លោកជំទាវ ខៀវ ស៊ីណា៖ ការបណ្តុះបណ្តាលផ្នែកធនធានព្រះសង្ឃ ជាសមណសិស្ស គឺជាការលើកកម្ពស់ផ្នែកអប់រំ បង្កើនសីលធម៌ គុណធម៌ក្នុងសង្គម

AKP ភ្នំពេញ ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៩ — លោកជំទាវ ខៀវ ស៊ីណា ជា ចាន់តូ បានលើកឡើងថា ការបណ្តុះបណ្តាលផ្នែកធនធាន ព្រះសង្ឃ ជាសមណសិស្ស គឺជាការលើកកម្ពស់ផ្នែកអប់រំបង្កើន សីលធម៌ គុណធម៌ក្នុងសង្គម បច្ចុប្បន្នវិស័យនេះ បានកំពុងចាក់ឫសយ៉ាងជ្រៅទៅក្នុងផ្នត់គំនិត និងទំនៀមទម្លាប់ប្រពៃណី ខ្មែរ។

ក្នុងពិធីបើកបវេសនកាល នៃសាលាពុទ្ធិកមឋមសិក្សាកម្ពុជរដ្ឋ វត្តវារិន្ទព្រែកលៀប នៅ ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៩ លោកជំទាវ ខៀវ ស៊ីណា ជា ចាន់តូ បានបញ្ជាក់ថា ការប្រតិ បត្តិប្រពៃណីទំនៀបទម្លាប់ និងការចូលរួមកសាងសមិទ្ធផល ទ្រទ្រងក្នុងវិស័យព្រះពុទ្ធសាស នា គឺជាការបង្ហាញនូវឆន្ទៈដ៏មុះមុត ល្អប្រសើរ ក្នុងការបង្កើនសីលធម៌ គុណធម៌ក្នុងសង្គម ស្របតាមរដ្ឋធម្មនុញ្ញដែលបានកំណត់ថា ព្រះពុទ្ធសាសនាជាសាសនារបស់រដ្ឋ ក្នុងនោះការ រីកចម្រើននៃវិស័យពុទ្ធចក្រ ក៏ជាកញ្ចក់ឆ្លុះបញ្ចំងនូវការរីកចម្រើន ក្នុងវិស័យអាណាចក្រ ផងដែរ ដែលវិស័យទាំងពីរនេះ កំពុងដើរទន្ទឹមគ្នា។ លោកជំទាវបានបន្ដថា បច្ចុប្បន្នក្រោមការ ដឹកនាំរបស់រាជរដ្ឋាភិបាល ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយក​រដ្ឋមន្រ្តី តែងយកចិត្តទុកដាក់ខ្ពស់ក្នុងការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ច ជាពិសេសហេដ្ឋារចនា សម្ព័ន្ធនានា ទាំងក្នុងវិស័យពុទ្ធចក្រ និងអាណាចក្រ មានជាអាទិ៍វត្តអារាម ព្រះវិហារ កុដិ សាលារៀន មន្ទីរពេទ្យ ប្រព័ន្ធទឹកស្អាត ប្រព័ន្ធអគ្គិសនី ផ្លូវ ស្ពានជាដើម។ ជាក់ស្តែងនៅក្នុង ទីវត្តវារិន្ទព្រែកលៀបនេះ មានសប្បុរសជន ពុទ្ធបរិស័ទ្ធជិតឆ្ងាយ រួមជាមួយលោកជំទាវផ្ទាល់​ផងដែរ បានចូលរួមចំណែកកសាងកុដិ អាគារសាលាពុទ្ធិកមឋមសិក្សា ការជួសជុលហោ ត្រ័យ និងព្រះវិហាបុរាណ ដែលជាកេរដំណែលប្រវត្តិសាស្រ្តទុកឱ្យកូនចៅជំនាន់ក្រោយ។

ក្នុងឱកាសនោះដែរសម្តេចព្រះពុទ្ធជ័យមុនី ឃឹម សន សមាជិកថេរសភា​ ព្រះពុទ្ធ សាសនា នៃព្រះរាជណាចក្រកម្ពុជា និងជព្រះមេគណរាជធានីភ្នំពេញបានមានសង្ឃដីការថា ការសិក្សាបណ្តុះបណ្តាលក្នុងវិស័យព្រះពុទ្ធសាសនា មានសារៈសំខាន់ណាស់ ក្នុងការបង្កើន​ចំណេះដឹងដល់សមណសិស្សគ្រប់អង្គ ព្រោះវិស័យសាសនា បានកំពុងបានកំពុងចាក់ឫស យ៉ាងជ្រៅទៅក្នុងផ្នត់គំនិត និងទំនៀមទំលាប់ប្រពៃណីខ្មែរ ក្នុងការគោរពប្រតិបត្តិ និងបានដើរ តួនាទីយ៉ាងសំខាន់ សម្រាប់ការឯកភាពជាតិ ការសិក្សាអប់រំផ្លូវចិត្ត ឱ្យបុគ្គលគ្រប់រូបដើរតាម​ផ្លូវល្អជាដើម។

ជាក់ស្តែងនៅសាលាពុទ្ធិកមឋមសិក្សាកម្ពុជរដ្ឋ ព្រែកលៀបបានខិតខំប្រឹងប្រែងនិង គ្រប់គ្រងសមណសិស្ស ក៏ដូចជាឧទ្ទេសាចារ្យ ប្រព្រឹត្តទៅបានល្អប្រសើរ និងហ្មត់ចត់ចំពោះ ការបង្រៀនស្របតាមកម្មវិធីសិក្សា ដែលអគ្គាធិការដ្ឋានពុទ្ធិកសិក្សាជាតិ និងក្រសួងធម្មការ និងសាសនា បានដាក់ចេញប្រកដោយគុណភាព និងប្រសិទ្ធភាពនៅលើការសិក្សានេះ៕

ដោយ អ៊ុន រិទ្ធី