សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ទទួលជួបពិភាក្សាជាមួយប្រធាន និងជានាយកប្រតិបត្តិថ្មី នៃអង្គការពាណិជ្ជកម្មក្រៅ​ប្រទេស​ជប៉ុន (JETRO) នៅទីក្រុងតូក្យូ

AKP តូក្យូ ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៩ —

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ទទួលជួបពិភាក្សាជាមួយលោក ណូប៊ីហ៊ីកូ សាសាគី (Nobuhiko Sasaki) ប្រធាន និងជានាយកប្រតិបត្តិថ្មី នៃអង្គការពាណិជ្ជកម្មក្រៅប្រទេសជប៉ុន (JETRO) នៅទីក្រុងតូក្យូ នាព្រឹកថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៩ ខណៈសម្តេចអញ្ជើញចូលរួមសន្និសីទអន្តរជាតិ ស្តីពីអនាគតរបស់អាស៊ី និងព្រឹត្តិការណ៍ផ្សេងៗទៀត នៅប្រទេសជប៉ុន ។

រូបថត៖ បេសកជនពិសេសទូរទស្សន៍ជាតិកម្ពុជា