សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ដឹកនាំគណៈប្រតិភូ អញ្ជើញដល់អាកាសយានដ្ឋានអន្តរជាតិទីក្រុងតូក្យូ ប្រទេសជប៉ុន ដោយសុវត្ថិភាព

AKP តូក្យូ ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៩ —

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ដឹកនាំគណៈប្រតិភូអញ្ជើញដល់អាកាសយានដ្ឋានអន្តរជាតិទីក្រុងតូក្យូ ប្រទេសជប៉ុន នារសៀលថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៩ ដើម្បីចូលរួមសន្និសីទអន្តរជាតិ ស្តីពីអនាគតរបស់អាស៊ី និងព្រឹត្តិការណ៍ផ្សេងៗទៀត ។

រូបថត៖ បេសកជនពិសេសទូរទស្សន៍ជាតិកម្ពុជា