កម្ពុជា-ឥណ្ឌា ចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់ស្តីពី ជំនួយឥតសំណងសម្រាប់ការអនុវត្តគម្រោង​ឆាប់ទទួល​បានផលនៅកម្ពុជា

AKP ភ្នំពេញ ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៩ —

ព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋឥណ្ឌា ចុះកិច្ចព្រមព្រៀងលើអនុស្សរណៈយោគយល់ស្តីពី ជំនួយឥតសំណង​របស់​សាធារណរដ្ឋឥណ្ឌា សម្រាប់ការអនុវត្តគម្រោងឆាប់ទទួលបានផលនៅកម្ពុជា ដែលចុះហត្ថលេខាដោយ លោកជំទាវ Manika Jain ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋឥណ្ឌា ប្រចាំព្រះរាជាណាចក្រកម្ពុជា ជាមួយឯកឧត្តម លោកជំទាវ ដែលជា​តំណាង​ស្ថាប័នអនុវត្ត គម្រោង នៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៩ នៅភ្នំពេញ ក្រោមអធិបតីភាព ឯកឧត្តម លុយ ដាវីត រដ្ឋលេខាធិការនៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។

រូបថត៖ ឡាញ់ វិសាល