ព្រះករុណា ព្រះមហាក្សត្រ យាងចាកចេញពីអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ដើម្បីយាងធ្វើជាព្រះកិត្តិយសប្រារព្ធពិធីអបអរសាទរខួប២៥ឆ្នាំ ICC-Angkor នៅប្រទេសបារាំង

AKP ភ្នំពេញ ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៩ —

ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា យាងចាកចេញពី អាកាសយានដ្ឋាន ​អន្តរជាតិភ្នំពេញ នាព្រឹកថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៩ ដើម្បីយាងធ្វើជាព្រះកិត្តិយសប្រារព្ធពិធីអបអរសាទរ ខួប២៥ឆ្នាំ នៃសកម្មភាព​​ គណៈកម្មាធិការ​អន្តរជាតិសម្របសម្រួលកិច្ចគាំពារ និងអភិរក្សតំបន់អង្គរ ដែលហៅកាត់ថា ICC-Angkor ដែលប្រារព្ធធ្វើនៅទីក្រុងប៉ារីស ប្រទេសបារាំង ។

យាង និងអញ្ជើញជូនព្រះរាជដំណើរព្រះករុណា នៅឯព្រលានយន្តហោះអន្តរជាតិភ្នំពេញ មានវត្តមាន សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ព្រមទាំងព្រះញ្ញាតិវង្សានុវង្ស ថ្នាក់ដឹកនាំកំពូលៗ និងមន្ត្រីជាន់ខ្ពស់ជាច្រើនរូបថតទៀត។

រូបថត៖ ខឹម សុវណ្ណារ៉ា