម្មា ធិការបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ ផ្តល់តម្លៃថាជាប្រាសាទដែលមាន លក្ខណៈលេចធ្លោជាសកលទាំងស្ថាបត្យកម្មសំណង ទេវកថាដែលពាក់ព័ន្ធទាក់ទងនឹង ព្រះឥសូរនឹងកាធ្វើឱ្យមានភាពសុខដុមរម្យនា។

ឯកឧត្តមបន្ថែមថា ក្រោយពេលដែលប្រាសាទព្រះវិហារត្រូវបានចុះបញ្ជីក្នុងសម្បត្តិ បេតិកភណ្ឌពិភពលោក មានប្រទេសជាច្រើនមកជួយជួសជុលប្រាសាទ ព្រះវិហារឡើងវិញ ក្នុងនោះរួមមានប្រទេសចិនប្រទសឥណ្ឌានឹងប្រទេសរុស្ស៊ី ហើយថ្មីៗនេះតបតាមការស្នើ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ប្រទេសហុងគ្រី នឹង បានចូលរួមចំណែកក្នុងការអភិរក្សនឹងជួសជុលក្រុមប្រាសាទកោះកែរផងដែរ៕

ដោយ ទិត ស្រ៊