ឯកឧត្តម ខៀវ កាញារីទ្ធ និងលោកជំទាវ ដឹកនាំគណៈប្រតិភូក្រសួងព័ត៌មាន អញ្ជើញដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធសពលោកជំទាវ ផ្លេក ភិរុណ

AKP ភ្នំពេញ ថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០១៩ —

ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន និងលោកជំទាវ ដឹកនាំគណៈប្រតិភូក្រសួងព័ត៌មាន អញ្ជើញដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធសពលោកជំទាវ ផ្លេក ភិរុណ  អតីតប្រធានកាកបាទក្រហមកម្ពុជា និងជាអតីតអគ្គលេខាធិការរដ្ឋសភា ដែលបានទទួលមរណភាពដោយជរាពាធ ក្នុងជន្មាយុ ៩៩ឆ្នាំ នៅសាលាធម្មសភាវត្តបទុមវតី   នាព្រឹកថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០១៩ នៅរាជធានីភ្នំពេញ។

រូបថត៖ ខឹម សុវណ្ណារ៉ា