តំណាងរាស្ដ្រមណ្ឌលកំពង់ស្ពឺ ចែកអំណោយមនុស្សធម៌ជូនពលរដ្ឋខ្មែរឥស្លាមចំនួន​៣៤៥គ្រួសារ នៅក្រុងច្បារមន ខេត្ដកំពង់ស្ពឺ

AKP កំពង់ស្ពឺ ថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៩ — តំណាងរាស្ដ្រមណ្ឌលកំពង់ស្ពឺ ឯកឧត្ដម ហ៊ុន ម៉ានី បានចុះចែកអំណោយមនុស្សធម៌ ជូន​ពល​រដ្ឋខ្មែរឥស្លាមចំនួន៣៤៥ គ្រួសារ ស្ថិតនៅភូមិចំការដូង សង្កាត់ច្បារមន ក្រុងច្បារមន ខេត្ដ កំពង់ស្ពឺ ដែលជាកញ្ចប់អាហារស្របួសខែរ៉ាម៉ាឌន កាលពីថ្ងៃ សុក្រ ៧កើត ខែពិសាខ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៩ ។ ឯកឧត្ដម ហ៊ុន ម៉ានី បានបញ្ជាក់ថា ដោយមើលឃើញពីតម្រូវការក្នុងខែបួសរ៉ាម៉ាឌន របស់​បងប្អូនខ្មែរឥស្លាម អ្នកមានលទ្ធភាព ត្រូវតែជួយអ្នកមិនមានលទ្ធភាព ហើយក៏ដូចជាទុក្ខ​លំបាករបស់ប្រជាពលរដ្ឋ គឺសុទ្ធតែជាទុក្ខលំបាករបស់រាជរដ្ឋាភិបាលកម្ពុជា។ ហេតុនេះ ហើយក្នុងនាមជាបេក្ខភាពតំណាងរាស្រ្ត របស់គណបក្សប្រជាជនកម្ពុជា នៅមណ្ឌលកំពង់ស្ពឺ​ ក៏ដូចជាមណ្ឌលភ្នំពេញ សូមចូលរួមផ្ដល់ការយកចិត្ដទុកដាក់សុខទុក្ខ ក្នុងខែបួសរ៉ាម៉ាឌន ដោយនាំយកអំណោយសប្បុរសម៌ មកចែកជូនបងប្អូន ដើម្បីយកទៅដោះស្រាយជីវភាព បានមួយរយៈតូចផងដែរ។ ប៉ុន្តែជាធម្មតាបងប្អូនភាគច្រើនតែងតែត្រូវបានថ្នាក់ដឹកនាំ រាជរដ្ឋា​ភិបាលកម្ពុជា និងអង្គការសមាគមនានាតែងតែបានចុះមក ជួបដោះទុក្ខលំបាក និងនាំយក អំណោយសប្បុរស់ធម៌ ជាច្រើនចូលរួមដោះស្រាយ ដើម្បីជួយសម្រួលជីវភាព របស់បងប្អូន​នៅក្នុងគ្រួសារ នីមួយៗ បានមួយរយៈផងដែរ ។

ឯកឧត្ដមក៏បានលើកឡើងពីគោលនយោ បាយសុខដុមបនីយកម្ម របស់រាជរដ្ឋាភិបាល សហគមន៍ឥស្លាម មានភាពកក់កក្ដៅនិងរីកចម្រើនជាបន្តបន្ទាប់ នៅទូទាំងប្រទេស តាម​គោល​នយោបាយឈ្នះ ឈ្នះ និងភាពជោគជ័យដ៏ត្រចះត្រចង់ របស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែន នាយករដ្ឋមន្រ្តីនៃព្រះរាជា ណាចក្រកម្ពុជា។ ឯកឧត្តមបានបន្ថែមថា បងប្អូនអ្នកកាន់ សាសនាអ៊ីស្លាម បាននិង កំពុងរួម​រស់រួមសុខរួមទុក្ខ ក្រោមដំបូលសន្តិភាពតែមួយរបស់ព្រះរាជាណាចក្រកម្ពុជា ដែលមាន​សាសនា​ព្រះពុទ្ធ ជាសាសនារបស់រដ្ឋ។ លើសពីនេះទៀត បងប្អូនសាសនិកឥស្លាមនៅកម្ពុជា ក៏ទទួលបាននូវគោលនយោបាយល្អប្រសើរ ដើម្បីឆ្លើយតបនូវរាល់តម្រូវការចាំបាច់ របស់​សហគមន៍ខ្មែរឥស្លាម ជាពិសេសការបើកសិទ្ធិទូលំទូលាយ ឱ្យទទួលយកការប្រតិបត្តិតា​មគោល ជំនឿសាសនារបស់ខ្លួន ទំនៀមទម្លាប់ប្រពៃណី ព្រមទាំងការអនុញាត្តឱ្យ ទទួល​បានការងារក្នុងជួររដ្ឋាភិបាល ក៏ដូចជារដ្ឋសភា ព្រឹទ្ធសភា និងតាមអង្គភាព ស្ថាប័ន ក្រសួង មន្ទីរនានា ផងដែរ ៕

ដោយ សួស សំរិត