រដ្ឋសភា បើកសម័យប្រជុំពេញអង្គ ដើម្បីពិភាក្សា និងអនុម័តសេចក្តីព្រាងច្បាប់ចំនួន៥ នៅព្រឹកនេះ

AKP ភ្នំពេញ ថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០១៩ — តាមការគម្រោងទុក រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានបើកសម័យប្រជុំពេញអង្គ​ ដើម្បី ពិភាក្សា និងអនុម័តលើសេចក្តីព្រាងច្បាប់ចំនួន៥  ក្នុងសម័យប្រជុំលើកទី២ នីតិកាលទី៦​ក្រោមអធិបតីភាពសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នាព្រឹកថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០១៨  នៅវិមានរដ្ឋសភា ដោយមានសមាជិក សមាជិការដ្ឋសភាអញ្ជើញចូលរួម​ចំនួន១១២រូប នៃចំនួនសមាជិកសភាទាំងមូល។

សេចក្តីព្រាងច្បាប់ទាំង៥ ដែលរដ្ឋសភា​ នឹងលើកយកមកពិភាក្សា និងអនុម័ត នោះរួម មាន៖ ១- សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើការធានាទូទាត់របស់រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជាឱ្យក្រុមហ៊ុនអេសភីអេលភី(ខេមបូឌា) ឯ.ក។ ២-សេចក្តីព្រាងច្បាប់ ស្តីពីការអនុម័តយល់ព្រមលើការធានាទូទាត់របស់រាជរដ្ឋា ភិបាលនៃព្រះរាជាណាចក្រកម្ពុជា ឱ្យក្រុមហ៊ុនស្នេថេករីញូវេប៊លឯ.ក។ ៣- សេចក្តីព្រាងច្បាប់ស្តីពីការការអនុម័តយល់ព្រមលើ ការធានាទូទាត់របស់រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជាឱ្យក្រុមហ៊ុនស្នេថេក ខូអិលធី ឌី។ ៤-សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមអោយព្រះរាជាណាចក្រកម្ពុជា ចូលជា​សមាជិកនៃកិច្ចព្រមព្រៀងស្តីពីវិធានការរដ្ឋម្ចាស់កំពង់ផែ ដើម្បីបង្ការ ទប់ស្កាត់ និងលុប បំបាត់ការនេសាទខុសច្បាប់ គ្មានរបាយការណ៍ និងគ្មានការអនុញ្ញត។ ៥-សេចក្តីព្រាងច្បាប់ ស្តីពី ការអនុម័តយល់ព្រមលើផែនការ យុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ ២០១៩-២០២៣៕

ដោយ ប៊ុនរិទ្ធ