ADB ផ្ដល់ឥណទានសម្បទានចំនួន ៧,៦៤ លានដុល្លារអាម៉េរិក ជួយកសាងឧទ្យាន ថាមពលពន្លឺព្រះអាទិត្យ កម្លាំង១០០មេហ្គាវ៉ាត់នៅកម្ពុជា

AKP ភ្នំពេញ ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៩ — ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័តឥនទានសម្បទានចំនួន ៧,៦៤លានដុល្លា​រ ​​​អាម៉េរិក ដើម្បីគាំទ្រដល់ការកសាងឧទ្យានថាមពលពន្លឺព្រះអាទិត្យ កម្លាំង១០០មេ​ហ្គាវ៉ាត់​ នៅ​កម្ពុជាដែលគម្រោងនេះនឹងជួយកម្ពុជាអភិវឌ្ឍន៍ធនធានថាមពលកកើតឡើងវិញ ធ្វើពិពិធ​ក​​ម្ម​​ប្រភពថាមពល នឹងពង្រឹងការប្រកួតប្រជែងនៃសេដ្ឋកិច្ចសង្គមរបស់ខ្លួន។​ នេះបើ​យោង​តា​ម​សេ​ចក្ដីប្រកាសព័ត៌មានរបស់ធនាគារអភិវឌ្ឍន៍អាស៊ីចេញផ្សាយថ្ងៃទី២៤ខែឧសភាឆ្នាំ២០​១​​៩​។​

គម្រោងឧទ្យានជាតិថាមពលពន្លឺព្រះអាទិត្យ នឹងជួយ(EDC) ដែលជាសេវាផ្គត់​ផ្គង់​អគ្គិ​ស​នី​ជាតិរបស់កម្ពុជា អាចសាងសង់ឧទ្យានជាតិថាមពលពន្លឺព្រះអាទិត្យ ដែលមានកម្លាំង ១០​០​មេ​ហ្គាវ៉ាត់​ ព្រមទាំងហេដ្ឋារចនាសម្ព័ន្ធពាក់ព័ន្ធដទៃទៀត រួមានជាអាទិ៍ ផ្លូវចេញចូល របង និង​ប្រព័ន្ធបង្ហូរទឹក ក្នុងខេត្តកំពង់ឆ្នាំង។ គម្រោងនេះ ក៏នឹងកសាងប្រព័ន្ធបញ្ជូនអគ្គិសនី ដែល​ត​ភ្ជាប់ទៅនឹងបណ្ដាញចែកចាយចម្បងនៅក្បែររាជធានីភ្នំពេញ ដែលនឹងអនុញ្ញាតឱ្យគម្រោង​នេះ​អាចផ្គត់ផ្គង់ថាមពលទៅបណ្ដាញចែកចាយជាតិផងដែរ។

សេចក្ដីប្រកាសព័ត៌មាន​បានឱ្យ​ដឹ​ង​ទៀតថា បន្ថែមពីលើឥណទានសម្បទានរបស់ ADB កញ្ចប់ហិរញ្ញប្បទានសម្រាប់គម្រោ​ង​​ឧ​ទ្យា​ន​ជា​តិថាមពលពន្លឺព្រះអាទិត្យនេះ ក៏មាន ឥណទានសម្បទានចំនួន ១១លានដុល្លារ និ​ង​ ៣លា​ន​ដុល្លារ ជាហិរញ្ញប្បទានឥត សំណងផងដែរ។ ហិរញ្ញប្បទានឥតសំណងនេះ ទទួល​បាន​ពី​មូ​លនិ​ធិ​អាកាសធាតុយុទ្ធសាស្ត្រ តាមរយៈកម្មវិធីពង្រីកថាមពលកកើតឡើងវិញ។

បន្ថែ​ម​​ពី​នេះ​ទៀត ក៏មានហិរញ្ញប្បទានឥត សំណងសម្រាប់ជំនួយបច្ចេកទេស ចំនួន ៥០០.០០០ដុ​ល្លា​រ​ ដែលផ្ដល់ដោយមូលនិធិ e-Asia និងភាពជាដៃគូចំណេះដឹង នៃសាធារណរដ្ឋកូរ៉េ ដើម្បី​គាំទ្រ​ដល់​​ការអភិវឌ្ឍសមត្ថភាព របស់អគ្គិសនីកម្ពុជា (EDC) និងអាជ្ញាធរអគ្គិសនីកម្ពុជា (EAC) ដែ​​ល​ជា​និយ័តករអគ្គិសនីជាតិ អំពីបច្ចេកវិទ្យាបម្លែងពន្លឺ ទៅជាថាមពលអគ្គិសនី និងការរៀបចំ​ផែ​ន​ការឧទ្យានថាមពលពន្លឺព្រះអាទិត្យ។ ADB នឹងគ្រប់គ្រងធនធានទាំងនេះ។ ADB បាន​ជួ​យ​​រៀប​ចំគម្រោងឧទ្យានជាតិថាមពលពន្លឺ ព្រះអាទិត្យនេះ ក្រោមហិរញ្ញប្បទានឥតសំណង​ពី​រ​រដ្ឋា​​​ភិ​​​បាល​កាណាដា និងសិង្ហបុរី។

លោក Pradeep Tharakan ប្រធានក្រុមអ្នកឯកទេស​ខា​ង​ផ្នែ​​កការប្រែប្រួលអាកាស ធាតុរបស់ ADB មានប្រសាសន៍ឱ្យដឹងថា « ការមានប្រភពថាម​ព​ល​ដែ​ល​គួរឱ្យជឿជាក់បាន មាននិរន្តរភាព និងតម្លៃសមរម្យ មានសារៈសំខាន់ខ្លាំងណាស់ ស​ម្រា​ប់​​ការអភិវឌ្ឍសេដ្ឋកិច្ច របស់ប្រទសដែលកំពុងមានការរីកចម្រើនឆាប់រហ័សដូចកម្ពុជា»។ « ជំនួ​យ​​រ​បស់ ADB នឹងមិនគ្រាន់តែជួយធ្វើពិពិធកម្មប្រភពថាមពលរបស់កម្ពុជា​តាមរយៈការ​អភិ​វឌ្ឍ​​​ថាមពល ព្រះអាទិត្យប៉ុណ្ណោះទេ វាក៏នឹងជួយឱ្យកម្ពុជាសម្រេចបាននូវគោលដៅកាត់បន្ថយ​ឧស្ម័​នផ្ទះ​កញ្ចក់របស់ខ្លួន យោងតាមកិច្ចព្រមព្រៀងស្ដីពីការប្រែប្រួលអាកាសធាតុនៅ​ទីក្រុង​ប៉ា​​រីសផងដែរ»។

ទោះបីបើមានវឌ្ឍនភាពគួរឱ្យកត់សម្គាល់ក្នុងការអភិវឌ្ឍបណ្ដាញថាមពលនៅកម្ពុជាក៏ដោ​យ ក៏ប្រជាពលរដ្ឋកម្ពុជា ជិត៥លាននាក់ នៅតែខ្វះលទ្ធភាពទទួលអគ្គិសនីប្រើប្រាស់។ ក្នុ​ង​​ឆ្នាំ២០១៨ កម្ពុជាអាចផ្គត់ផ្គង់អគ្គិសនីតាមរយៈបណ្ដាញដែលបានតម្លើងរួចរាល់ សរុបចំនួន ២១៧៥ មេហ្គាវ៉ាត់ ដែលក្នុងនោះថាមពលពី វារីអគ្គិសនីមានចំនួន១៣៣០ មេហ្គាវ៉ាត់​ ឬ​ប្រ​មា​ណ​៦២ភាគរយ និងការផលិតថាមពលអគ្គិសនីពីឥន្ធនៈហ្វូស៊ីលមានចំនួន ៧៨០ មេហ្គាវ៉ាត់ ឬប្រមា​ណ​៣៦ភាគរយ។ បើទោះបីកម្ពុជាមានពន្លឺព្រះអាទិត្យច្រើនក៏ដោយ ប៉ុន្តែសមត្ថភាព ផលិត​ថាមពល​អគ្គិ​សនីពីពន្លឺព្រះអាទិត្យ នាពេលបច្ចុប្បន្ន គឺត្រឹមតែ ១០ មេហ្គាវ៉ាត់ប៉ុណ្ណោះ។

តាមការសិក្សា ADB​ បង្ហាញឱ្យដឹងថា ប្រទេសកម្ពុជាអាចបន្ថែមថាមពលពន្លឺ ព្រះអាទិត្យប្រមាណ ២០០មេ​ហ្គា​វ៉ាត់ ទៅក្នុងបណ្ដាញចែកចាយត្រឹមឆ្នាំ២០២១ ដោយប្រើប្រាស់បច្ចេកវិទ្យាដែលមានស្រាប់ និ​ងដោយមិនប៉ះពាល់ដល់បណ្ដាញចែកចាយ៕

ដោយ ជឹម ណារី