សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន អញ្ជើញជួបសំណេះសំណាល និងផ្តល់អំណោយមនុស្សធម៌ដល់កុមារី យុវនារី បុគ្គលិក និងអ្នកស្ម័គ្រចិត្តនៃមជ្ឈមណ្ឌលអាហ្វេស៊ីប ទុំឌី

AKP ភ្នំពេញ ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៩ —

សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា អញ្ជើញជួបសំណេះសំណាល សួរសុខទុក្ខ ផ្តល់អំណោយមនុស្សធម៌កាកបាទក្រហមកម្ពុជា ព្រមទាំងរៀបចំអាហារជូនដល់ កុមារី យុវនារី បុគ្គលិក អ្នកស្ម័គ្រចិត្ត បរទេស សរុបចំនួន ១១១នាក់ នៅមជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងស្ដារនីតិសម្បទាយុវនារី អាហ្វេស៊ីប ទុំឌី ស្ថិតក្នុង សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ នាព្រឹ ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៩។

រូបថត៖ កាកបាទក្រហមកម្ពុជា