សម្តេចតេជោនាយករដ្ឋមន្រ្តី អញ្ជើញដល់រាជធានីបាងកក ព្រះរាជាណាចក្រថៃ ប្រកបដោយសុវត្ថិភាព

AKP ភ្នំពេញ ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៩ -សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា និងគណៈ​ប្រ​តិភូជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា បានអញ្ជើញទៅដល់រាជធានីបាងកក ព្រះរាជាណាចក្រ​ថៃ​  ប្រកបដោយសុវត្តិភាពហើយ ដើម្បីអញ្ជើញចូលរួមសន្និបាតប្រចាំឆ្នាំលើកទី៧៥ របស់​គ​ណៈ​​​កម្មាធិការសេដ្ឋកិច្ច និងសង្គម នៃអង្គការសហប្រជាជាតិ សម្រាប់តំបន់អាស៊ី-ប៉ាស៊ីហ្វីក (UN-ESCAP) ក្រោមបូលបទ ការផ្តល់សិទ្ធិអំណាចជូនប្រជាជន និងការធានានូវបរិយាប័ន្ន​ភា​ព​ និង​សមភាព ដែលនឹងប្រារព្វធ្វើឡើងនៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៩នេះ។

ប្រភពីទូរទស្សន៍ជាតិកម្ពុជាបានឱ្យដឹងថា  យន្តហោះពិសេសរបស់​ព្រះរាជា​ណា​ចក្រកម្ពុជា ជើង​ហោះហើរលេខ០០១ បានធ្វើការចុះចតប្រកបដោយសុវត្តិភាពនៅអាកាស​យានដ្ឋាន​អន្ត​រ​ ជាតិដងមឿង រាជធានីបាងកក ក្រោមវត្តមាននៃការទទួលបដិសណ្ឋារកិច្ច​ស្វាគមន៍​យ៉ាង​កក់​​ក្តៅ​បំផុត ពីឯកឧត្តមតំណាងក្រសួងការបរទេសថៃ ឯកឧត្តមតំណាង UN-ESCAP ឯកឧ​ត្តម ​អ៊ូ​ក សោភ័ណ ឯកអគ្គរាជទូតវិសាមញ និងពេញសមត្ថភាព របស់​ព្រះរា​ជា​ណាចក្រកម្ពុជា ប្រចាំ​ព្រះរាជាណាចក្រថៃ។ ព្រមទាំងវត្តមាន ឯកឧត្តម លោកជំទាវ ជាឥស្សរជន​ជាន់ខ្ពស់រាជ​រដ្ឋា​ភិបាលថៃ តំណាងគណៈកម្មាធិការសេដ្ឋកិច្ច និងសង្គម របស់អង្គការ​សហប្រជា​ជាតិ និង​ឥស្សរ​ជនការទូត របស់ព្រះរាជាណាចក្រកម្ពុជា ប្រចាំព្រះរាជាណាចក្រថៃ ជាច្រើនរូប។

ដំណើរនៃការអញ្ជើញចូលរួមសន្និបាតប្រចាំឆ្នាំលើកទី៧៥ របស់គណៈកម្មាធិការ​សេដ្ឋ​កិ​ច្ច និងសង្គម នៃអង្គការសហប្រជាជាតិ សម្រាប់តំបន់អាស៊ី-ប៉ាស៊ីហ្វីក (UN-ESCAP) របស់​សម្តេច​តេជោនាយករដ្ឋមន្រ្តី និងគណៈប្រតិភូជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា គឺឆ្លើយតបតាម​ការអញ្ជើញរបស់ លោកជំទាវ អាមីដា សាលស៊ីអាហ៍ អាលីសចាបាណា អគ្គលេខាធិការរង អង្គ​​ការសហប្រជាជាតិ និងជាលេខាធិការប្រតិបត្តិរបស់ គណៈកម្មាធិការសេដ្ឋកិច្ច និងសង្គម នៃ​អង្គការ​សហប្រជាជាតិ សម្រាប់តំបន់អាស៊ី-ប៉ាស៊ីហ្វីក (UN-ESCAP)។ ព្រះរាជាណាចក្រ  ​ក​ម្ពុ​ជា បានក្លាយជាសមាជិកពេញសិទ្ធិរបស់ UN-ESCAP នៅឆ្នាំ១៩៤៥ មកដល់ពេលនេះ នេះគឺជាលើកទី១ ដែលប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយសម្តេចអគ្គមហា​សេនា​ប​តី​តេ​​ជោ ហ៊ុន សែន អញ្ជើញថ្លែងសុន្ទរកថាគន្លឹះ និងការចែករំលែកនូវ​បទពិសោធន៍របស់ខ្លួន ទៅ​កាន់សន្និបាត​ប្រចាំឆ្នាំរបស់ UN-ESCAP។ តាមការគ្រោងទុកក្នុងសន្និបាតប្រចាំឆ្នាំនេះ នឹង ​​មា​នការយាងចូលរួម ពីម្ចាស់ក្សត្រី មហាចក្រី សិរិនថន និងមានការអញ្ជើញចូលរួម​ពីប្រធា​នា​​ធិ​ប​តី​ នាយករដ្ឋមន្ត្រី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ឧត្តមមន្ត្រី និងមន្ត្រីនៃរដ្ឋជាសមាជិកចំនួន  ៥៣​ប្រទេស និងរដ្ឋសង្កេតការណ៍ចំនួន៩រដ្ឋ នៃតំបន់អាស៊ី និងប៉ាស៊ីហ្វិក តំណាងស្ថាប័ន​សំ​ខា​ន់ៗ របស់អង្គការ សហប្រជាជាតិ អង្គការអន្តរជាតិ ដៃគូអភិវឌ្ឍន៍ ស្ថាប័នហិរញ្ញវត្ថុអន្តរជាតិ អង្គការក្រៅរដ្ឋាភិបាល សង្គមស៊ីវិល និងវិស័យឯកជនជាច្រើនទៀត។

តាមកម្មវិធីដែលបានគ្រោងទុក សម្ដេចតេជោនាយករដ្ឋមន្ត្រី នឹងធ្វើមាតុភូមិនិវត្តន៍​មក​កម្ពុ​ជាវិញ នារសៀលថ្ងៃទី ២៧ ខែឧសភា ឆ្នាំ២០១៩នេះ៕

ដោយ ជឹម ណារី