ឧបនាយករដ្ឋមន្ត្រីឡាវ អញ្ជើញមកដល់ព្រលានយន្តហោះខេត្តព្រះសីហនុ ប្រកបដោយសុវត្ថិភាព

AKP ព្រះសីហនុ ថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៩ — គណៈប្រតិភូឡាវ ដឹកនាំដោយឯកឧត្តម សូនីសាយ ស៊ីផានដុន (H.E Sonexay SIPHANDONE) ឧបនាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋឡាវ អញ្ជើញមកបំពេញទស្សនកិច្ច នៅខេត្តព្រះសីហនុ រយៈពេល២ថ្ងៃ គឺចាប់ពីថ្ងៃទី០៤ ដល់ថ្ងៃ០៥ ខែមិថុនា ឆ្នាំ២០១៩ ដោយមានការអញ្ជើញទទួល ស្វាគមន៍គណៈប្រតិភូ ដោយលោកស្រី ហៀក ហ៊ីមុល្លី អភិបាលរងខេត្តព្រះសីហនុ នៅព្រលានយន្តហោះអន្តរជាតិ ខេត្តព្រះសីហនុ នារសៀល ថ្ងៃអង្គារ ២កើត ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៩។

ក្នុងដំណើរទស្សនកិច្ចរបស់គណៈប្រតិភូឡាវ ដែលមកបំពេញទស្សនកិច្ចជាផ្លូវការនៅ ខេត្តព្រះសីហនុនេះ ដើម្បីទស្សនាក្នុងទីប្រជុំជនក្រុងព្រះសីហនុ តាមតំបន់ឆ្នេរអូរឈើទាល ឆ្នេរឯករាជ្យ និងទស្សនកិច្ចកំពង់ផែស្វយ័តក្រុងព្រះ សីហនុ និងមានគម្រោងចូល ជួបសម្តែង ការគួរសមជាមួយឯកឧត្តមអភិបាល នៃគណ:អភិបាលខេត្តព្រះសីហនុ ៕

ដោយ ងូ សុមុនី