ប្រមុខដឹកនាំកម្ពុជា-ថៃអះអាងថា ស្ពានមិត្តភាពកម្ពុជា-ថៃ (ស្ទឹងបត់-បានណងអៀន) គឺជា​ការបើកឡើងនូវទំព័រប្រវត្តិសាស្ត្រថ្មីមួយ រវាងប្រទេសទាំងពីរ

AKP បន្ទាយមានជ័យ ថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៩ — សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និ​ង ឯកឧត្ដម នាយឧត្ដមសេនីយ៍ ប្រាយុទ្ធ ចាន់អូចា នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រថៃ បាន​ថ្លែ​ងអះ​អាងថា ស្ពានមិត្តភាពកម្ពុជា-ថៃ (ស្ទឹងបត់-បានណងអៀន) គឺជាការបើកឡើងនូវ​ទំ​ព័រ​ប្រវត្តិសាស្ត្រថ្មីមួយ និងជាស្ពានភ្ជាប់និស្ស័យរវាងប្រទេសទាំងពីរផងដែរ។ ក្នុងពិធីចាក់បេតុងតភ្ជាប់មុខតំណស្ពានស្ទឹងបត់(កម្ពុជា)-បានណងអៀន(ថៃ) នាព្រឹក​ថ្ងៃ​​ទី២២ ខែមេសា ឆ្នាំ២០១៩ នៅព្រំដែនកម្ពុជា-ថៃ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ស​ម្ដេ​​ចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងថា ការសាងសង់សង់ស្ពានមិត្តភាពកម្ពុជា-ថៃ (ស្ទឹងបត់-បាន​ណ​ង​​​អៀន) ក្រោមជំនួយឥតសំណងពីរាជរដ្ឋាភិបាលថៃ ដែលមានទឹកប្រាក់ ប្រមាណ ៦៧០លាន​បា​ត (ស្មើនឹងប្រមាណជាង១៩លានដុល្លារអាម៉េរិក)។ ក្រៅពីជំនួយឥត​សំណងពីរាជ​រដ្ឋាភិ​បា​ល​ថៃ​ លើគម្រោងសាងសង់ស្ពាននេះ រាជរដ្ឋាភិបាលកម្ពុជា​បានចូល​រួមថវិកាបដិភាគ​សម្រាប់​ការ​ដោះ​ស្រាយផលប៉ះពាល់ ការបោសសម្អាតមីន យុទ្ធភ័ណ្ឌមិន​ទាន់ផ្ទុះ និងពន្ធអាករផ្សេងៗ។​

ស​ម្ដេចតេជោបានបន្ដថា  ស្ពាន​នេះជាស្ពានធំទី១ ដែលបាន សាងសង់លើខ្សែបន្ទាត់ព្រំដែន​កម្ពុ​ជា​-ថៃ​ នៅចន្លោះបង្គោលព្រំខណ្ឌសីមាលេខ៥០ និងលេខ ៥១ មិនពាក់ព័ន្ធទិដ្ឋភាពព្រំដែន និង​ត្រូវ​​បានភាគីកម្ពុជា ថៃ ឯកភាពគ្នារួចហើយ។ សម្ដេច តេជោបានបន្ដទៀតថា ការសាង​សង់ស្ពាននេះគឺជាការ​បើកឡើង​នូវ​ទំ​ព័រ​ប្រវត្តិសាស្ត្រថ្មីមួយ រវាងប្រទេសទាំងពីរសំដៅធ្វើឱ្យប្រសើរឡើងការធ្វើពាណិជ្ជកម្ម​ឆ្ល​ង​កាត់​ព្រំដែនកម្ពុជា-ថៃ ហើយដែលយើងប្រសិទ្ធនាមស្ពាននេះថា ជាមិត្តភាពស្ពា​នកម្ពុជា-ថៃ (​ស្ទឹ​​​ងបត់-បានណង​អៀន)។ សម្ដេចតេជោបានថ្លែងរម្លឹកថា គម្រោងស្ពាននេះត្រូវបានរាជរដ្ឋាភិបា​ល​​ប្រ​ទេ​ស​ទាំង ពីរ​បានផ្ដួចផ្ដើមគំនិតរៀបចំតាំងពីឆ្នាំ២០០៧មកម្ល៉េះ ដោយភ្ជាប់ជាមួយ​គម្រោ​ង​​បើក​​ច្រកទ្វារ​ព្រំដែនអន្តរជាតិស្ទឹងបត់ បានណងអៀន ហើយពិ​តមែនតែប្រើរយៈ​ពេល​យូរ​ក្នុង​កា​ររៀបចំ​ម្រោង ក៏ពេលនេះសុបិន  បានក្លាយជាការពិត វាជាលទ្ធផលជាវិជ្ជមាន​នៃ​កិ​ច្ច​​សហ​ប្រ​តិបត្តិ ការ​ដ៏​ស្អិត​រមួតរវាងប្រទេសទាំងពីរ។ សម្ដេចតេជោបានលើកឡើថា ស្ពាននេះគឺអាចនិយាយ បានថា ជាស្ពាន​ភ្ជាប់និ​ស្ស័យ​រវាងប្រជាជនខេត្តបន្ទាយមានជ័យ និងប្រជាជនខេត្តស្រះកែវ។ បើនិយាយជារួម ស្ពា​​ន​នេះគឺ​ភ្ជាប់និស្ស័យរវាងប្រជាជនកម្ពុជា និងប្រជាជនថៃទាំងមូល ដែល ត្រូវបានកត់​ត្រា​ក្នុ​ង​​​ប្រ​វត្តិ​​សាស្ត្រនៃប្រទេសទាំងពីរ។ ជាមួយគ្នានេះ សម្ដេចតេជោ ហ៊ុន សែន ក្នុងនាមរាជ​រដ្ឋា​ភិបា​ល​ និងប្រជាពលរដ្ឋកម្ពុជា ក៏ថ្លែងនូវអំណរគុណ តាមរយៈ ឯកឧត្ដម ឧត្ដមសេនីយ៍ ប្រាយុទ្ធ ចាន់​អូ​ចា នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រថៃ ជូនចំពោះរាជរដ្ឋាភិ បាល និងប្រជាជននៃ​ព្រះរាជា​ណា​​ចក្រថៃ ដែលជានិច្ចជាកាលតែងតែជួយឧបត្ថម្ភដល់ ប្រជា ជនកម្ពុជា ក្នុងនាម​ជាប្រទេស​ក្នុង​សហគមន៍អាស៊ាន និងជាប្រទេសជិតខាងគ្នា។

សម្ដេចតេជោនាយករដ្ឋមន្ត្រីបានគូស​បញ្ជា​ក់ទៀត​ថា​ ស្ពាននេះមានប្រវែង ៦២០ម៉ែត្រ ទទឹង១៧ម៉ែត្រ ដោយនៅផ្នែកកម្ពុជាមានប្រវែង២១៥​ម៉ែ​ត្រ​ នៅផ្នែកខាងថៃ មានប្រវែង ៤០៥ម៉ែត្រ ហើយនៅចំណុចដែលសាងសង់ស្ពាន ស្ទឹង មាន​ទ​ទឹ​ង​ប្រមាណ ៣០ម៉ែត្រ តែអ្នក បច្ចេកទេសបានសាងសង់ប្រឡោះស្ពានដល់ទៅ ៦០ម៉ែត្រ ដោ​យ​​សសរ​ស្ពានទាំងសងខាង ស្ទឹង ឈរផុតមាត់ស្ទឹងប្រមាណ១៥ ម៉ែត្រ សំដៅការពារការ​ប្រែ​ប្រួ​លបរិស្ថានព្រំដែន ទៅតាម អនុសាសន៍របស់គណៈកម្មការចម្រុះព្រំដែន កម្ពុជា-ថៃ (JBC)។

ការសាងសង់ស្ពាននេះ​ប្រព្រឹត្តទៅត្រូវចំពេលដែលច្រកព្រំដែនប៉ោយប៉ែត-អរញ្ញប្រាថេត មាន​ការ​​ឆ្លង​កាត់ទំនិញ និង​ទេសចរណ៍កាន់តែមមាញឹកខ្លាំង ហើយពេលខ្លះមានការកកស្ទះ​ចរា​ចរ​ណ៍​អស់ជាច្រើន​ម៉ោងទៀតផង ដែលជាកត្តាអវិជ្ជមានដល់កំណើនសេដ្ឋកិច្ចនៃប្រទេសទាំង​ពី​រ​។​ ការតភ្ជាប់ពីទី​ក្រុងបាងកក ភ្នំពេញ និងទីក្រុងហូជីមិញ ក្នុងគោលដៅពាណិជ្ជកម្ម ទេសចរ​ណ៍​ និងកិច្ចសហ​ប្រតិបត្តការដឹកជញ្ជូន ស្របតាមការគិតគូររបស់សហគមន៍អាស៊ាន និងប្រ​ទេ​ស​ក្នុងមហាអនុ​តំបន់មេគង្គ ដែលបានកំណត់ផ្លូវពីបាងកក ប៉ោយប៉ែត ភ្នំពេញ ហូជីមិញ ជា​ផ្លូវអាស៊ានហាយ​វ៉េលេខ១ និងជាផ្លូវរបៀងសេដ្ឋកិច្ចខាងត្បូង។ លើសពីនេះទៀត ស្ពាននេះមិនត្រឹមតែផ្ដល់​ផល​​ប្រយោជន៍ដល់ប្រជាពលរដ្ឋកម្ពុជា ប្រជាពលរដ្ឋថៃប៉ុណ្ណោះទេ តែថែមទាំងផ្ដល់ភាពងាយ​ស្រួលដល់ប្រជាពលរដ្ឋក្នុងប្រទេសមហាអនុតំបន់មេគង្គផងដែរ។ ដើម្បីឱ្យការដឹកជញ្ជូន​ទំនិ​ញ​​ចេញ ចូល មានភាពងាយស្រួល ស្ពាននេះនឹងទុកសម្រាប់តែការដឹកទំនិញចេញចូល រីឯ​ច្រក​ព្រំដែនប៉ោយប៉ែត អរញ្ញប្រាថេត ទុកសម្រាប់តែភ្ញៀវទេសចរឆ្លងកាត់ប៉ុណ្ណោះ។

ឯកឧត្ដមនាយឧត្ដមសេនីយ៍ ប្រាយុទ្ធ ចាន់អូចា នាយករដ្ឋមន្ត្រីថៃបានថ្លែងថា ស្ពានឆ្លង​កាត់​ព្រំ​​ដែនថៃ-កម្ពុជា មួយនេះចាត់ទុកជាស្ពានតភ្ជាប់ប្រទេសទាំងពីរដំបូងគេ ស្ពាននេះជា​សក្ខី​ភា​ព​​បង្ហាញឱ្យឃើញយ៉ាងច្បាស់អំពីទំនាក់ទំនងដ៏ល្អប្រសើររវាងប្រទេសទាំងពីរ ដែលជា ប្រទេ​ស​​ជិតខាងគ្នាមានទំនាក់ទំនងដ៏ជិតស្និទ្ធជាយូរអង្វែងមកហើយ។ ឯកឧត្ដមនាយករដ្ឋ មន្ត្រីថៃ​បានប​ន្ត​​ថា  ក្រៅពីការជំរុញពាណិជ្ជកម្ម ការវិនិយោគ និងភាពងាយស្រួ​លក្នុងការដឹក​ជញ្ជូនរវាង​ប្រ​ទេ​ស​ទាំង​ពីរហើយ ឯកឧត្តមយល់ឃើញថា ស្ពាននេះ ថែមទាំងជានិមិត្តរូប នៃភាពជោគជ័យនៃការ​អនុ​វ​ត្ត​ការងាររួមរវាងមន្ត្រីទាំងពីរភាគី ហើយបន្តភ្ជាប់ទំនាក់ទំនងដ៏ជិត​ស្និទ្ធរវាង​ប្រជាជនថៃ និង​ប្រ​​ជាជនកម្ពុជាតាមរយៈស្ពានថ្មីនេះ ដែលស្របទៅតាមសេចក្ដី ប្រកាសរួមរបស់អាស៊ានដែលផ្ដោតសំខាន់ទៅលើការតភ្ជាប់កម្រិតប្រជាជនអាស៊ាន រួមទាំង​បំពេញបន្ថែមផ្លូវដែលត្រូវបានបាត់បង់ក្នុងក្របខ័ណ្ឌកិច្ចសហប្រ តិបត្តិការកម្រិតភូមិភាគ​និង​អនុភូមិភាគ ជាពិសេសវិស័យគមនាគមន៍ ការដឹកជញ្ជូន និងឡូជីស្ទីក ដូចជាក្របខ័ណ្ឌ អាស៊ានក្របខ័ណ្ឌកិច្ចសហប្រ​តិបត្តិការផ្នែកសេដ្ឋកិច្ចនៃអនុតំបន់ដងទន្លេមេគង្គ ឬ (GMS)  ក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រផ្នែកសេដ្ឋកិច្ចអាយេយ៉ាវ៉ាឌី ចៅប្រាយ៉ា មេគង្គ​(ACMECS) ដែលនឹងជំរុញការសម្របសម្រួលឱ្យមានកិច្ចសហប្រតិបត្តិការលើផ្នែកផ្សេងៗ ទៀតដូចជាវិស័យសេដ្ឋកិច្ច ផ្លូវគមនាគមន៍ការតភ្ជាប់សង្គម​និងវប្បធម៌​អប់រំ កសិកម្ម និង ទេសចរណ៍ឱ្យឆ្ពោះទៅរកការអភិវឌ្ឍនិងភាពរីកចម្រើនព្រមគ្នា។

ឯកឧត្ដមនាយករដ្ឋមន្ត្រី​ថៃ​ក៏បានបន្ថែមទៀតថា ក្នុងឱកាសដែលប្រទេសថៃបានទទួលកិត្តិយសធ្វើជាប្រធានអាស៊ាន​ក្នុងឆ្នាំនេះ ឯកឧត្តមបានចាត់ទុកថា ស្ពានមិត្តភាពថៃ-កម្ពុជា(បានណងអៀន ស្ទឹងបត់) ជា​សមិទ្ធផលដ៏អស្ចារ្យសម្រាប់ប្រទេសយើងទាំងពីរ ជាកាដូដែលរាជរដ្ឋាភិបាលនៃប្រទេសយើង ទាំងពីរតាំងចិត្តផ្ដល់ជូនប្រជាពលរដ្ឋនៃប្រទេសទាំងពីរ រួមទាំងសហគមន៍អាស៊ានបានប្រើ ប្រាស់ជាប្រយោជន៍ក្នុងការភ្ជាប់ទំនាក់ទំនងគ្នានៃគ្រប់ផ្នែកទាំងអស់ ពិសេសជាមោទនភាព ដែលស្ពាន និងផ្លូវបានចា​ប់ផ្ដើម និងសាងសង់រួចរាល់ក្នុងអាណត្តិរដ្ឋាភិបាលរបស់យើង​ទាំងពីរ។ ឯកឧត្តមក៏បានអះអាងទៀតថា គោលការណ៍នៃកិច្ចសហប្រតិបត្តិការរបស់រាជ រដ្ឋាភិបាលថៃ ជាមួយរាជរដ្ឋាភិបាលកម្ពុជា នឹងមានជាបន្តបន្ទាប់ដោយភាពស្មោះត្រង់ ជិត ស្និទ្ធ និងគង់វង្សជារៀងរហូត៕

ដោយ ជឹម ណារី