សម្ដេចតេជោនាយករដ្ឋមន្ត្រីអរគុណស្ថាប័នពាក់ព័ន្ធដែលបានបង្កលក្ខណៈសប្បាយរីរាយជូនប្រជាពលរដ្ឋក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិ

AKP ភ្នំពេញ ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៩ -ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បាន​ថ្លែ​ង​នូវ​កា​រ​អរគុណដល់អាជ្ញាធរ សមត្ថកិច្ចពាក់ព័ន្ធទាំងអស់ និងកងទ័ពដែលកំពុងឈរជើង​ការពារ​នៅ​តាមព្រំដែន រួមទាំងសិល្បករ សិល្បការិនី គណៈកម្មការរៀបចំបុណ្យជាតិ សមាគម អង្គ​ការ​ ក្មួយៗយុវជន ក្រុមហ៊ុន និងម្ចាស់ឧបត្ថម្ភ និងសប្បុរជនទាំងអស់ ដែលបានចូលរួមឧបត្ថម្ភ ការ​ពារ ថែរក្សាសុវត្ថិភាពសណ្តាប់ធ្នាប់ និងបានចូលរួមបង្កើតកម្មវិធីកម្សាន្តសប្បាយជាច្រើន ជូន​ដល់បងប្អូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរបានកម្សាន្តសប្បាយរីករាយនៅក្នុងឱកាសបុ​ណ្យ​​ចូលឆ្នាំថ្មីកន្លងទៅនេះ។

នៅលើបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុក ថ្ងៃទី ១៨ ខែមេសា ឆ្នាំ២០១៩ សម្ដេច​តេ​ជោ ​ហ៊ុន សែន បានសរសេរថា សង្ឃឹមថាបងប្អូនប្រជាពលរដ្ឋ និងកូនក្មួយចំនួនច្រើនបានវិល ត្រ​ឡប់មកកាន់លំនៅឋានវិញហើយ បន្ទាប់ពីបានទៅជួបជុំឪពុកម្តាយ និងសាច់សារលោហិត នៅក្នុងពិធីបុណ្យចូលឆ្នាំខ្មែរ ដែលមានរយៈពេល៣ថ្ងៃកន្លងមកនេះ។ សម្រាប់ថ្ងៃទី ១៨ ខែ មេសានេះ គឺ​ជា​ថ្ងៃចុងក្រោយ ដែលបងប្អូនប្រជាពលរដ្ឋ និងកូនក្មួយកម្មករ កម្មការិនី​អាចធ្វើ​ដំណើរ​តាមឡា​ន​​ក្រុងរបស់សាលារាជធានីភ្នំពេញដោយមិនគិតថ្លៃ។ សម្ដេចតេជោក៏បាន​ជូនពរឱ្យការធ្វើដំណើរបានសុខសប្បាយតាម​ផ្លូវ​ទាំ​ង​អស់គ្នា ហើយចំពោះតៃកុងឡាន ក៏ដូច​ជាអ្នកបរទូទៅ ត្រូវតែគោរពច្បាប់ កុំបង្ខំបើកលឿន​ប្រជែង​យក​ឈ្នះដោយសារការប្រញាប់ ជាពិសេសក្នុងថ្ងៃដែលមានអ្នកធ្វើដំណើរច្រើន និង​នៅ​លើ​ផ្លូវ​កោង​ លើស្ពាន និងនៅទីប្រជុំ ជនដែលមានមនុស្សអ៊ូអរច្រើន។ ឆ្លៀតក្នុងឱកាសនេះ សម្ដេចតេជោក៏សូម​អរ​គុ​ណដល់​អាជ្ញាធរ សមត្ថកិច្ចពាក់ព័ន្ឋទាំងអស់ និងកងទ័ពដែលកំពុងឈរជើងការពារ​នៅតាម​ព្រំ​ដែន រួមទាំងសិល្បករ សិល្បការិនី គណៈកម្មការរៀបចំបុណ្យជាតិ សមាគម អង្គការ ក្មួយ​ៗ​​យុវជន ក្រុមហ៊ុន និងម្ចាស់ឧបត្ថម្ភ និងសប្បុរជនទាំងអស់ ដែលបានចូលរួមឧបត្ថម្ភ ការពារ ថែ​រក្សាសុវត្ថិភាពសណ្តាប់ធ្នាប់ និងបានចូលរួមបង្កើតកម្មវិធីកំសាន្តសប្បាយជាច្រើន ជូនដល់​បង​ប្អូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរបានកម្សាន្តសប្បាយរីករាយនៅក្នុងឱកាសបុណ្យចូលឆ្នាំ​ថ្មី​​កន្លងទៅនេះ។ ជាពិសេស សូមអរគុណបងប្អូនដែលបានចូលរួមថែរក្សាការពារសន្តិភាព ​ស​ម្រា​ប់ប្រទេសជាតិយើងទាំងមូល។

សម្ដេចតេជោក៏សូមជូនពរបងប្អូនជនរួមជាតិ ទាំងក្នុង និងក្រៅប្រទេស ជួបតែ សេចក្តី សុខ ចម្រុង​ច​ម្រើ​ន​ ព្រមទាំងពុទ្ធពរ៥ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណៈ កុំបីឃ្លៀងឃ្លាតឡើយ៕

ដោយ ជឹម ណារី