សមាគមអ្នកសារព័ត៌មានកម្ពុជា-ចិនចូលជួបសម្តែងការគួរសមជាមួយអភិបាលខេត្ត​ព្រះសី​ហ​នុ 

AKPខេត្តព្រះសីហនុថ្ងៃទី៣០ខែមិថុនាឆ្នាំ២០១៩–លោក សយ សុភាព និងលោក LIUXIAO GUANG សហប្រធានសមាគមអ្នកសារពត៌មានកម្ពុជា-ចិន ដឹកនាំគណៈ ប្រតិភូ វិនិយោគិន ចិនខេត្តព្រះ សីហនុ ចូលជួបសម្ដែងការគួរសមជាមួយឯកឧត្តម គួច ចំរើន អភិបាលនៃគ​ណៈ​​អភិបាលខេត្តព្រះសីហនុ នៅសាលាខេត្តព្រះសីហនុ នាព្រឹកថ្ងៃអាទិត្យ ១៣រោជ ខែជេស្ឋ ឆ្នាំ​កុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី៣០ ខែមិថុនាឆ្នាំ២០១៩។

ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះ សីហនុ មានប្រសាសន៍ថា ក្នុងអាណត្តិថ្មី​របស់​ឯក​ឧត្តម​មកកាន់ជាអភិបាលខេត្តព្រះសីហនុ ការងារដំបូង គឺចាប់ផ្តើមការពិនិត្យការងារសន្តិសុខ សុវត្ថិ​ភាព​សាធារណៈ និងគម្រោងសាងសង់ផ្លូវមួយខ្សែ ចាប់ពីព្រលានយន្តហោះអន្តរជាតិ កង កេង ខេត្តព្រះសីហនុ មកក្រុងព្រះ សីហនុ ដើម្បីជួយរំដោះ និងសម្រួលការកក​ស្ទះចរាចរណ៍​រ​រប​ស់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរតាមផ្លូវជាតិលេខ៤ ខណៈពេលដែលខេត្តព្រះសីហនុ មាន​ការ​​អភិ​វឌ្ឍយ៉ាងគំហុក បញ្ហាកំណើនយានយន្ត ដឹកជញ្ជូនមានការកើនឡើង ធ្វើឱ្យមាន​ការ​កក​ស្ទះចរាចរណ៍ និងខូចខាតផ្លូវមួយចំនួនក្នុងក្រុងព្រះសីហនុ ។

ឯកឧត្តមអភិបាលខេត្តព្រះសីហនុ បានសំណូមពរឱ្យគណៈប្រតិភូវិនិយោគិនចិន ក្នុង​ខេត្ត​ព្រះ​សី​​ហនុធ្វើយ៉ាងណាជួយសហការ គាំទ្រកាដល់ការអភិវឌ្ឍខេត្តព្រះសីហនុ និងរៀប​ចំស​ណ្ដា​​ប់​ធ្នាប់ របៀបរៀបរយក្នុងក្រុង ខេត្តឱ្យមាន សោភណភាពល្អឡើងវិញ នៅពេលខាងមុខ ។

ក្នុងឱកាសនោះគណៈប្រតិភូវិនិយោគិន​ចិនក្នុងខេត្តព្រះសីហនុ បានស្វាគមន៍ គាំទ្រនូវ​គម្រោ​ង​ផែន​ការណ៍សកម្មភាពដឹកនាំរបស់ឯកឧត្តមអភិបាលខេត្ត ក្នុងការស្ថាបនា កែលម្អសោ​ភ័​ណ​​ភាព ហេដ្ឋារចនាសម្ព័ន្ធ និងបរិស្ថានខេត្តព្រះ សីហនុ ព្រមទាំងនាំយកនូវថវិកាមួយ​ចំនួន​ជូន​រដ្ឋ​បាលខេត្តព្រះសីហនុ ដើម្បីបន្តដោះស្រាយបញ្ហាករណីដួលរលំបាក់អគារកម្ពស់ ៧ជាន់ នៅកណ្ដាលក្រុងព្រះសីហនុបណ្តាលឱ្យមនុស្សស្លាប់ រហូត ២៨នាក់ ស្រី ០៤នាក់ និងរបួស ២៦នាក់ ស្រី ០២នាក់ កាលពីថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៩កន្លងមកថ្មីនេះ និងជាការ​ឆ្លើយ​តប​ភ្លាមៗគណៈប្រតិភូវិនិយោគិនចិន បានប្ដេជ្ញាចូលរួមជាមួយរដ្ឋបាលខេត្ត ដើម្បី​រួម​ចំណែក​សា​ង​​សង់ផ្លូវមួយខ្សែនេះផងដែរ ដើម្បីជួយ សម្រួល និងការកាត់​បន្ថយការកក​ស្ទះចរាចរណ៍​នៅ​តាមដងផ្លូវជាតិលេខ៤ នាពេលបច្ចុប្បន្ន ៕

ដោយ ងូ សុមុនី