សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា អញ្ជើញមកដល់មាតុភូមិវិញដោយសុវត្ថិភាព

AKP ភ្នំពេញ ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៩ —

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា អញ្ជើញមក ដល់មាតុភូមិវិញដោយសុវត្ថិភាព នារសៀលថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៩ បន្ទាប់ពីបានដឹកនាំគណៈប្រតិភូអញ្ជើញទៅចូលរួមសន្និបាត ប្រចាំឆ្នាំ លើកទី៧៥ របស់គណៈកម្មការសេដ្ឋកិច្ច និងសង្គមអង្គការសហប្រជាជាតិ សម្រាប់តំបន់អាស៊ី-ប៉ាស៊ីហ្វិក (UN-ESCAP) ក្រោម មូលបទ «ការផ្តល់សិទ្ធិ អំណាចជូនប្រជាជន និងការធានានូវបរិយាប័ន្នភាព និងសមភាព» នៅទីក្រុងបាងកក ប្រទេសថៃ។

រូបថត៖ កុក គី