កាំភ្លើងខូចគុណភាពប្រមាណ ២ម៉ឺនដើម បានកែច្នៃជារូបភាពផ្សេងៗ ដាក់តាំងនៅសារមន្ទីរសន្ដិភាពសកម្មភាពកំចាត់មីន នៅខេត្ដសៀមរាប

AKP សៀមរាបថ្ងៃទី១៩ខែមិថុនាឆ្នាំ២០១៩-

មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា ហៅកាត់ថា (CMAC) បានប្រមូលកាំភ្លើងខូចគុណភាព មកពីកន្លែងផ្សេងៗ ប្រមាណ ២ម៉ឺនដើម យកមកកែច្នៃធ្វើជារូបភាពផ្សេងៗ ដូចរូបសត្វដំរី ដើមឈើ រថក្រោះ ផែនទី នាឡិកា ដាក់តាំងនៅសារមន្ទីរសន្តិភាពសកម្មភាពកំចាត់មីន នៅខេត្តសៀមរាប​ នេះបើតាមការឲ្យដឹងពី ឯកឧត្តម ហេង រតនា អគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា។

រូបថត៖ ឃុត សៅ