នាយកប្រតិបត្តិនៃក្របខ័ណ្ឌពង្រឹងសមាហរណកម្មពាណិជ្ជកម្ម នៃអង្គការពាណិជ្ជកម្មពិភព លោកចាប់អារម្មណ៍កំណើនសេដ្ឋកិច្ចកម្ពុជាដែលទទួលបានក្នុងរយៈពេលជាង២ទសវត្សរ៍

AKP ភ្នំពេញ ថ្ងៃទី០៤ ខែកក្កដា ​ឆ្នាំ២០១៩ -ឯកឧត្ដមបណ្ឌិត រតនាការ អាឌីការី (Ratnakar Adhikari) នាយកប្រតិបត្តិនៃក្របខ័ណ្ឌ​ពង្រឹ​ងសមាហរណកម្មពាណិជ្ជកម្ម នៃអង្គការពាណិជ្ជកម្មពិភពលោក បានសម្ដែងនូវការចា​​ប់​អារម្មណ៍ អំពីកំណើនសេដ្ឋកិច្ច​កម្ពុជាដែលទទួលបានក្នុងរង្វង់ ៧ភាគរយ ក្នុងរយៈពេលជាង២​ទ​ស​វត្សរ៍កន្លងមកនេះ ហើយ​ឯ​ក​​ឧត្ដមក៏បានសម្ដែងនូវការអបអរសាទរចំពោះ​កម្ពុជាផង​ដែ​រ​។

ឯកឧត្ដម កៅ គឹមហួន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បានថ្លែងដូច្នេះប្រាប់អ្នកយក ព័ត៌មាន បន្ទាប់ពី​ស​ម្ដេ​ច​អ​គ្គ​មហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណា ចក្រកម្ពុជា បានអនុញ្ញាត​ឱ្យ​ឯកឧត្ដមបណ្ឌិត Ratnakar Adhikari នាយកប្រតិបត្តិនៃក្របខ័ណ្ឌ ​ពង្រឹ​ងស​មា​ហ​រ​ណ​កម្មពាណិជ្ជកម្ម នៃអង្គការពាណិជ្ជកម្មពិភពលោកចូលជួបសម្តែងការគួរ សម និងពិភា​ក្សា​ការ​ងារ នៅថ្ងៃពុធ ២កើត ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹង ថ្ងៃទី០៣ ខែកក្កដា ឆ្នាំ​២០​១​៩ នៅទីក្រុងហ្សឺណែវ ប្រទេសស៊្វីសក្នុង​ខ​ណៈ​ដែល​ស​ម្ដេច​ដឹកនាំ គណៈ​ប្រតិភូទៅចូលរួម​កិ​ច្ច​​ប្រជុំ «ត្រួត​ពិ​និ​ត្យ​ឡើង​វិញជា​ស​កល​លើជំ​នួ​​យសម្រា​ប់​ពា​​ណិជ្ជ កម្ម ឆ្នាំ២០១៩»។

នៅក្នុងជំនួបនោះ ឯកឧត្ដមនាយកប្រតិបត្តិបានមានប្រសាសន៍ថា ឯកឧត្ដមមានការ ចាប់អារម្មណ៍អំពីកំណើនសេដ្ឋកិច្ចកម្ពុជាដែលទទួលបានក្នុងរង្វង់ ៧ភាគរយ ក្នុង​រយៈ​ពេល​ជាង ២ទសវត្សរ៍កន្លងនេះ ហើយឯកឧត្ដមក៏សូមអបអរសាទរដល់កម្ពុជាផងដែរ។ ឯ​ក​ឧត្ដម នា​យកប្រតិបត្តិ ចង់ដឹងអំពីបទពិសោធន៍របស់ប្រទេសកម្ពុជា ហើយក៏​បានគូស​បញ្ជាក់​​ថា​សេដ្ឋកិច្ច ៧ភាគរយ​កន្លងមកនេះ គឺលើសពីទិសដៅអភិវឌ្ឍន៍ចីរភាព​ដែលបានកំណត់​កន្លង ទៅ​នេះ​ ហើយជាពិសេសទៀត ឯកឧត្ដមក៏បានគូសបញ្ជាក់ផងដែរថា កន្លងមកនេះ​នៅ​ក្នុង​ក្រប​ខ័ណ្ឌ​ដែលបានគាំទ្រប្រទេសកម្ពុជានោះ គឺ​ទៅលើយុទ្ធសាស្ត្រសមាហរណកម្មពាណិជ្ជ​  ក​ម្ម​​ប្រ​ទេ​សកម្ពុជា ដែលសម្ដេចតេជោបានប្រកាសនៅពេលសម្ដេច​ថ្លែងនូវសុន្ទរក​ថាក្នុងកិច្ច ប្រជុំ​ត្រួ​ត​ពិនិត្យឡើងវិញជាសកលលើជំនួយពាណិជ្ជកម្មសម្រាប់ឆ្នាំ២០១៩។

ឯកឧត្ដមនាយកប្រតិ​ប​ត្តិ​​​បា​នបន្តថា នេះជាលើកទី៤ហើយ នៃការសិក្សាយុទ្ធសាស្ត្រ កាលពីឆ្នាំ២០០៦ ដែលយើង​បាន​ផ្ដល់នូវការឧបត្ថម្ភគាំទ្ររហូតមក ហើយកន្លងមកនេះកម្ពុជា បានការកសាងសមត្ថភាព​ផ្នែ​ក​ពាណិជ្ជកម្ម ជាពិសេសលើវិស័យមួយចំនួនដូចជា វិស័យទេស ចរណ៍ជាដើម ក្នុងការធ្វើយ៉ាង​ណា​ពង្រីកវិស័យទេសចរណ៍ ហើយអ្វីដែលកម្ពុជាបានអនុវត្តន៍ កន្លងមកនេះ គឺចេញជាលទ្ធផល​គួរឱ្យកោតសរសើរ ជាពិសេសក្នុងការនាំចេញអង្ករផងដែរ ។ ឯកឧត្ដមនាយកប្រតិបត្តិ​ក៏បាន​កោត​សរសើរចំពោះសម្ដេចតេជោ ដែលកន្លងមកបានចូលរួម យ៉ាង​សកម្មក្នុងការធ្វើស​មាហរ​ណ​​កម្មពាណិជ្ជកម្មនេះ។

ជាការឆ្លើយតបសម្តេចតេជោនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ ​អញ្ជើញឯកឧត្ដម​នា​យ​ក​ប្រតិបត្តិឱ្យទៅធ្វើទស្សនកិច្ចនៅប្រទេសកម្ពុជានៅពេលខាងមុខ​ ហើយសម្តេចក៏​បានអរគុ​ណ​ចំពោះនាយកប្រតិបត្តិ និងស្ថាប័នរបស់ឯកឧត្ដម​ ដែលបានជួយដល់ប្រទេសកម្ពុជា​ក្នុង​ការ​រៀបចំអភិវឌ្ឍន៍នៃយុទ្ធសាស្ត្រសម្រាប់សមាហរណកម្មពាណិជ្ជកម្មនេះ។ សម្ដេចតេជោ​ក៏បាន​គួរស​បញ្ជាក់​ថា កន្លងមកកម្ពុជាបានទទួលការគាំទ្រ ​ដើម្បីជំរុញការងាររបស់​ប្រទេ​ស​កម្ពុជា​ក្នុងការសម្រួលដល់ការរៀបចំយុទ្ធសាស្ត្រសមាហរណកម្មពាណិជ្ជកម្មរបស់ប្រទេសកម្ពុជា  ហើ​យប្រទេសកម្ពុជាបានបន្តធ្វើបច្ចុប្បន្នភាព ជាពិសេសលើពាណិជ្ជកម្ម ក្នុងការជំរុញធ្វើយុទ្ធ​សា​ស្ត្រសមាហរណកម្មពាណិជ្ជកម្មក្នុងប្រទេសកម្ពុជា។

សម្តេចតេជោនាយករដ្ឋមន្ត្រីបាន​បញ្ជា​ក់ថា កម្ពុជាបានរៀបចំយុទ្ធសាស្រ្តនៃការធ្វើ ពាណិជ្ជកម្មកម្ពុជានៅ២០០១មកម៉្លេះ ពិ​សេ​ស​ក្នុង​ការ​រៀបចំយុទ្ធសាស្ត្រចតុកោណរបស់រដ្ឋា ភិបាល ដែលទទួលបានជោគជ័យកន្លងមក។ បន្ទា​ប់​មកទៀតគឺការពង្រឹងនៃសមាហរណកម្ម ប្រជាជន ពីព្រោះកន្លងមកប្រទេសកម្ពុជា​ឆ្លង​កាត់​ការ​លំបាកជាច្រើន ក៏ប៉ុន្តែប្រទេសកម្ពុជា បានតស៊ូជម្នះឧបសគ្គជាបន្តបន្ទាប់ ​ជាពិសេស​ការ​រៀ​ប​ចំដាក់ចេញនូវនយោបាយឈ្នះឈ្នះ ក្នុងឆ្នាំ១៩៩៨ រហូតដល់កម្ពុជាបានចូលជាសមាជិក​នៃ​អង្គ​ការ​ពាណិជ្ជកម្មពិភពលោកនៅ ឆ្នាំ២០០៤។ សម្តេចតេជោក៏បានអរគុណនាយកប្រតិបត្តិ ដែ​​លបានផ្ដល់ជំនួយ ជាពិសេស ក្នុងការជួយការធ្វើយុទ្ធសាស្ត្រសមារណកម្មពាណិជ្ជកម្ម​ប្រទេ​ស​កម្ពុជានេះឆ្នាំ ២០១៩-២០២៣។

សម្តេចតេជោបានគួសបញ្ជាក់ទៀត​ថា យើងនៅ​មាន​សក្តា​នុ​ពល​ជាច្រើនទៀតក្នុងក្រប ខ័ណ្ឌអាស៊ាន ជាពិសេសក្នុងការជំរុញពាណិជ្ជកម្ម​ផ្ទៃក្នុងរបស់​អា​ស៊ា​ន ដោយសារបច្ចុប្បន្ន សេដ្ឋកិច្ចសេរីរវាងអាស៊ាន និងបណ្ដាប្រទេសដែលជាដៃគូសន្ទនា​របស់អាស៊ានក៏អាចធ្វើសមា ហរណកម្មផងដែរ។​ ​ដូច្នេះត្រូវតែជំរុញពាណិជ្ជកម្មជាមួយបណ្ដា​ប្រទេស​ដែលជាប្រទេសដៃគូ សន្ទនាដូចជា ប្រទេសចិនជាដើម និងប្រទេសដទៃទៀតក្នុងតំបន់​អា​ស៊ាន។ ​សម្ដេចក៏បានស្នើ ធ្វើយ៉ាងណាឱ្យអង្គការពាណិជ្ជកម្មពិភពលោក បន្តជួយ​ប្រទេស​កម្ពុជា​ជាបន្តទៀត ក្នុងការធ្វើ សមាហរណកម្មពាណិជ្ជកម្មនេះ ហើយមិនត្រឹមតែសម្រាប់​ប្រទេ​ស​ក​ម្ពុជាទេ ក៏ដូចជាជួយ ប្រទេសដទៃទៀតផងដែរ៕

ដោយជឹម ណារី