ស្ពានអាកាសថ្មើរជើងដំបូងបង្អស់នៅខេត្តកំពង់ស្ពឺ បានចាប់ផ្តើមបើកការដ្ឋានសាងសង់ហើយ               

AKP កំពង់ស្ពឺ ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៩  — ស្ពានអាកាសថ្មើរជើងកាត់ផ្លូវជាតិលេខ៤ដំបូងបង្អស់ ក្នុងភូមិសាស្ត្រខេត្តកំពង់ស្ពឺ  ដែលមានតម្លៃប្រមាណ៣៤ម៉ឺនដុល្លារអាម៉េរិក ត្រូវបានបញ្ចុះបឋមសីលាសាងសង់ ដោយ មានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម វ៉ី សំណាង អភិបាល នៃគណ:អភិបាល ខេត្តកំពង់ស្ពឺ និងលោកជំទាវឧកញ៉ាបណ្ឌិត សៀង​ ចាន់ហេង អគ្គនាយិកាក្រុមហ៊ុនហេង អភិវឌ្ឍន៍កាលពីថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៩។ស្ពាននេះត្រូវបានកសាងឡើង  ដើម្បីសម្រួលការឆ្លងកាត់ របស់ប្រជាពលរដ្ឋថ្មើរ ជើងពីគ្រោះថ្នាក់ និងបញ្ជៀសការកកស្ទះចរាចរណ៍។ ស្ពាននេះនឹងត្រូវសាងសង់ត្រង់ចំណុច បេនឡានផ្សារកំពង់ស្ពឺ  ដែលមានប្រវែង៣០ម៉ែត្រ កម្ពស់ចំនួន៥,២០ម៉ែត្រ ទទឹង០៣ម៉ែត្រ ធ្វើអំពីបេតុងអាមេ។ ក្រោមជំនួយឧបត្ថម្ភពីលោកជំទាវបណ្ឌិត សៀង ចាន់ហេង អគ្គនាយកក្រុមហ៊ុន ហេងអភិវឌ្ឍន៍ក្នុងតម្លៃសាងសង់ប្រមាន៣៤ម៉ឺនដុល្លារ ហើយត្រូវចំណាពេលសាងសង់ប្រមាណជិតមួយឆ្នាំ៕

ដោយ លឹម សាន្ត