រដ្ឋមន្រ្តីក្រសួងព័ត៌មានសហភាពមីយ៉ាន់ម៉ា អញ្ជើញមកដល់អាកាសយានដ្ឋានអន្តរជាតិខេត្តសៀមរាប ដើម្បីចូលរួមសន្និសីទកំពូលសារព័ត៌មានអាស៊ី ២០១៩

AKP សៀមរាប ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៩ —

ឯកឧត្តម U Pe Myint រដ្ឋមន្រ្តីក្រសួងព័ត៌មាន សហភាពមីយ៉ាន់ម៉ា អញ្ជើញមកដល់អាកាសយានដ្ឋានអន្តរជាតិខេត្តសៀមរាប នារសៀលថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៩ ដើម្បីចូលរួមសន្និសីទកំពូលសារព័ត៌មានអាស៊ី ២០១៩  ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ។

អញ្ជើញទទួលស្វាគមន៍ឯកឧត្តមរដ្ឋមន្រ្តីនៅឯព្រលានយន្តហោះ មានវត្តមានឯកឧត្តម ជា ច័ន្ទបរិបូណ៍ រដ្ឋលេខាធិការក្រសួងព័ត៌មាន និងថ្នាក់ដឹកនាំ ព្រមទាំងមន្រ្តីនៃក្រសួងព័ត៌មាន ។

រូបថត៖ ហ៊ុន យុទ្ធគុណ និងឯល វឌ្ឍនៈ