សម្ដេចតេជោ ហ៊ុន សែន គូសបញ្ជាក់ថា កម្ពុជានៅតែបន្តប្ដេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការ ដើម្បីជំរុញ លើកកម្ពស់ និង ការពារសិទ្ធិមនុស្សឱ្យកាន់តែប្រសើរថែមទៀត   

AKP ភ្នំពេញ ថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០១៩ —

សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងសង្កត់ធ្ងន់ថា កម្ពុជានៅតែបន្តប្ដេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធ ក្នុងភាពជាដៃគូដែលមានលក្ខណៈស្ថាបនា ជាមួយយន្តការសិទ្ធិមនុស្សរបស់អង្គការ សហប្រជាជាតិ និងភាគី ពា ក់ព័ន្ធទាំងអស់ ដើម្បីជំរុញលើកកម្ពស់ និងការពារសិទ្ធិមនុស្សឱ្យបានកាន់តែប្រសើរថែមទៀត។

ក្នុងកិច្ចប្រជុំក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ លើកទី៤១ នាព្រឹកថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០១៩  នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា ទោះបីជា កម្ពុជាខិតខំប្រឹងប្រែង និងសម្រេចបាននូវលទ្ធផលជាច្រើន កម្ពុជាមិនដែលបានទទួលនូវការសាទរ ឬសរសើរពីក្រុម ឬ ស្ថាប័នមួយចំនួន ដែលមានរបៀបវារៈនយោបាយតែមួយគត់ គឺការ  ផ្លាស់ប្ដូររបបនោះទោះនៅក្នុងតម្លៃណាក៏ដោយ។ សម្តេចតេជោបានលើកឡើងថា ពួកគេតែងតែលាបពណ៌ខ្មៅមកលើ ការអនុវត្តសិទ្ធិមនុស្សនៅកម្ពុជា ទោះបីជាការអនុវត្តសិទ្ធិមនុស្សនៅប្រទេសរបស់ពួកគេខ្លួនឯងពោរ ពេញទៅដោយការស្អប់លើជនបរទេសការរើសអើងពូជសាសន៍ ការប្រព្រឹត្តអំពើមិនគប្បីមកលើជនអន្តោប្រវេសន៍ ។ល។ លើសពីនេះទៀត ពួកគេមិនញញើតក្នុងការអនុវត្តនូវស្តង់ដារពីរ ចំ ពោះការវាយតម្លៃទៅលើការអនុវត្តសិទ្ធិមនុស្សនៅកម្ពុជា ដើម្បីបន្ទុចបង្អាក់ការអភិវឌ្ឍក៏ដូចជា កម្ទេចនូវកិត្តិយសរបស់ជាតិយើងខ្ញុំដែរ។ សម្ដេចតេជោថ្លែងបន្តថា “វាជារឿងចម្លែកណាស់ ដែលកម្ពុជាត្រូវបានស្នើឱ្យពង្រឹងលទ្ធិប្រជាធិបតេយ្យ ការគោរពសិទ្ធិមនុស្ស និងនីតិរដ្ឋប៉ុន្តែ  នៅពេលដែលអាជ្ញាធរអនុវត្តន៍ច្បាប់ ពួកគេចោទប្រកាន់យើងពីការរឹតត្បិត សេរីភាព ក្នុងការបញ្ចេញមតិ។ ហើយអាក្រក់ជាងនេះទៀត ប្រទេស និងស្ថាប័នមួយចំនួន បានយកសិទ្ធិមនុស្ស  ធ្វើជាចំណាប់ខ្មាំងទាក់ទងនឹងការផ្ដល់ជំនួយ ឬការអនុគ្រោះផ្នែកសេដ្ឋកិច្ចដល់ កម្ពុជា ។”

សម្ដេច  តេជោនាយករដ្ឋមន្ត្រីបានថ្លែងទៀតថា យើងមានការសោកស្ដាយជាពន់ពេកក្នុងការរំលេចនូ វតថភាពដែលថា សិទ្ធិមនុស្ស នាបច្ចុប្បន្ននេះ បានក្លាយទៅជាឧបករណ៍នយោបាយ ស ម្រាប់ប្រទេសមានអំណាចមួយចំនួន ឬ ក៏អាចនិយាយថា ជានិយាមប្រតិបត្តិថ្មីរបស់ពួកគេ ឬជាលេ សសម្រាប់រាល់ការលូកដៃជ្រៀតជ្រែកលើអធិបតេយ្យភាព និងឯករាជ្យភាពរបស់ ប្រទេសទន់ខ្សោយ។ សម្ដេចតេជោគូសបញ្ជាក់ដែរថា កម្ពុជាចង់ឱ្យការគោរពចំពោះអធិបតេយ្យភាពជាតិ និងបូរណ ភាពទឹកដី ការមិនជ្រៀតជ្រែកក្នុងកិច្ចការផ្ទៃក្នុងរបស់ប្រទេសនានា ភាពមិនលម្អៀង និងមិនរើសអើង គប្បីត្រូវបានកំណត់ជាគោលការណ៍ណែនាំ ដែលទាំងអស់គ្នាមិន    ថាប្រទេសធំ ឬតូច ត្រូវគោរពប្រតិបត្តិនៅក្នុការខិតខំលើកម្ពស់សិទ្ធិមនុស្ស ដោយគិតគូរពីបរិការណ៍នយោបាយប្រវត្តិសាស្ត្រ និងសង្គមរបស់ប្រទេសនីមួយៗ។ បញ្ហាសិទ្ធិមនុស្សគួរតែត្រូវបាន ដោះស្រាយនៅក្នុងបរិការណ៍ពីភពលោក ដោយឈរអភិក្រមស្ថាបនា ប្រើប្រាស់ស្តង់ដារតែមួយ គ្មានការប្រឈមមុខដាក់គ្នា មិនពាក់ព័ន្ធនឹងរបៀបវារៈនយោបាយ និងផ្អែកលើការសន្ទនា។  សម្តេចតេជោបានបន្ថែមថា កម្ពុជាសូមស្នើឱ្យភាគីទាំងអស់ពិនិត្យមើលបញ្ហាទាំងឡាយជាប្រព័ន្ធ ពោលគឺមើលជាព្រៃទាំងមូល ហើយសូមកុំមើលតែឈើមួយដើមៗ ដោយផ្សារភ្ជាប់ជាមួយរបៀបវារៈនយោបាយរបស់ខ្លួន៕

ដោយ ជឹម ណារី