ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន អញ្ជើញជាអធិបតី ពិធីចុះហត្ថលេខាលើកិច្ចសន្យាពាណិជ្ជកម្មរវាងក្រសួងពាណិជ្ជកម្មកម្ពុជា និងក្រុមហ៊ុន CITIC Construction Co., Ltd. ចិន

AKP ភ្នំពេញ ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៩ —

ឯកឧត្តម អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ អញ្ជើញជាអធិបតី និង ចុះហត្ថលេខា លើកិច្ចសន្យាពាណិជ្ជកម្មសម្រាប់គម្រោងជំរុញផលិតកម្មស្រូវ និងការនាំចេញអង្ករ រវាងក្រសួងពាណិជ្ជកម្មកម្ពុជា ជាមួយក្រុមហ៊ុន CITIC Contructuon Co., Ltd. របស់ចិន នាព្រឹកថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៩ នៅភ្នំពេញ។

កិច្ចសន្យាខាងលើចុះហត្ថលេខាដោយឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួង ពាណិជ្ជកម្មកម្ពុជា និងលោក Chen Xiaojia ប្រធានក្រុមហ៊ុន CITIC Contruction Co., Ltd. របស់ប្រទេសចិន។

រូបថត៖ សួស សាវី