សម្ដេចតេជោ ហ៊ុន សែន រម្លឹកជាថ្មីថា កម្ពុជាមិននៅក្រោមការត្រួតត្រារបស់ប្រទេសណា នោះទេ

AKP ភ្នំពេញ ថ្ងៃទី២៨ ខែមិថុនា ​ឆ្នាំ២០១៩ -សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុ ជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បាន​មា​ន​​ប្រសាសន៍រំឭកជាថ្មីថា កម្ពុជាមិននៅ ក្រោមការត្រួតត្រារបស់ប្រទេសណានោះទេ យើងមិន​ផ្តល់​​ឱកាសសម្រាប់ឱ្យបរទេសមក ជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់យើងឡើយ  យើងមិនត្រូវ​ឱ​ន​​ក្បាលចំពោះមុខការគាបសង្កត់ ឬការគំរាមកំហែងណាមួយឡើយ។ យើងធ្លាប់ទទួលរងរួច​ម​ក​ហើយនូវការដាក់ទណ្ឌកម្មដ៏ អយុត្ដិធម៌បំផុតពីសំណាក់ប្រទេសក្រៅ។ ការមិនឱនក្បាល​រប​ស់​​យើង វាជាកិត្តិយសជាតិ របស់យើង។

ក្នុងពិធីមិទ្ទីងរម្លឹកខួបលើកទី៦៨ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា(២៨.០៦.១៩៥១-២៨.០៦.២០១៩) នាព្រឹកថ្ងៃសុក្រ ១១រោច ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស​២៥៦៣ ត្រូវនឹងថ្ងៃទី ២៨ ខែមិថុនា ឆ្នាំ២០១៩ នៅខាងមុខសាលមហោ​ស្រពកោះ​ពេ​ជ្រ​ ដែលមានអ្នកចូលរួម ប្រមាណជាង ៣ម៉ឺននាក់នោះ សម្ដេចតេជោ បានថ្លែងថា ឆ្លងតាមជ័យ​ជ​ម្នះ​​ដ៏​ត្រចះត្រចង់ របស់គណបក្សប្រជាជនកម្ពុជា នៅក្នុងការបោះឆ្នោតជាបន្តបន្ទាប់ ជាពិសេ​ស​​កា​របោះឆ្នោត ជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៦ និងការបោះឆ្នោតជ្រើសរើសក្រុម​ប្រឹ​ក្សា​​រាជធានី ខេត្ត ក្រុមប្រឹក្សាក្រុង ស្រុក ខណ្ឌ នាពេលថ្មីៗនេះ បានបង្ហាញថា ប្រជាជនកម្ពុជា​ត្រូវ​ការចាំបាច់ និងជឿជាក់លើការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ទាំងនៅថ្នាក់ជាតិ និង​ថ្នាក់ក្រោម ជាតិ ដើម្បីធានានូវសន្តិភាព ការពង្រឹងលទ្ធិប្រជាធិបតេយ្យ និងនីតិរដ្ឋ ការអភិ​វ​ឌ្ឍ​​សេដ្ឋកិច្ច សង្គម លើកស្ទួយជីវភាពប្រជាជន និងការបន្តកែទម្រង់លើគ្រប់វិស័យ​តទៅ​មុខ​ទៀត ។ តបស្នងទៅនឹងជំនឿទុកចិត្តរបស់ប្រជាជន ក្នុងនាមគណៈកម្មាធិការក​ណ្តាលនៃ​គ​ណ​​បក្ស ប្រជាជនកម្ពុជា ខ្ញុំព្រះករុណាខ្ញុំសូមសន្យាជាឧឡារិកថា ប្តេជ្ញាពុះពារអនុវត្តន៍នូវកម្មវិធី​ន​យោ​បាយសម្រាប់ការកសាង និងការពារមាតុភូមិឆ្នាំ២០១៨-២០២៣ ដែលបានប្រកាសជូន​បង​ប្អូនជនរួមជាតិរួចហើយនោះឱ្យបានសម្រេចជោគជ័យលើគ្រប់វិស័យ។

សម្ដេចតេជោថ្លែង​សង្ក​ត់ធ្ងន់ថា ក្នុងស្មារតីនេះ គណបក្សប្រជាជនកម្ពុជាប្រកាន់ជំហរដ៏ ម៉ឺងម៉ាត់ក្នុងការថែរក្សានូវសន្តិភាព ស្ថិរ​ភា​ព​នយោបាយ និងសន្តិសុខជាតិដែលយើងប្រឹងប្រែ ងរកបានដោយលំបាកបំផុតនេះ មិនឱ្យ​ក្រុម​​ប្រឆាំងជ្រុលនិយមដែលក្បត់នឹងផលប្រយោជន៍ ជាតិ និងប្រជាជន ឬមជ្ឈដ្ឋានអគតិ​នៅ​ខាង​​ក្រៅណាមកបំផ្លាញទៅវិញបានឡើយ ទោះបីជា ត្រូវបង់ក្នុងតម្លៃណាក្តី។ គណបក្សប្រជា​ជ​​ន​កម្ពុជា ប្តេជ្ញាការពារយ៉ាងរឹងមាំនូវឯករាជ្យ អធិប តេយ្យ និងបូរណភាពទឹកដី ហើយប្រឆាំង​ការ​​ជ្រៀតជ្រែករបស់បរទេសចូលកិច្ចការផ្ទៃក្នុង របស់កម្ពុជា ដែលជាមូលហេតុចម្បងនាំ​មកនូវ​គ្រោះ​មហន្តរាយសម្រាប់​ប្រទេសយើង។ គណបក្សប្រជាជនកម្ពុជា ដែលបានដណ្តើមយក​មក​ជូ​ន​ប្រជាជនវិញនូវសិទ្ធិសេរីភាពគ្រប់ យ៉ាង និងសេចក្តីថ្លៃថ្នូររបស់មនុស្ស នឹងបន្តដើរទៅមុខ​ឥ​ត​ងាករេលើមាគ៌ាប្រជាធិបតេយ្យសេរី ពហុបក្ស ការគោរពសិទ្ធិមនុស្ស និងនីតិរដ្ឋ ដែល​ស្រប​ទៅ​នឹងស្ថានភាពជាក់ស្តែងរបស់កម្ពុជា ហើយដែលនោះ គឺជាសិទ្ធិពេញលេញ និងមិនអាចរំ​លោ​​ភ​បំ​ពានបានរបស់ប្រជាជនកម្ពុជា ក្នុងការជ្រើសរើសផ្លូវអភិវឌ្ឍន៍របស់ខ្លួន ។

សម្ដេច​តេ​ជោ​គូសបញ្ជាក់ថា ប្រជាធិបតេយ្យ និងសិទ្ធិសេរីភាពពិតប្រាកដ គឺស្ថិតនៅ ក្នុងដំណើរ​រស់​ឡើ​ង​វិញរបស់ប្រជាជាតិ ជោគជ័យនៃដំណើរការសន្តិភាព និងការអភិវឌ្ឍ សង្គមជាតិ ព្រមទាំង​ការ​ប្រតិបត្តិនូវរដ្ឋធម្មនុញ្ញ និងច្បាប់របស់កម្ពុជា ពុំមែនស្ថិតលើពាក្យ សម្ដីវាយតម្លៃដោយ​អគតិ​របស់​បុគ្គល ឬមជ្ឈដ្ឋានណានោះឡើយ។ប្រជាជនកម្ពុជាបានទទួល បានថែរក្សាពូនជ្រំលទ្ធិ​ប្រ​​​ជាធិប​តេយ្យ និងសិទ្ធិសេរីភាពរបស់ខ្លួនរយៈពេល ៤០ឆ្នាំមកហើយ ។ ដូច្នេះយើងដឹងហើយថា យើ​ងត្រូវធ្វើដូចម្តេច ដើម្បីការពារ និងពង្រឹងប្រជាធិបតេយ្យតទៅ មុខទៀត។

ប្រធាន​គណ​បក្ស​ប្រជា​ជន​កម្ពុជា ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះបណ្តា ប្រទេសជាមិត្ត ដៃគូ​អភិ​វឌ្ឍន៍ និងសហគមន៍អន្តរជាតិ ដែលបានជួយឧបត្ថម្ភគាំទ្រដល់ការរស់ ឡើងវិញ និងកា​ររីក​ច​ម្រើនរបស់កម្ពុជា ក្នុងរយៈពេល ជាង៤០ឆ្នាំមកនេះហើយកំពុងបន្ត ពង្រីកនូវកិច្ចសហប្រតិ​បត្តិ​ការប្រកបដោយផ្លែផ្កាជាមួយកម្ពុជា ដើម្បីជួយជំរុញការអភិវឌ្ឍ កម្ពុជាផង និងដើម្បី​បុព្វហេ​តុ​សន្តិភាព សន្តិសុខ វឌ្ឍនភាព និងវិបុលភាពជាសកលផង។ ព្រមជាមួយនេះ កម្ពុជា​សង្ឃឹម​ថា​ ប្រទេសមួយចំនួនដែលនៅតែមានទស្សនៈខុសឆ្គងចំពោះ ដំណើរប្រព្រឹត្តទៅដ៏ល្អ និងត្រឹម​ត្រូ​វ​​នៃប្រជាធិបតេយ្យ និងនីតិរដ្ឋនៅកម្ពុជា ហើយបានប្រើ ប្រាស់ហេតុផលនយោបាយ​មក​ដា​ក់​ជាលក្ខខណ្ឌផ្សេងៗឱ្យយើងធ្វើតាម ដែលមិនស្របទៅ នឹងស្ថានភាពពិតនៅកម្ពុជា ក៏ដូចបំណ​ង​​ប្រាថ្នារបស់ប្រជាជននោះ​ នឹងទទួលយកការពិត គោរពដល់អធិបតេយ្យ និងសិទ្ធិស្វ័យ​ស​ម្រេ​ច​របស់កម្ពុជា ហើយរួមវិភាគទានពិតប្រាកដទៅ ក្នុងដំណើរការពង្រឹងសន្តិភាព លទ្ធិប្រជា​ធិប​​តេយ្យ និងការអភិវឌ្ឍនៅកម្ពុជា ៕

ដោយ ជឹម ណារី