ប្រជាពលរដ្ឋប្រទះឃើញគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះចំនួន១៤០គ្រាប់ នៅស្រុកស្វាយលើ ខេត្តសៀមរាប

AKP សៀមរាប ថ្ងៃទី១៨ ខែមិថុនា ​ឆ្នាំ២០១៩ — លោកវរសេនីយ៍ឯក ស៊ុន អេង អធិការនគរបាលស្រុកស្វាយលើ ខេត្តសៀមរាប បានឱ្យដឹងថា នាថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០១៩នេះថា ប្រជាពលរដ្ឋម្នាក់ឈ្មោះ កែន កាយ ភេទប្រុស អាយុ​៤៥ឆ្នាំ រស់នៅភូមិខ្នាក្រៅ ឃុំកន្ទូត ស្រុកស្វាយលើ បានភ្ជួរស្រែដោយត្រាក់ទ័រ  នៅចំណុច​ខាងលិចភូមិខ្នារក្រៅ ប្រហែល៨គីឡូម៉ែត្រ បានប្រទះឃើញគ្រាប់ចំនួន១៤០គ្រាប់ ក្នុងនោះ​មានគ្រាប់កាំភ្លើងធុន៧៥មីលីម៉ែត្រ ចំនួន០៩គ្រាប់, គ្រាប់កាំភ្លើងធុនដេកា៨២ ចំនួន១៣គ្រាប់ , គ្រាប់កាំភ្លើងធុន៦០មីលីម៉ែត្រ ចំនួន៩៤ គ្រាប់, គ្រាប់កាំភ្លើងធុន៨២មីលីម៉ែត្រ ចំនួន០៣​គ្រាប់, គ្រាប់កាំភ្លើងធុន១២០មីលីម៉ែត្រ ចំនួន០១គ្រាប់, គ្រាប់កាំភ្លើងធុន៨៥មីលីម៉ែត្រ ចំនួន០៤គ្រាប់, គ្រាប់កាំភ្លើងធុនបេ៤០ ចំនួន០៦គ្រាប់, គ្រាប់កាំភ្លើងធុន៧៦ ចំនួន០២គ្រាប់, មីនតោនចំនួន០១ គ្រាប់, មីនប្រភេទ៦៩ ចំនួន០១គ្រាប់, មីនធុន៥០មីលីម៉ែត្រ (MBU75A) ចំនួន០១គ្រាប់ និង ក្បាលផ្ទុះចំនួន០៥គ្រាប់។ លោកបានបញ្ជាក់ថា  ប្រភេទគ្រាប់ និងមីនទាំងអស់នេះ   ត្រូវបានប្រគល់ទៅឱ្យ អង្គភាព​ដោះមីនកម្ពុជាហើយ ដើម្បីធ្វើការកម្ទេចចោល ៕

ដោយ ឃុត សៅ