ហ្វីលីពីននិងកូរ៉េខាងត្បូងនឹងអនុវត្តន៍កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី

AKP ភ្នំពេញ ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៩ — ប្រទេសហ្វីលីពីន និងកូរ៉េខាងត្បូងបានព្រមព្រៀងគ្នាកាលពីថ្ងៃពុធ ដើម្បីអនុវត្តន៍កិច្ចព្រមព្រៀង ពាណិជ្ជកម្មសេរី (FTA) ទ្វេភាគីជាមួយទស្សនបង្កើនថែមទៀត នូវចំណងទាក់ទងសេដ្ឋកិច្ច ព្រមទាំងពង្រីក ពាណិជ្ជកម្មរវាងប្រទេសទាំងពីរ។

នៅក្នុងកិច្ចប្រជុំមួយដែលធ្វើឡើងនៅក្រុងម៉ានិលនោះ រដ្ឋមន្ត្រីពាណិជ្ជកម្មហ្វីលីពីនលោក  រ៉ាម៉ុនឡូប៉េស និងរដ្ឋមន្ត្រីពាណិជ្ជកម្មកូរ៉េខាងត្បូង លោក យូម្យុង-ហេ បានប្រកាសនូវការត្រៀមខ្លួនរបស់ពួក ដើម្បីចាប់ផ្តើមធ្វើកិច្ចចរចាបញ្ចប់ទម្រង់ការក្នុងស្រុករៀងៗខ្លួនរបស់ពួកគេ ។

ក្រសួងពាណិជ្ជកម្ម និងឧស្សាហកម្ម ( DTI )  របស់ហ្វីលីពីនបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ មួយថា ប្រទេសទាំងពីបានព្រមព្រៀងគ្នាបញ្ចប់កិច្ចចរចា FTA  នៅក្នុងខែវិច្ចិកា ឆ្នាំ ២០១៩ ដើម្បីប្រារព្ធខួបលើកទី៧០ នៃទំនាក់ទំនងការទូតរបស់ពួកគេ ។

តាម DTI ឱ្យដឹងថា នៅពេលដែលបញ្ចប់  FTA ទ្វេភាគីនឹងរៀបចំផ្លូវការបង្កើតការចូលទៅកាន់ទីផ្សារសម្រាប់ផលិតផល ដែលមានការយកចិត្តទុកដាក់របស់ប្រទេសទាំងពីរ ។

សេចក្តីថ្លែងការណ៍ DTI បាននិយាយថា គេក៏មានទស្សនៈផងដែរថា កិច្ចព្រមព្រៀងនេះនឹងផ្តល់ឱ្យនូវបរិយាកាសសេដ្ឋកិច្ច ដែលមានស្ថិរភាព និងដែលអាចទាយទុកជាមុនបានមួយថែមទៀត ដែលចាំបាច់ដើម្បីបង្កើតពាណិជ្ជកម្ម និងវិនិយោគច្រើនទៀត ។

ពាណិជ្ជកម្មទំនិញរវាងហ្វីលីពីន និងកូរ៉េខាងត្បូងបានឡើងដល់ ១៣,៧ ពាន់លានដុល្លារក្នុងឆ្នាំ ២០១៨ ដែលធ្វើឱ្យកូរ៉េខាងត្បូងជាដៃគូពាណិជ្ជកម្មដ៏ធំបំផុតទី៥ របស់ហ្វីលីពីន ។

ការនាំចេញកំពូលរបស់ហ្វីលីពីនទៅកូរ៉េខាងត្បូងរួមមានចេក, ម្ចាស់, ស្ពាន់ ។ ការនាំចូលរបស់ ហ្វីលីពីន គឺផលិតផលឧហ្សាហកម្មមកពីកូរ៉េខាងត្បូង ។ ការធ្វើវិនិយោគពីកូរ៉េខាងត្បូង ក្នុងឆ្នាំ ២០១៩ មាន សរុបទាំងអស់៣៥,៧៩ លានដុល្លារ ជាបឋមលើសកម្មភាពអចលនទ្រព្យ និងការផលិត ៕

( ប្រភព ស៊ីនហួ បកប្រែដោយលោក ប៉ិន មឿន )