ក្រុមរបស់ចិនកំពុងត្រៀមចេញដំណើរទៅធ្វើការចរចាពាណិជ្ជកម្មនៅអាម៉េរិក

AKP ភ្នំពេញ ថ្ងៃទី០៧ ខែឧសភា  ឆ្នាំ២០១៩ — អ្នកនាំពាក្យក្រសួងការបរទេសលោក Geng Shuang បាននិយាយកាលពីថ្ងៃចន្ទថា ​គណៈប្រតិភូពាណិជ្ជកម្មរបស់ប្រទេសចិន កំពុងរៀបចំទៅធ្វើទស្សនកិច្ចនៅសហរដ្ឋអាមេរិក​សម្រាប់ការពិគ្រោះយោបល់បន្ថែមទៀត។

លោក Geng បានធ្វើការកត់សម្គាល់បែបនេះ នៅឯសន្និសីទកាសែតមួយនៅពេល​ឆ្លើយសំណួរដែលពាក់ព័ន្ធ ដោយលោកបាននិយាយថា កិច្ចពិគ្រោះយោបល់សេដ្ឋកិច្ច និង​ពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិក និងចិន កាលពីដប់លើកកន្លងមកបានកត់សម្គាល់ពី​វឌ្ឍនភាព​ជាវិជ្ជមាន។

លោកបាននិយាយថា អ្វីដែលសំខាន់បំផុតនៅពេលនេះគឺថា យើងសង្ឃឹមថា ភាគី​អាម៉េរិក និងភាគីចិននឹងធ្វើការរួមគ្នា ដើម្បីបំពេញតាមមធ្យោបាយពាក់កណ្តាលផ្សេងទៀត ហើយ​​ព្យាយាម​ឈាន​ទៅដល់កិច្ចព្រមព្រៀងឈ្នះឈ្នះទាំងអស់គ្នា ដោយឈរលើមូលដ្ឋាន​នៃការគោរពគ្នាទៅវិញទៅមក។

លោក ហ្គេង (Geng) បាននិយាយថា នេះមិនត្រឹមតែបម្រើផលប្រយោជន៍ចិនប៉ុណ្ណោះទេ​ប៉ុន្តែ​ក៏ផ្តល់ផលប្រយោជន៍ដល់សហរដ្ឋអាមេរិកផងដែរ។ វាក៏អាចបំពេញតាមតម្រូវការទូទៅ​របស់​សហគមន៍​អន្តរជាតិថែមទៀតផង៕( ប្រភព ស៊ីនហួ: បកប្រែដោយលោក មាស សំអុល )