រាជបណ្ឌិត្យសភាកម្ពុជា៖ បច្ចេកសព្ទចំនួន៤១ ត្រូវបានអនុម័ត នៅសប្តាហ៍ទី១ ក្នុងខែមេសា ឆ្នាំ២០១៩

AKP ភ្នំពេញ ថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៩ — យោងតាមការចេញផ្សាយព័ត៌មានប្រចាំសប្តាហ៍របស់រាជបណ្ឌិត្យសភា បានបញ្ជាក់ថា បច្ចេក​សព្ទ​ចំនួន៤១ ត្រូវបានអនុម័តនៅសប្តាហ៍ទី១ក្នុងខែមេសា ឆ្នាំ២០១៩នេះ។ បច្ចេកសព្ទចំនួន​៤១នោះមានដូចជា- បច្ចេកសព្ទគណៈកម្មការអក្សរសិល្ប៍ ចំនួន០៣ បានអនុម័តកាល​ពីថ្ងៃអង្គារ ១៣រោច ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ក្រុមប្រឹក្សាជាតិភាសាខ្មែរ ដោយមានការអញ្ជើញចូលរួមពីឯកឧត្តមបណ្ឌិត ជួរ គារី រួមមាន៖ ១. ដំណោះស្រាយបញ្ហា ២. នវកម្ម ៣. អនុកម្ម។ ចំពោះបច្ចេកសព្ទគណ:កម្មការគីមីវិទ្យា និង រូបវិទ្យា ចំនួន៣៨ ត្រូវបាន​អនុម័ត កាលពីថ្ងៃពុធ ១៤រោច ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ក្រុមប្រឹក្សាជាតិភាសា ខ្មែរ ដោយមានការអញ្ជើញចូលរួមពីឯកឧត្តមបណ្ឌិត ហ៊ាន សុខុម រួមមាន៖១- អុលញ៉ូម ២- អ៊ែប្យូម ៣- ទុយល្យ៉ូម ៤- អ៊ីទែប្យូម ៥- លុយតេស្យូម ៦- អាហ្វញ៉ូម ៧- តង់តាល ៨- តង់ស្តែន ៩- រេញ៉ូម ១០- អូសម៉្ញូម ១១- អ៊ីរីដ្យូម១២- ប្លាទីន ១៣- មាស ១៤- បារត១៥- តាល្យ៉ូម ១៦- សំណ១៧- ប៊ីស៊្មុត១៨- ប៉ូឡូញ៉ូម ១៩- អាស្តាត២០- រ៉ាដុង ២១- ហ្រ្វង់ស្យូម ២២- រ៉ាដ្យូម ២៣- អាក់ទីញ៉ូម ២៤- តូរ្យ៉ូម ២៥- ប្រូតាក់ទីញ៉ូម ២៦- អ៊ុយរ៉ាញ៉ូម២៧- ណិបទុយញ៉ូម ២៨- ព្លុយតូញ៉ូម ២៩- អាម៉េរីស្យូម ៣០- គុយរ្យ៉ូម ៣១- ប៊ែកេល្យ៉ូម ៣២- កាលីហ្វ័រញ៉ូម ៣៣- អាញស្តាញ៉ូម ៣៤- ហ៊្វែម៉្ញូម ៣៥- ម៉ិនដេលេវ្យ៉ូម ៣៦- ណូបេល្យ៉ូម ៣៧- ឡរ៉ិនស្យូម៣៨- រុយទែហ្វ័រដ្យូម។ សទិសន័យ៖ ១. ដំណោះស្រាយ៖ ការបញ្ចប់វិវាទរបស់តួអង្គទៅតាមគំនិត ឬទស្សនៈរបស់អ្នកនិពន្ធ។ ២. អនុកម្ម៖ ការត្រាប់តាម ការចម្លងតាមនូវអ្វីដែលមានរួចហើយ នៅក្នុងវណ្ណកម្មអក្សរសិល្បិ៍ សិល្បៈក្នុងជីវភាពសង្គមមនុស្ស និងក្នុងធម្មជាតិដើម្បីបង្កើតនិមិត្ត កម្មថ្មី​មួយទៀត។ ឧទាហរណ៍៖ -ស្នាដៃរឿងរាមកេរិ៍ អ្នករៀបរៀងបានយកលំនាំតាមរឿង រាមាតយណៈ។ -រឿងគូលីកំណែន អ្នកនិពន្ធបានយកជីវភាពសង្គមខ្មែរ ក្រោមការត្រួត ត្រារបស់បារាំង ជប៉ុន មកបង្ហាញក្នុងស្នាដៃ។ -របាំក្ងោក សិល្បករសម្តែងតាមលំនាំធម្មជាតិនៃ​សត្វក្ងោក។ ៣. នវកម្ម៖ ការបង្កើតថ្មី នូវគំនិត ទស្សនៈ បញ្ហា រចនាបទ ពាក្យពេចន៍ ឃ្លា​ប្រយោគ វិធីតែងនិពន្ធ ប្លែកពីអ្វីដែលមានរួចហើយ ក្នុងអក្សរសិល្បិ៍ សិល្បៈ ក្នុងជីវភាពសង្គម​មនុស្ស ក្នុងធម្មជាតិ។ ៤- អុលម្ញ៉ូម អ. holmium បារ. holmium (m.) ៖ធាតុគីមី​ទី៦៧​ក្នុងតារាងខួបដែលមាននិមិត្តសញ្ញា Ho ជាលោហៈ ក្រុមទ្បង់តានីដ មានម៉ាសអាតូម 164.93032 ខ.អ.។ ៥- អ៊ែប្យូម អ. erbium បារ. erbium (m.)៖ ធាតុគីមីទី៦៨​ក្នុងតារាងខួប​ដែលមាននិមិត្តសញ្ញា Er ជាលោហៈ ក្រុមទ្បង់តានីដ មានម៉ាសអាតូម 167.259 ខ.អ.។ ៦- ទុយល្យ៉ូម អ. thulium បារ. thulium (m.)៖ ធាតុគីមីទី៦៩ក្នុងតារាងខួបដែលមាននិមិត្តសញ្ញា Tm ជាលោហៈ ក្រុមទ្បង់តានីដ មានម៉ាសអាតូម 168.93421 ខ.អ.។ ៧- អ៊ីទែប្យូម អ. ytterbium បារ. ytterbium (m.)៖ ធាតុគីមីទី៧០ក្នុងតារាងខួបដែលមាននិមិត្តសញ្ញា Yb ជា​លោហៈ ក្រុមទ្បង់តានីដ មានម៉ាសអាតូម 173.04 ខ.អ.។ ៨- លុយតេស្យូម អ. lutetium បារ. lutécium (m.)៖ ធាតុគីមីទី៧១ក្នុងតារាងខួបដែលមាននិមិត្តសញ្ញា Lu ជាលោហៈ ក្រុមទ្បង់​តានីដ មានម៉ាសអាតូម 174.9668 ខ.អ.។ ៩- អាហ្វញ៉ូម អ. hafnium បារ. hafnium (m.)៖ ធាតុ​គីមី​ទី៧២ក្នុងតារាងខួបដែលមាននិមិត្តសញ្ញា Hf ជាលោហៈឆ្លង មានម៉ាសអាតូម 178.49 ខ.អ.។ ១០- តង់តាល អ. tantalum បារ. tantale (m.)៖ ធាតុគីមីទី៧៣ក្នុង​តារាងខួបដែល​មាន​និមិត្តសញ្ញា Ta ជាលោហៈឆ្លង មានម៉ាសអាតូម 180.94788 ខ.អ.។ ១១. តង់ស្តែន អ. tungsten បារ. tungstène (m.)៖ ធាតុគីមីទី៧៤ក្នុងតារាងខួបដែលមាននិមិត្តសញ្ញា W ជា​លោហៈឆ្លង មានម៉ាសអាតូម 183.84 ខ.អ.។ ១២- រេញ៉ូម អ. rhenium បារ. rhénium (m.)៖ ធាតុគីមីទី៧៥ក្នុងតារាងខួបដែលមាននិមិត្តសញ្ញា Re ជាលោហៈឆ្លង មានម៉ាសអាតូម 186.207 ខ.អ.។ ១៣- អូសម៉្ញូម អ. osmium បារ. osmium (m.)៖ ធាតុគីមីទី៧៦​ក្នុងតារាងខួប​ដែល​មាននិមិត្តសញ្ញា Os ជាលោហៈឆ្លង មានម៉ាសអាតូម 190.23 ខ.អ.។ ១៤- អ៊ីរីដ្យូម អ. iridium បារ. iridium (m.)៖ធាតុគីមីទី៧៧ក្នុងតារាងខួបដែលមាននិមិត្តសញ្ញា Ir ជាលោហៈឆ្លង មានម៉ាសអាតូម 192.217 ខ.អ.។ ១៥- ប្លាទីន អ. platinum បារ. platine (m.)៖ធាតុគីមីទី៧៨​ក្នុង​​តារាង​ខួបដែលមាននិមិត្តសញ្ញា Pt ជាលោហៈឆ្លង មានម៉ាសអាតូម 195.084 ខ.អ.។ ១៦- មាស អ. gold បារ. or (m.)៖ ធាតុគីមីទី៧៩ក្នុងតារាងខួបដែលមាននិមិត្តសញ្ញា Au ជាលោហៈ​ឆ្លង មានម៉ាសអាតូម 196.9666 ខ.អ.។ ១៧- បារត អ. mercury បារ. Mercure៖ ធាតុគីមីទី៨០​ក្នុងតារាងខួបដែលមាននិមិត្តសញ្ញា Hg ជាលោហៈឆ្លង មានម៉ាសអាតូម 200.59 ខ.អ.។ ១៨- តាល្យ៉ូម អ. thallium បារ. thallium (m.)៖ធាតុគីមីទី៨១ក្នុងតារាងខួបដែលមាននិមិត្តសញ្ញា Tl ជាលោហៈឆ្លងមានម៉ាសអាតូម 204.3833 ខ.អ.។ ១៩- សំណ អ. lead បារ. plomb (m.)៖​ធាតុគីមី​ទី៨២​ក្នុងតារាងខួបដែលមាននិមិត្តសញ្ញា Pb ជាលោហៈមានម៉ាសអាតូម 207.2 ខ.អ.។ ២០- ប៊ីស៊្មុត អ. bismuth បារ. bismuth (m.)៖ ធាតុគីមីទី៨៣ក្នុងតារាងខួបដែលមាន​និមិត្តសញ្ញា Bi ជាលោហៈមានម៉ាសអាតូម 208.9804 ខ.អ.។ ២១- ប៉ូឡូញ៉ូម អ. polonium បារ. polonium (m.)៖ធាតុគីមីទី៨៤ក្នុងតារាងខួបដែលមាននិមិត្តសញ្ញា Po ជាធាតុអំហ្វូទែ មានម៉ាសអាតូម 209 ខ.អ.។ ២២- អាស្តាត អ. astatine បារ. astate (m.)៖ ធាតុគីមីទី៨៥​ក្នុង​តារាង​ខួបដែលមាននិមិត្តសញ្ញា At ជាអលោហៈក្រុមអាទ្បូហ្សែន មានម៉ាសអាតូម 210 ខ.អ.។ ២៣- រ៉ាដុង អ. radon បារ. radon (m.)៖ ធាតុគីមីទី៨៦ក្នុងតារាងខួបដែលមាន​និមិត្ត​សញ្ញា Rn ជាឧស្ម័នកម្រ មានម៉ាសអាតូម 222 ខ.អ. ។ ២៤- ហ្រ្វង់ស្យូម អ. francium បារ. francium (m.)៖ ធាតុគីមីទី៨៧ក្នុងតារាងខួបដែលមាននិមិត្តសញ្ញា Fr ជាលោហៈអាល់​កាទ្បាំង មានម៉ាសអាតូម 223 ខ.អ.។ ២៥- រ៉ាដ្យូម អ. radium បារ. radium (m.)៖ ធាតុគីមី ទី៨៨ ក្នុងតារាងខួបដែលមាននិមិត្តសញ្ញា Ra ជាលោហៈអាល់កាឡាំងដី/អាល់កាលីណូទែរ៉ឺ មានម៉ាសអាតូម 226 ខ.អ.។ ២៦- អាក់ទីញ៉ូម អ. actinium បារ. actinium (m.)៖ ធាតុគីមីទី៨៩ ក្នុងតារាងខួបដែលមាននិមិត្តសញ្ញា Ac ជាលោហៈក្រុមអាក់ទីនីដ មានម៉ាសអាតូម 227 ខ.អ.។ ២៧- តូរ្យ៉ូម អ. thorium បារ. thorium (m.)៖ ធាតុគីមីទី៩០ក្នុងតារាងខួប ដែលមាន និមិត្តសញ្ញា Th ជាលោហៈក្រុមអាក់ទីនីដ មានម៉ាសអាតូម 232.03806 ខ.អ.។ ២៨- ប្រូតាក់ ទីញ៉ូម អ. Protactinium បារ. protactinium (m.)៖ ធាតុគីមីទី៩១ក្នុងតារាងខួបដែលមាន និមិត្តសញ្ញា Pa ជាលោហៈក្រុមអាក់ទីនីដ មានម៉ាសអាតូម 231.03588 ខ.អ.។ ២៩- អ៊ុយរ៉ាញ៉ូម អ. uranium បារ. uranium (m.)៖ ធាតុគីមីទី៩២ក្នុងតារាងខួបដែល មាននិមិត្ត សញ្ញា U ជាលោហៈក្រុមអាក់ទីនីដ មានម៉ាសអាតូម 238.02891 ខ.អ.។ ៣០- ណិបទុយញ៉ូម អ. neptunium បារ. neptunium (m.)៖ធាតុគីមីទី៩៣ក្នុងតារាងខួបដែលមាននិមិត្តសញ្ញា Np ជាលោហៈក្រុមអាក់ទីនីដ មានម៉ាសអាតូម 237 ខ.អ.។ ៣១- ព្លុយតូញ៉ូម អ. plutonium បារ. plutonium (m.)៖ ធាតុគីមីទី៩៤ក្នុងតារាងខួបដែលមាននិមិត្តសញ្ញា Pu ជាលោហៈក្រុម អាក់ ទីនីដ មានម៉ាសអាតូម 244 ខ.អ.។ ៣២- អាម៉េរីស្យូម អ. americium បារ. américium (m.)៖ ធាតុគីមីទី៩៥ក្នុងតារាងខួបដែលមាននិមិត្តសញ្ញា Am ជាលោហៈក្រុមអាក់ទីនីដ មានម៉ាស អាតូម 243 ខ.អ.។ ៣៣- គុយរ្យ៉ូម អ. curium បារ. curium (m.)៖ធាតុគីមីទី៩៦ក្នុងតារាងខួប ដែលមាននិមិត្តសញ្ញា Cm ជាលោហៈក្រុមអាក់ទីនីដ មានម៉ាសអាតូម 247.0703 ខ.អ.។ ៣៤- ប៊ែកេល្យ៉ូម អ. berkelium បារ. berkélium (m.)៖ ធាតុគីមីទី៩៧ក្នុងតារាងខួបដែលមាន និមិត្តសញ្ញា Bk ជាលោហៈក្រុមអាក់ទីនីដ មានម៉ាសអាតូម 247.0703 ខ.អ.។ ៣៥- កាលីហ្វ័រញ៉ូម អ. californium បារ. californium (m.)៖ ធាតុគីមីទី៩៨ក្នុងតារាងខួបដែលមាន​និមិត្តសញ្ញា Cf ជាលោហៈក្រុមអាក់ទីនីដ មានម៉ាសអាតូម 251.0796 ខ.អ.។ ៣៦- អាញ​ស្តាញ៉ូម អ. einsteinium បារ. einsteinium (m.)៖ធាតុគីមីទី៩៩ក្នុងតារាងខួប​ដែលមាន​និមិត្ត​សញ្ញា Es ជាលោហៈក្រុមអាក់ទីនីដ មានម៉ាសអាតូម 252.083 ខ.អ.។ ៣៧- ហ៊្វែម៉្ញូម អ. fermium បារ. fermium (m.)៖ ធាតុគីមីទី១០០ក្នុងតារាងខួបដែលមាននិមិត្តសញ្ញា Fm ជាលោហៈ ក្រុមអាក់ទីនីដ មានម៉ាសអាតូម 257.0951 ខ.អ.។ ៣៨- ម៉ិនដេលេវ្យ៉ូម អ. mendelevium បារ. endélévium (m.)៖ ធាតុគីមីទី១០១ក្នុងតារាងខួបដែលមាននិមិត្តសញ្ញា Md ជា​លោហៈ ក្រុមអាក់ទីនីដ មានម៉ាសអាតូម 258.1 ខ.អ.។ ៣៩- ណូបេល្យ៉ូម អ. nobelium បារ. nobélium (m.)៖ ធាតុគីមីទី១០២ក្នុងតារាងខួបដែលមាននិមិត្តសញ្ញា No ជាលោហៈ ក្រុម​អាក់ទីនីដ មានម៉ាសអាតូម 259.1009ខ.អ.។ ៤០- ឡរ៉ិនស្យូម អ. lawrencium បារ. lawrencium (m.)៖ ធាតុគីមីទី១០៣ក្នុងតារាងខួបដែលមាននិមិត្តសញ្ញា Lr ជាលោហៈក្រុម​អាក់ទីនីដ មានម៉ាសអាតូម 262.11 ខ.អ.។ ៤១- រុយទែហ្វ័រដ្យូម អ. rutherfordium បារ. rutherfordium (m.)៖ ធាតុគីមីទី១០៤ក្នុងតារាងខួបដែលមាននិមិត្តសញ្ញា Rf ជាលោហៈឆ្លង​មានម៉ាសអាតូម 267 ខ.អ.។ (១) ពុទ្ធសាសនបណ្ឌិតៈ រឿងរាមកេរិ៍ខ្សែទី១ ភ្នំពេញ ការផ្សាយ​របស់​ពុទ្ធសាសនបណ្ឌិតៈ ព.ស.២៥៣៩ គ.ស. ១៩៩៥ ទំព័រ ៣៨- ៣៩៕

ដោយ គង់ សិរីរ័ត្ន