ឯកឧត្តមគួច ចំរើន៖មានផ្លូវល្អ​ពិតជាបានរួមចំណែកលើកកម្ពស់ជីវភាពប្រជាជន ឱ្យ​កាន់តែ​ប្រសើរឡើង

AKPកំពង់ចាមថ្ងៃទី១០ខែមិថុនាឆ្នាំ២០១៩–បើយើងមានផ្លូវល្អពិត​ជាបានរួម​ចំណែក​លើក​កម្ពស់​ជីវភាពប្រជាជន ឱ្យកាន់តែប្រសើរឡើង។មានផ្លូវមានក្តីសង្ឃឹម នឹងធ្វើឱ្យជីវភាព​របស់​ប្រជាព​​លរដ្ឋក្នុងតំបន់នោះកាន់តែធូរធា និងរីកចម្រើនជាលំដាប់ ព្រោះ បើមានផ្លូវ​ស្អាត​តំបន់​នេះនឹ​ងមានកំណើនសេដ្ឋកិច្ចយ៉ាងពិតប្រាកដ ជីភាពរបស់បងប្អូននៅទីនេះពិតមានការរីក ចម្រើ​​ន​ជាក់ជាមិនខាន។

នេះជាការលើកឡើងរបស់  ឯកឧត្តម គួច ចំរើន អភិបាលខេត្ត​កំពង់​ចាម​ក្នុពិធីបើកការដ្ឋាន​ស្ថាបនា​ផ្លូវក្រាលកៅស៊ូពីរជាន់​ (DBST)ប្រវែង៤,៥០០ម៉ែត្រ​ ទទឹ​ង​៦ម៉ែ​ត្រ តាមរង្វង់​មូលស្គន់​ខាងកើតសាលាស្រុកជើងព្រៃកាត់ភូមិស្គន់ទៅបឹងជ្រោយ​ ស្ថិតឃុំសូទិប ស្រុកជើងព្រៃ ខេត្ត​កំពង់​ចាមនាព្រឹកថ្ងៃចន្ទ​ ៨កើត​ ខែជេស្ឋ​ ឆ្នាំកុរ​ ឯកស័ក​ ព.ស​ ២៥៦៣​ ត្រូវនឹងថ្ងៃទី១០​ ខែមិថុ​នា​ឆ្នាំ២០១៩​ ។​

ឯកឧត្តម គួច ចំរើន អភិបាលបានលើកឡើងថា នៅ​ពេលដែលយើងមានផ្លូវ​ល្អ​ពិតជា​បាន​ធ្វើ​ជីវភាពប្រជាពលរដ្ឋនៅតំបន់នោះមានជីវភាពកាន់ប្រសើឡើង។មានផ្លូវល្អងាយស្រួលធ្វើដំណើរ កាត់បន្ថយការចំណាយ ងាយស្រូលក្នុងការដឹកភោគផលកសិកម្មដែលខ្លួ​ផលិត​បាន​យកមកលក់នៅទីផ្សាដើម្បីទ្រទ្រង់សេដ្ឋកិច្ចគ្រួសារ ពិសេសការទាក់ទាញ​ភ្ញៀវទេសចរ​មកកាន់ទីនេះកាន់តែច្រើន ប្រជាពលរដ្ឋទទួលបានប្រាក់ចំណូលពីវិស័យនេះផងដែ។

ឯកឧត្តម គួច ចំរើន អភិបាលបានបញ្ជាក់​ថា ​នៅកន្លែងណាមានការ​អភិវឌ្ឍនូវហេដ្ឋារ​ចនាសម្ព័ន្ធផ្លូវថ្នល់ទីនោះជីវភាពរបស់ប្រជាពលរដ្ឋមានការប្រែប្រួលជាលំដាប់។ បច្ចុប្បន្ននេះប្រទេសជាតិមានសុខសន្តិភាព ទើបយើងមានឱកាស​ធ្វើការ​អភិវឌ្ឍឱ្យមានរីក​ចម្រើន​​លើគ្រប់វិស័យ ពិសេសការស្ថាបនាផ្លូវថ្នល់ ត្រូវបានរាជរដ្ឋាភិបាល គិតគូរយក​ចិត្តទុក​ដាក់​បំផុត ទាំងផ្លូវជាតិក៏ដូចផ្លូវលំជនបទដើម្បីសម្រាលការលំបាករបស់ប្រជាពលរដ្ឋក្នុង​ការ​ធ្វើដំណើរ។ ព្រោះបណ្តាញផ្លូវគមនាគមន៍គឺជាសរសៃឈាមនៃសេដ្ឋកិច្ចសង្គមនិងសេដ្ឋកិច្ចគ្រួសារដ៏សំខាន់ ទើបរាជរដ្ឋាភិបាលបានយកចិត្តទុកដាក់ខ្ព​ស់ក្នុងការកសាងផ្លូវជន​បទដើម្បីផល​ប្រយោជន៍​របស់​ប្រជា​ពលរដ្ឋយើង។

ឯកឧត្តមគួច ចំរើន ក៏បានសំណូមពរដល់ប្រជាពលរដ្ឋក្នុងភូមិសាស្រ្ត​ជាប់ផ្លូវមួ​យខ្សែ​នេះឱ្យ​ត្រូវចូលរួមសហការជាមួយក្រុមការងារសាងសង់ដើម្បីឱ្យការស្ថាបនាផ្លូវនេះបានឆាប់រហ័សហើយក្រុមអ្នកសាងសង់ត្រូវគោរពតាមបទដ្ឋានស្តង់ដារបច្ចេកទេសដើម្បីធានាដល់ការប្រើប្រាស់បាន យូរអង្វែងនិងផ្តល់ការងាយស្រួ​លជូនប្រជាពលរដ្ឋផងដែរ។

​យើងត្រូវរួមគ្នាថែរក្សា​សុខ​សន្តិភាព​ដែលមានស្រាប់និងមិនត្រូវជឿឧបាយកលណាមួយដែល​នាំមកនូវភាពអស្ថិរភាពដល់សន្តិសុខសង្គមហើយបងប្អូនត្រូវបន្តចូលរួមអនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាព និងគោរពច្បាប់ចរាចរទាំងអស់គ្នា៕

ដោយ ឆាយ ម៉ុត