ពិធីប្រកាសដាក់ឱ្យដំណើរការរដ្ឋបាលក្រុងកោះរ៉ុង នៃខេត្តព្រះសីហនុ

AKP ព្រះសីហនុ ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៩ — នាព្រឹកថ្ងៃពុធ ២រោច ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៩ ឯកឧត្តម យន្ត មីន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញចូល រួមប្រកាសដាក់ឱ្យដំណើរការរដ្ឋបាលក្រុងកោះរ៉ុង នៃខេត្តព្រះសីហនុ ដោយមានការចូល រួមពីអភិបាលរងខេត្ត  អភិបាលក្រុង ចៅសង្កាត់ មន្ត្រីរាជការ និងប្រជាពលរដ្ឋយ៉ាងច្រើន កុះករនៅសាលាបឋមសិក្សា ភូមិដើមថ្កូវ សង្កាត់កោះរ៉ុង ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ។ តាមអនុក្រឹត្យរបស់រាជរដ្ឋាភិបាលកម្ពុជាលេខ ០២ អនក្រ.បក ចុះថ្ងៃអង្គារ ០៣កើត ខែបុស្ស ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី០៨ ខែមករា ឆ្នាំ ២០១៩ ស្តីពីការបង្កើតក្រុងកោះរ៉ុង នៃខេត្តព្រះសីហនុ។ ឯកឧត្តម យន្ត មីន អភិបាលខេត្តព្រះសីហនុ ធ្វើការសំណេះសំណាលជាមួយ ប្រជាពលរដ្ឋដែលបានចូលរួម ត្រូវសាមគ្គី សហការកិច្ចខិតខំប្រឹងប្រែងយ៉ាង សកម្មក្នុងការ កសាង និងអភិវឌ្ឍន៍ក្រុង ស្រុក ខណ្ឌមានការរីកចម្រើនលើគ្រប់វិស័យ ការផ្ដល់សេវា សាធារណៈ ការអភិវឌ្ឍមូលដ្ឋាន ការជួយសង្គ្រោះប្រជាពលរដ្ឋពីគ្រោះធម្មជាតិនានា ថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពជូនប្រជាពលរដ្ឋ។ សមិទ្ធផល និងស្នាដៃរបស់រដ្ឋបាលក្រុង ស្រុក ខណ្ឌសម្រេចបាននាពេលកន្លងមក បានរួមចំ ណែកយ៉ាង សកម្មក្នុងការពង្រឹងសន្តិភាព ស្ថិរភាពនយោបាយ និងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមមានការ រីកចម្រើនយ៉ាងឆាប់រហ័ស សម្រេចបានកំណើនសេដ្ឋ កិច្ចខ្ពស់ជាមធ្យមក្នុងរង្វង់ ៧ភាគរយ ជារៀងរាល់ឆ្នាំ រយៈជាងពីរទសវត្សរ៍ចុងក្រោយនេះ ជាក់ស្ដែងនៅឆ្នាំ២០១៨ កន្លងមក កម្ពុជាសម្រេចបានកំណើនសេដ្ឋកិច្ចរហូតដល់ ៧,៥ភាគរយ  គឺលើសពីការព្យាករណ៍ ៧ភាគរយ តាមរយៈកំណើនសេដ្ឋកិច្ចនេះ ធ្វើឱ្យកម្ពុជាសម្រេចបាននៅសូចនាករ ក្នុងការកាត់ បន្ថយភាពក្រីក្រនៅត្រឹមរង្វង់១០ភាគរយ និងសម្រេចបានឋានៈជាប្រទេសដែលមាន ចំណូលមធ្យមកម្រិតទាបនាឆ្នាំ២០១៧ កត្តានេះបានធ្វើឱ្យកម្ពុជាដើរតួនាទីកាន់ តែសកម្មក្នុង តំបន់ និងឆាកអន្តរជាតិកាន់តែទូលំទូលាយ និងការគាំ ពីសំណាក់មជ្ឈដ្ឋានជាតិ អន្តរជាតិ ដៃគូអភិវឌ្ឍន៍ក៏ដូចជាអ្នកវិនិយោគនានាធ្វើឱ្យមតិជាតិ និងប្រជាជនបោះជំហានទៅមុខ កាន់តែស្វាហាប់។

ទន្ទឹមនឹងសមិទ្ធផលដែលយើងសម្រេចបានជាច្រើន ក៏នៅមានបញ្ហាប្រឈម នឹងកិច្ច ការអាទិភាពជាច្រើនទៀតដែលពុំទាន់សម្រេចបានទាំងស្រុងនៅឡើយ បើធៀបទៅនឹង លទ្ធផលរំពឹងទុកនៅសូចនាករនានា នៅក្នុងកម្មវិធីជាតិរយៈពេល១០ឆ្នាំ (២០១០-២០១៩) ត្រូវពន្យារមួយឆ្នាំបន្ថែមទៀតរហូតដល់ឆ្នាំ២០២០ ដែលរាជរដ្ឋាភិបាលបន្តខិតខំជំរុញ កំណែ ទម្រង់វិមជ្ឈការ និងវិសហមជ្ឈការឱ្យឈានចូលដំណាក់កាលកាន់តែស៊ីជម្រៅថែមទៀត ក្នុងនោះមានភារកិច្ចសំខាន់ៗជាអាទិ៍ចំនួនបួនគឺ៖ ទី១. បង្កើនការផ្ទេរមុខងារ និងធនធានទៅ ឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិ។ ទី២. ការផ្ទេរមន្ត្រីបុគ្គលិកក្រសួងមហាផ្ទៃប្រមាណជាង ៦ពាន់នាក់ មកជាមន្ត្រីបុគ្គលិករដ្ឋបាលថ្នាក់ក្រោមជាតិ។ ទី៣. ការកែសម្រួលរច នាសម្ព័ន្ធ និងប្រព័ន្ធគ្រប់គ្រងរដ្ឋបាលនៅថ្នាក់ក្រុង ស្រុក និងទី៤. ការបង្កើនការផ្ទេរធនធានហិរញ្ញវត្ថុ សម្រាប់អភិវឌ្ឍន៍មូលដ្ឋានដល់រដ្ឋបាលឃុំ សង្កាត់ ឱ្យកាន់តែមានប្រសិទ្ធភាព តម្លាភាព គណ នេយ្យភាព។

ឯកឧត្តម ក៏បានធ្វើការផ្តាំផ្ញើរដ្ឋបាលក្រុងកោះរ៉ុង និងក្រុមប្រឹក្សាក្រុងកោះរ៉ុងថ្មីត្រូវ ពង្រឹងស្មារតី សាមគ្គីភាព ឯកភាពផ្ទៃក្នុងនៅក្នុងក្រុមប្រឹក្សា គណៈអភិបាល មន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធគ្រប់លំដាប់ថ្នាក់ដោយឈរលើមូលដ្ឋាន នៃការលើកកម្ពស់ប្រសិទ្ធ ភាពការងារ គោរពច្បាប់ គោរពគោលការណ៍នានារបស់រដ្ឋ និងពង្រឹងរបៀបធ្វើការ ដើម្បីលើកកម្ពស់ការទទួលខុសត្រូវខ្ពស់ និងភាពជាម្ចាស់របស់មន្ត្រីនៅក្នុងការបំពេញតួនាទី ភារកិច្ចរបស់ខ្លួនសំដៅអភិវឌ្ឍន៍មូលដ្ឋាន ឆ្លើយតបចំពោះតម្រូវការប្រជាពលរដ្ឋក្នុង ដែនសមត្ថកិច្ចរបស់ខ្លួន។

លោក អ៊ួង និត ប្រធានក្រុមប្រឹក្សាក្រុងកោះរ៉ុងថ្មី បានធ្វើការបេ្តជ្ញាចិត្ត ខិតខំបំពេញ ភារកិច្ច ដើម្បីរួមចំណែកជួយដល់ការងារគ្រប់គ្រងដឹកនាំការងារនៅមូលដ្ឋានក្រុងកោះរ៉ុង ឱ្យបានល្អប្រសើរ និងទទួលបានជោគជ័យ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល កម្ពុជា ក្នុងនីតិកាលទី៦  នៃរដ្ឋសភា។ ត្រូវស្មោះត្រង់នឹងរដ្ឋធម្មនុញ្ញ ជាតិ សាសនា ព្រះម ហាបក្សត្រនិងរាជរដ្ឋាភិបាល។ អនុវត្តន៍ការងារស្របតាមខ្លឹមសារ នៃចរាចរ ក៏ដូចជាសេចក្តី ណែនាំរបស់រាជរដ្ឋាភិបាល ក្រសួងមហាផ្ទៃ និងរដ្ឋបាលខេត្តព្រះសីហនុ ហើយចូល រួមអនុវត្តន៍កម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជាឱ្យបានសម្រេចជោគជ័យ ស្របតាម យុទ្ធសាស្ត្រ ចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាល ដើម្បីកំណើនការងារ សមធម៌ និងប្រសិទ្ធភាព និងខិតខំបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋឱ្យកាន់តែល្អប្រសើរ ឆ្លើយ តបតម្រូវការរបស់ប្រជាពលរដ្ឋ ដើម្បីទាក់ទាញ និងភាពជឿជាក់របស់ប្រជាជន ចំពោះ រាជរដ្ឋាភិបាលក្រោមការដឹកនាំប្រកបដោយបញ្ញា ញាណដ៏ឈ្លាសវៃរបស់សម្ដេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា៕

ដោយ ងូ សុមុនី