អភិបាលខេត្តបាត់ដំបង ជួបពិភាក្សាការងារជាមួយ គណៈប្រតិភូសាធារណរដ្ឋឆេក

AKP បាត់ដំបង ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៩ -កាលពីថ្ងៃចន្ទ ៩រោច ខែពិសាខ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូនឹងថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៩ នៅសាលប្រជុំសាលាខេត្តបាត់ដំបងឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបង បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយគណៈប្រតិភូស្ថានទូតនៃសាធារណរដ្ឋឆេក ដែលដឹកនាំដោយ ឯកឧត្តម Vlastimil TESAR ប្រធានស្តីទីស្ថានទូត នៃសាធារណរដ្ឋឆេក ប្រចាំប្រចាំកម្ពុជា ។

ក្នុងជំនួបពិភាក្សានេះក្នុងគោលបំណងដើម្បីឈ្វេងយល់ពីសក្តានុពល និងឱកាសនៃ  ការវិនិយោគជាដៃគួរវាងខេត្តបាត់ដំង នៃព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋឆេក ។ ជំនួបនេះក៏បានផ្តោតសំខាន់ទៅលើវិស័យមួយចំនួនដូចជា វិស័យកសិកម្ម អនាម័យទឹកស្អាត រ៉ែ និងថាមពល និងសុខាភិបាល ។

ឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបង បានស្វាគមន៍ដល់គណៈប្រតិភូ ស្ថានទូតនៃសាធារណរដ្ឋឆេក ដែលបានអញ្ជើញមកធ្វើទស្សនកិច្ច និងសិក្សាឈ្វេងយល់ពីសក្តានុពល វិស័យមួយចំនួនរបស់ខេត្តបាត់ដំបង ។ ឯកឧត្តម ក៏បានជម្រាបជូនដល់គណៈប្រតិភូអំពីទីតាំងភូមិសាស្ត្រ និង វិស័យសក្តានុពល និងឱកាសវិនិយោគនៅក្នុងខេត្តបាត់ដំបង ។

ឯកឧត្តម Vlastimil TESAR បានថ្លែងអំណរគុណដល់ឯកឧត្តម អភិបាលខេត្តបាត់ដំបង ដែលបានទទួលស្វាគមន៍ និងរៀបចំកិច្ចប្រជុំនាពេលនេះ។

ក្នុងនោះផងដែរ ឯកឧត្តម Vlastimil TESAR ក៏បានធ្វើបទបង្ហាញអំពីក្រុមហ៊ុនមួយចំនួន របស់សាធារណរដ្ឋឆេក ក្នុងនោះមានក្រុមហ៊ុនផលិតត្រាក់ទ័រ និងគ្រឿងបរិក្ខារកសិកម្ម, ក្រុមហ៊ុន ថាមពលពន្លឺព្រះអាទិត្យ, ក្រុមហ៊ុនរៀបចំអនាម័យទឹកស្អាត, និង ក្រុមហ៊ុនផ្គត់ផ្គង់     បរិក្ខារមន្ទីរពេទ្យ, ជូនដល់អង្គប្រជុំ ជាពិសេសជាមួយតំណាងសភាពាណិជ្ជកម្មខេត្តបាត់ដំង ដែលមានចំណាប់អារម្មណ៍ចង់ចាប់ដៃគូវិនិយោគ ជាមួយសាធារណរដ្ឋឆេក ៕

ដោយ ណយ នឿន (ប្រភព រដ្ឋបាលខេត្តបាត់ដំបង )