ឯកឧត្តម ខៀវ កាញារីទ្ធ និងលោកជំទាវ ប្រគល់អំណោយម៉ូតូ១គ្រឿង សម្ភារៈសិក្សា និងថវិកា ជូនដល់យុវសិស្សពិការដៃទាំងពីរ និងជើង ស៊ិន ស្រីហង្ស

AKP ភ្នំពេញ ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៩ —

ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន និងលោកជំទាវ ប្រគល់អំណោយម៉ូតូម៉ាកស្មាស់១គ្រឿង សម្ភារៈសិក្សា និងថវិកា ជូនដល់យុវសិស្សពិការដៃទាំងពីរ និងជើង ស៊ិន ស្រីហង្ស រៀនថ្នាក់ទី១១ នៅវិទ្យាល័យសំឡូត ស្រុកសំឡូត ខេត្តបាត់ដំបង។ ពិធី​ប្រគល់​នេះ ធ្វើឡើងនៅទីស្តីការក្រសួងព័ត៌មាន នាព្រឹកថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៩ នៅភ្នំពេញ ។

រូបថត៖ សួស សាវី